Ep:45

1.2K 69 0
                                    

'' ក្រឹក..'' សម្លេងបិតទ្វារវិញ អ្នកដែលសម្ងំនៅលើពូកដែលបន្លឺពន្លឺមកពីខាងក្រៅដោយសារតែពន្លឺនៃព្រះចន្ទតាមវាំងនួន។ Jimin បិតភ្នែកធ្វើពុទជាដេកលក់ពេលខ្លួនសាច់ទ្រលុកទ្រលាន់ផ្តេកផ្តួលមកលើរាងកាយរបស់គេ ។ គិតថាអាចដេកលក់បានមែនទេបើគេនៅតូចចិត្តរឿងនាងការពារនោះមិនទាន់បាត់ផង ។
'' Jimin បងគេងលក់ឬនៅ? ''
'' ...'' Omii ងើយក្បាលឡើងមកមើលគេ រួចក៏អោនមុខថើបថ្ពាល់គេមួយខ្សឺត នាងដាក់ដៃអោបកាយគេយ៉ាងណែន ម៉េចក៏គ្មានសម្លេងឆ្លើយតបឬក៏គេគេងលក់មែនហើយ នៅខឹងនាងទៀតទេ នាងខុសឬដែលការពារព្រោះតែខ្លួនមិនចេះមើលក្មេង មិនចង់ពពោះធ្វើជាម្តាយរបស់គេឡើយ។
'' អូនសុំទោស..បងសម្លាញ់'' នាងទាញភួយមកដណ្តប់ទាំងខ្លួននាងនិងគេរួចបិតភ្នែកសម្ងំដេកដូចគ្នា។
'' ហ្អែម..''
'' បង? '' Jimin ដាក់នាងឲ្យដេកទៅម្ខាង ដោយគេក្រោកអង្គុយយកដៃមកទល់ថ្ងាសបែរខ្នងដាក់នាង ។ គេខឹងនាងមិនទាន់បាត់ហើយបានជាបែរខ្នងមិនស្តីជាមួយសោះ ។
'' Jimin ''
'' គេងទៅកុំខ្វល់ជាមួយបងអី'' គេងៀកមកស្រដីដោយសម្លេងរាបស្មើរ តែក៏ទទួលបានដៃត្រជាក់ៗមកអោបចង្កេះពីក្រោយ ដោយផ្តេកក្បាលលើខ្នងធំទូលាយនាយជាប្តី ។
'' អូនសុំទោសអូនមិនចេះគិតអូនធ្វើឲ្យបងមិនអាចធ្វើជាប៉ារបស់កូនតូចៗ..កាលពីមុនតែឥលូវនេះបានក្លាយជាប៉ាគេហើយហេតុអីក៏ខឹងអូនទៀត?''
'' មិនបានខឹងតែអន់ចិត្ត'' Jimin ទាញដៃនាងចេញត្រង់ពីចង្កេះ មកផ្អឹបលើថ្ពាល់ទាំងសងខាង ពន្លឺនៃព្រះចន្ទដែលបន្លិចមកតាមផ្ទៃបង្អួចធ្វើឲ្យមើលឃើញមុខគ្នាព្រៀលៗ គេពិតជាអន់ចិត្តខ្លាំងណាស់ដែលនាងមានគំនិតក្មេងខ្ចីល្ហក់បែបកូនក្មេងបើមិនចេះមើលកូនគេក៏អាចមើលបាន រឿងការងារអាចទុកចោលបានរឿងគ្រួសារសំខាន់ជាង ។
'' អូនសុំទោស..''
'' វាហួសហើយបងមិនចង់យកវាមកគិតទៀតទេ..ចាត់ទុកថាមុននេះមកពីបងទទួលមិនទាន់បានទើបក្លាយជាបែបនេះ..''
Omii អោនទៅថើបបបូរមាត់ អ្នកជាប្តីថ្នមៗបង្កប់ដោយក្តីស្រលាញ់ពេញបេះដូងចំពោះរូបគេ នាងសន្យាថានិងធ្វើខ្លួនឲ្យល្អជាងកាលពីមុន និងមិនប្រើចរិកក្មេងខ្ចីមកគិតទៀតទេ។
'' ហ្អឹម..'' Omii ព្រលែងបបូរមាត់ចេញ ទើបផ្តេកក្បាលកើយទ្រូងយកដៃទៅស្ទាបអង្អែលកន្លែងដែលលោតដុកដាក់ៗខ្ទប់ត្រង់ហ្នឹងជាប់ក្នុងបាតដៃបើគ្មានបុរសម្នាក់នេះជីវិតតទៅក៏គ្មានន័យភាពស្រស់បំព្រងពិភពលោកពណ៌សុីជម្ពូរក៏មិនមានដែរ។
'' ឆាប់គេងកុំនៅលូកលាន់បងច្រើនពេក''
គេព្យាយាមផ្តេកនាងដាក់លើពូកឲ្យដេក តែនាងដូចមិនសុខចិត្តយ៉ាងម៉េចក៏មិនដឹង រករឿងអ្វីគេទៀតហើយប្រពន្ធម្នាក់នេះ។
'' Omii គេង..''
'' អត់ទេ''
'' ហេតុអី?''
'' បងមិនមែនភ្លេចអ្វីម្យ៉ាងទេឬ?'' Jimin ជ្រួងចិញ្ចើមទាញនាងចេញពីទ្រូង បើតោងស្អិតយ៉ាងហ្នឹងតើគេអាចដេកបានដែរទេ ។
'' ភ្លេចរំលោភអូនទេដឹង'' គេនិយាយហីៗរួចក៏អោនមុខមកថើបថ្ពាល់នាងជាច្រើនខ្សឺត ចុងច្រមុះស្រួចៗផ្អឹបជាប់ផ្ទៃមុខមិនដកចេញឡើយគេនៅអឹបទាល់តែនាងលើកភួយមកឃ្លុំជិតក្បាលទាំងពីរ។

💋ព្រំដែនបេះដូង💙Where stories live. Discover now