My Beb🐻💜 | PART : 09

6.4K 430 4
                                    

   ក្រោយថតចប់ Jungkook មានធុរៈបន្ត យប់បន្តិច ក៏ត្រលប់ទៅសម្រាកនៅ Condo និងឆ្លៀតទៅមើល Taehyung បណ្តូលចិត្តផងមិនដឹងនៅកន្លែងថតត្រូវតាកញ្ចាស់ល្មោភកាមនោះលូក លាន់ឬអត់?
*សម្លេងចុចកណ្តឹងបន្លឺឡើង Taehyung បើក ប្រអប់មើលខាងក្រៅថាជាអ្នកណាក៏ឃើញថាជា Jungkook ទើបគេបើកទ្វារ
" លោក '' Taehyung
" ខ្ញុំអាចចូលទៅបានទេ? '' Jungkook
" មានរឿងអីមែនទេ? '' Taehyung
" ចង់និយាយរឿងថតនៅថ្ងៃស្អែកនិងរឿងព្រឹកមិញ ផង '' Jungkook
" ចូលសិនមក '' Taehyung បើកទ្វារធំបន្តិចអោយ Jungkook ចូលមកនិយាយគ្នាខាងក្រៅទំនងជាង ឈរនិយាយគ្នានៅមាត់ទ្វារបែបនេះ

*ក្រឹប!!
      រូបថតដោយអ្នករកសុីលក់ពត៌មានម្នាក់ថតបាន រូប Jungkook ចូលបន្ទប់ Condo របស់ Taehyung មុននេះ.... 🤧
ខាងក្នុង Taehyung អោយ Jungkook អង្គុយលើ សាឡុងគេទៅចាក់ទឹកមកអោយផឹក តាមសុជីវធម៌
" ព្រឹកមិញវាយ៉ាងមិច? ហេតុអីទៅថតអោយពូ Kang? '' Jungkook មិនផឹកទឹកទេសួរយកតែម្តង
" Jhope hyung ប្រាប់ថាគាត់ទទួលការងារពី អ្នកតំណាងផលិតផលគាត់មិនបានដឹងថាជារបស់លោក KangDaeSeok នោះទេ '' Taehyung
" អាក្រក់មែន! ចាំមើល...'' Jungkook ក្រឺតធ្មេញ ព្រឹកមិញទទួលការងារពីលោក Kang ចាំមើលគេ ញ៉េញ៉ៃអោយខ្ទេចកន្លែងថត
" តែខ្ញុំមិនយល់ ហេតុអីមានអ្នកចាំរាយការណ៍រឿង របស់ខ្ញុំអោយលោកដែរ? '' Taehyung
" ព្រោះអ្នកមីងផ្តាំអោយខ្ញុំជួយមើលថែឯងនិងណា ឃើញទេខ្ញុំមិននៅក្បែរឯងជួបអីមកខ្លះ?» Jungkook
" ចុះហេតុអីម៉ាក់ទុកចិត្តលោក? គ្រួសារទាំងពីរស្និត ស្នាលគ្នាបែបណា? '' Taehyung
" ខ្ញុំមិចនិងដឹង? គ្រាន់តែមនុស្សចាស់ផ្តាំហើយកុំអោយគាត់ខកបំណងលើយើងតែប៉ុណ្ណឹង...តែថា ខានស្អែកយើងត្រូវទៅ YeoSu ហើយវាឆ្ងាយណាស់ '' Jungkook
" ប៉ារ៉ូលថ្មីដែល Sihyuk-nim ដាក់មកអោយនេះខ្ញុំ មិនយល់ទេហេតុអីរឿងនេះសំបូរឈុតថើបម៉្លេះ? '' Taehyung
" ថើបគ្រាន់តែជាការសម្តែងតើគិតច្រើនម៉្លេះ? មិន មែនមិនដែលថើបឯណា '' Jungkook
" តែ...'' Taehyung
" សុំមើលប៉ារ៉ូលបន្តិចមើល '' Jungkook ថាហើយ Taehyung ក៏យកមកអោយគេមើល
" មានឈុតពិសេស '' Jungkook
" វានៅក្រោយទេ ពួកយើងនិងថតឈុតជាមួយ Sky ប៉ុណ្ណោះ '' Taehyung
" លឺ Gyu ថាទៅថតសរុបតែម្តង YeoSu ឆ្ងាយមិន មែនស្រួលឡើងចុះៗទេ '' Jungkook
" ពិតមែនហេស? ខ្ញុំនៅមិនទាន់ត្រៀមខ្លួនទេ '' Taehyung
" ហាត់ស៊មអោយហើយទៅ '' Jungkook ដាក់
ប៉ារ៉ូលចុះសម្លឹងមើលមុខរាងតូចដោយខ្សែរភ្នែកស្រទន់
" ច...ចង់...ចង់ស៊មអី? '' Taehyung រាងភ័យៗ
" ស៊មកុំអោយឯងភ័យបែបនេះ...'' Jungkook ទ្រោមពីលើ Taehyung ត្រូវគេចផ្តេកខ្លួនដល់ សាឡុង Jungkook ដាក់ដៃបាំងសងខាង Taehyung សម្លឹងមើលមុខ Jungkook ធ្វើភ្នែកភ្លឹសៗរបៀបភ័យ
មិនចាំយូរ Jungkook ទម្លាក់បបូរមាត់អឹបលើបបូរ មាត់របស់ Taehyung រាងតូចភ្ញាក់បើកភ្នែកធំៗ នេះ មិនមែនការសម្តែងទេ Taehyung ហេតុអីឯងមិនប្រកែក?
" យ៉ាងមិច? '' Jungkook សួរពេលងើបមើលមុខ របស់ Taehyung វិញ
" លោក...អឹម...'' Taehyung ត្រូវ Jungkook ថើប ម្តងទៀត លើកនេះមិនមែនត្រឹមតែអឹបបបូរមាត់លើ ទេ Jungkook ប្រើអណ្តាលរុលចូលក្រអូមមាត់រាងតូចហើបមាត់តិចៗបណ្តោយអោយអណ្តាតសើម របស់រាងក្រាសក្រលាស់ក្រលែងប៉ះអណ្តាតរបស់ខ្លួន តាមចិត្ត ។ មើលទៅ Jungkook ដូចមានជំនាញណាស់ (ថើបស្រីអស់ច្រើនអ្នកហើយនិង) 😐
" អឹម...'' Taehyung កក់ទ្រូង Jungkook មានអារម្មណ៍ថាចង់អស់ខ្យល់ហើយ អាម្នាក់នេះបានគេ មិនមាត់ថើបយកតែមិនមែនទែនចង់ដាច់ខ្យល់
" យ៉ាងមិចហើយ? '' Jungkook សួរម្តងទៀត
" លោកកំពុងធ្វើស្អី? '' Taehyung
" ថើប!! ដើបអោយច្រើនដងឯងនិងមិនភ័យពេល ដែលដល់កន្លែងត្រូវថើបនោះអី '' Jungkook
" វាមិនដែល? '' Taehyung
" ចុះអាឡូវបាត់ភ័យទេ? ហឹម? '' Jungkook មិនអស់ចិត្តថើបបបូរមាត់ផ្អែមស្រទន់មួយនេះម្តងហើយម្តងទៀតមិនឈប់ រហូត Taehyung ឃាត់
" បានហើយ Jung!! '' Taehyung
" ព្រឹកមិញមិនអីមែនទេ? '' Jungkook ប្រើសម្លេង ស្រទន់ចោទសំណួរមកកាន់ Taehyung ហេតុអីចេះ តែធ្វើអោយបេះដូងគេលោតញាប់ចឹង?
" គឺ...មិនអីទេ! ខ្ញុំចេះការពារខ្លួនហើយ '' Taehyung
" ថ្ងៃក្រោយមិនអោយមានរឿងចឹងទេ '' Jungkook
" លោកដូចជាបារម្ភហួសព្រំដែនហើយ '' Taehyung
" ខ្ញុំចង់អោយវាហួស តើ Tae ព្រមអោយខ្ញុំហួសទៅ ដល់ណា? '' Jungkook
" លោកនិយាយអី? '' Taehyung បញ្ចេញទឹកមុខឆ្ងល់ៗ
" ខ្ញុំចាប់អារម្មណ៍ឯងយូរហើយ Tae '' Jungkook ដាច់ចិត្តនិយាយពេលនេះពេលវេលាល្អណាស់ និយាយអោយហើយៗទៅ
" អឺ...លោក...គឺ '' Taehyung
" មើលទង្វើខ្ញុំសិនក៏បាន ខ្ញុំមិនបង្ខំទេ '' Jungkook ងើបឈរវិញ រាងតូចងើយមើលមុខគេដូចជាអៀនៗ ភ័យៗពិបាកប្រាប់ណាស់
" ខ្ញុំទៅវិញហើយ ស្អែកជួបគ្នា '' Jungkook និយាយបន្តិចក៏ដើរចេញទៅវិញខណៈម្ចាស់បន្ទប់ នៅគាំងនៅឡើយ
" ចាប់អារម្មណ៍ខ្ញុំចឹងឬ? ការពិតហេសដែល Crush កំពុងចាប់អារម្មណ៍យើងវិញនោះ? ឱកាសមកដល់ ហើយមែនទេអា Tae? ខ្ញុំគិតមករហូតថាគេមិនចាប់ អារម្មណ៍មនុស្សប្រុស...ប៉ុន្តែ...តើខ្ញុំជាអ្នកបើកផ្លូវ ទទួលគេឬគេបើកផ្លូវទទួលខ្ញុំ? '' Taehyung សង្ងំគិត ម្នាក់ឯង ។ គ្មានអ្នកណាដឹងទេថា Taehyung បាន លួចចាប់អារម្មណ៍ Jungkook តាំងពីថ្ងៃថតស្ពតទឹក រ៉ែនោះមកម៉្លេះ 😆 (ងៃឈរមើលកូនកម្លោះគេផ្លាស់ ខោអាវនោះអី) 😌
" ប្រុសចង្រៃយ៍ ធ្វើអោយបេះដូងគេលោតសឹងផ្ទុះ ទៅហើយ '' Taehyung រមួលម្នាក់ឯងលើសាឡុង ចុះ Jungkook វិញ?
      មកដល់បន្ទប់វិញភ្លាម Jungkook លោតឡើង លើគ្រែដេកស្តូកលូកដៃស្ទាបទ្រូងខាងឆ្វេងខ្លួនឯង ហើយដកដង្ហើមវែងៗ
" ចង្រៃយ៎ មិញនេះភ័យស្ទើស្លាប់ '' Jungkook ញញឹមដូចមនុស្សឆ្គួត គិតថាត្រូវសុីកំភ្លៀងហើយតើ សុខៗទៅបន្ទប់គេថើបកូនគេឡើងអស់ចិត្តបានចេញ មកវិញស្អាតអត់បែកមាត់ពិតជាសំណាងមែនៗ
" មាត់របស់ឯងទាក់ទាញណាស់ ថ្ងៃណាមួយត្រូវតែ ជារបស់ Jeon Jungkook តែម្នាក់គត់ '' Jungkook ត្រៀមខ្លួនចាប់ផ្តើមបញ្ចេញអារម្មណ៍របស់ខ្លួនបង្ហាញ ទៅអោយ Taehyung ការការពារ Taehyung ពីលោក Kang ជាឱកាសរកពិន្ទុអោយខ្លួនឯង

My Beb 🐻💜जहाँ कहानियाँ रहती हैं। अभी खोजें