Ep:17

1.4K 81 0
                                    

     
            '' ព្រំដែនបេះដូង 💙 ''

  
   Omii សម្ងំនៅក្នុងបន្ទប់ពេញមួយថ្ងៃតាំងពីពេលដែលឈ្លោះប្រកែកគ្នាជាមួយ Jimin រួច នាងរសាប់រសល់ដេកប្រែខ្លួន
ចុះឡើងរមៀលទៅរមៀលមក ដេកក៏មិនសូវបានគ្រប់អាហារក៏ញាំមិនបានបីពេល។

នាងក្រោកឡើងវឹបដោះសម្លៀកបំពាក់ចោលរួចទាញកន្សែងចូលទៅងូតទឹក ។ ក្រោមដំណក់ទឹកផ្កាឈូកដ៏សែនត្រជាក់ នាងលើកដៃច្រូងសក់មកក្រោយភ្នែកចាប់ផ្តើមស្រវាំងកំពុងតែមានអារម្មណ៍ផែនដីកំពុងតែក្រឡាប់ចាក់ម្តងបន្តិចៗហើយ ។ ទើបនាងរុះរាន់ចេញពីក្រោមដំណក់ទឹកមកទាញកន្សែងស្លៀក ដៃយកមិនទាន់បានផងក៏ដួលសន្លប់គ្រាំងទៅលើឥដ្ឋការ៉ូ.!!!
«JI-Jimin » នាងបើកភ្នែកព្រឹមសម្លឹងទៅមាត់ទ្វារមាត់ហាហៅឈ្មោះគេតិចៗ ក្នុងពេលនេះនាងកម្រើកខ្លួនលែងរួចហើយ ។

  '' តុកៗ.''

ដោយសារតែមិនឃើញនាងចេញពីក្នុងបន្ទប់ ទើបគេដើររ៉េរ៉ខាងមុខបន្ទប់ គោះទ្វារឡើងញ៉ាប់ដៃតែមិនបានលឺសម្លេងអ្វីចេញមកពីខាងក្នុងឡើយ ។
« Omii ..!!! »
«....»  ស្ងាត់ឆឹងមិនលឺសម្លេងតបមកវិញឡើយ ទើបអ្នកកម្លោះត្រូវចូលទៅមើលដល់ក្នុងបន្ទប់ ប៉ុន្តែនៅមិនឃើញដដែលទើបចូលទៅមើលដល់ក្នុងបន្ទប់ទឹក នាងដកនៅលើឥដ្ឋការ៉ូ ស្របដោយខ្លួនប្រាណននលគោក ។

Jimin ទាញកន្សែងមករុំលើកនាងបីយកទៅដាក់លើពូកយ៉ាងលឿន ហេតុអ្វីក៏នាងសន្លប់បែបនេះ ព្រឹកមិញឃើញធម្មតាសោះ

« Omii ដឹងខ្លួនឡើងអូនកើតអី? »

គេលើកដៃមកទះថ្ពាល់នាងតិចៗ អោនទៅស្តាប់ចង្វាក់បេះដូងរបស់នាង នៅលោតដែរទេ ។

« Omii ..!! Omii » 

ត្របកភ្នែកស្តើងកម្រើកមកតិចៗ នាងសម្លឹងមើលបុរសដែលនៅចំពោះមុខដែលកំពុងតែអោនមុខនៅជិតនាងបំផុត សឹងតែប៉ះចុងច្រមុះគ្នាទៅហើយ នាងចាប់ផ្តើមរងាត្រជាក់ខុសពី
ធម្មតារាងកាយក៏ប្រែជាទន់គ្មានកម្លាំង ។

« Jimin »
«អូនកើតអី? »
Omii គ្រវីក្បាលជំនួសចម្លើយព្រោះនាងក៏មិនដឹងដូចគ្នាថាខ្លួនឯងកើតអីឲ្យពិតប្រាកដនោះទេ ដឹងត្រឹមតែថាវិលមុខ ផែនដីលែងនឹងនៅមួយកន្លែងទៀតហើយ ។

💋ព្រំដែនបេះដូង💙Where stories live. Discover now