NEW DAY✨
ដឹងទេ? ថ្ងៃនេះជាថ្ងៃថតសម្រាប់ប្លង់ចុងក្រោយ នៅ Yeosu បន្ទាប់ពីបានមកថតនៅទីនេះអស់រយៈ ពេល 3អាទិត្យទៅហើយនោះ អាប្លង់ចុងក្រោយត្រូវថតរួមជាមួយ Jackson និង Chiwon នៅហាង ការហ្វេរ ក៏សង្ឃឹមថានិងថតឆាប់ចប់ព្រោះគ្រាន់តែ និយាយគ្នា
" Beb មកនេះ! ថតរូបជាមួយគ្នា '' Taehyung
" Tae ថ្ងៃនេះអារម្មណ៍ល្អម៉្លេះ? '' Jungkook
" ព្រោះថ្ងៃនេះជាថ្ងៃចុងក្រោយឆាប់បានទៅ Seoul វិញ! ខ្ញុំនឹកម៉ាក់និងបងប្រុសណាស់ '' Taehyung
" បងមិនចង់ទៅវិញសោះ '' Jungkook
" ហេតុអី? '' Taehyung
" ទៅវិញច្បាស់ជាលែងបានគេងអោប Tae ទៀតហើយ '' Jungkook
" ហៃយ៉...បន្ទប់ទល់មុខគ្នាតើ! ខ្ញុំនិងឧស្សាហ៍ទៅគេងនៅ Condo '' Taehyung និយាយតិចៗជាមួយ Jungkook
" ចាំបងរើទៅបន្ទប់ Tae ចុះ '' Jungkook សើចញីញមុខនិងមុខរបស់ Taehyung ក្រុមកាងារទីនេះ គេទម្លាប់ជាមួយ 2នាក់នេះដែលស្និតគ្នាពីម៉្ងៃទៅម៉្ងៃ
" ឆ្គួតណាស់ '' Taehyung អស់សំណើច ។ ខាង ក្រៅគេមើលមកមុឺងម៉ាត់ តែពេលនៅជាមួយ Jungkook គេដូចជាកូនក្មេងយ៉ាងចឹង
" ថតទៅ '' Jungkook ប្រាប់ Taehyung លើក
ទូរសព្ទថត Jungkook ក៏ថើបថ្ពាល់ពេល Taehyung ចុចថត នេះជារូបថើបទីមួយក្នុងទូរសព្ទរបស់ Taehyung
" Uh! មានអង្គុយអោបថើបគ្នាចឹងទៀតឬ? '' Jackson
" គេតែងតែបែបនេះ ធ្វើដូចកន្លែងថតមានតែ 2នាក់ ខ្ញុំពិបាករកកន្លែងចូលទៅជិត Jungkook ណាស់ ពេលទៅ Seoul វិញប្លង់ថតភាគច្រើនគឺជាមួយ Taehyung ខ្ញុំកាន់តែពិបាក '' Chiwon
" ពិបាកបែបមិច? ខ្ញុំក៏មានប្លង់ជាមួយ Taehyung ច្រើនដែរ '' Jackson
" ឃើញគេបែបនិងទេ ប៉ុន្តែសម្តីឌឺដងមិនអោយធ្លាក់ ដល់ដីទេ '' Chiwon
" កាចឬ? មើលទៅនៅកន្លែងថតគេគួរអោយ ស្រលាញ់ខ្លាំងណាស់ '' Jackson
" លោកមិនទាន់ស្គាល់គេដល់ខ្ញុំទេ '' Chiwon
" ខ្ញុំនិងចាំមើល '' Jackson
បញ្ឈប់ការនិយាយគ្នាព្រោះដល់ពេលត្រូវចូល ថតហើយនេះជាពេលព្រឹកម៉ោង 10 យ៉ាងច្រើន ម៉ោង 2 ឬ 3 ថតចប់ហើយយ៉ាងណាចង់នៅដើរ លេងសិនឬទៅវិញតែម្តងស្រេចលើពួកគេ Jungkook ក៏ចង់ទៅវិញតែម្តង រំខានកូនចៅប៉ារបស់ គេយូរណាស់ហើយមិនមែនតិចនាក់ទេ ណាមួយ ត្រូវចំណាយលើកន្លែងស្នាក់នៅហូបចុកទៀត នាយ មិនសូវខ្វល់ប៉ុន្មានប៉ុន្តែ Taehyung មិនចង់អោយ ចំណាយពេកនោះទេSKIP
លឿនជាងការគិត ពួកគេថតចប់នៅម៉ោង 1 រសៀល ពេលនេះ Taehyung និង Jungkook កំពុងដើរនិយាយលានិងអរគុណក្រុមការងារផង
" នឿយហត់ហើយទាំងអស់គ្នា '' Taehyung
" អរគុណគ្រប់គ្នា '' Jungkook
" Taehyung និង Jungkook នេះពូកែណាស់ '' Jackson ចូលមកនិយាយរាក់ទាក់ទោះដឹងថារាល់ ដងនិយាយមិនបានប៉ុន្មានម៉ាត់ក៏ដោយ
" ខ្ញុំមានបទពិសោធន៍ច្រើន! Jungkook ទើបពូកែ '' Taehyung
" Jungkook?? '' Jungkook បន្លឺឈ្មោះខ្លួនឯងបែប ចោទសំណួរ នាយធ្លាប់ប្រាប់អោយ Taehyung ហៅនាយថា Baby គ្រប់កាលះទេសៈ ប៉ុន្តែ Taehyung តែងហៅឈ្មោះបែបនេះពេលនិយាយ ជាមួយនរណាម្នាក់
" មែន! គឺបងពូកែណាស់ '' Taehyung លូកដៃ អោបចង្កេះរបស់ Jungkook បែបនេះគេហៅថាលួង ហើយ
" ចុះថតចប់ហើយចង់ទៅណាបន្តទេ? '' Jackson
" ខ្ញុំនិង Beb និយាយគ្នាថានិងទៅវិញល្ងាចនេះ '' Taehyung
" Beb !?? អឺ...មិនគិតចង់នៅដើរលេងទីនេះសិនទេ ហេស? ឬជួបជុំគ្នាសិនអីបែបនេះ '' Jackson
" ក៏...ការជួបជុំញាំអីល្ងាចនេះម៉ោង 5 ពួកយើងទៅ ឡើងយន្តហោះម៉ោង 7 យប់ឯណោះ '' Jungkook
" ពួកយើង? បានន័យថាទៅជាមួយគ្នាមែនទេ? '' Jackson
" ហៃយ៉ា...និយាយយូរហើយលោកនៅតែមិនទាន់ យល់? '' Jungkook
" តើ...'' Jackson
" គេនិងហើយជា Baby របស់ខ្ញុំ! លាសិនហើយ តោះ Beb '' Taehyung
" តោះ '' Jungkook និង Taehyung នាំគ្នាចេញពី កន្លែងថតត្រូវទៅសណ្ឋារគារវិញរៀបចំរបស់ រៀបចំខ្លួនសម្រាប់ជប់លៀងល្ងាចនេះផង
YOU ARE READING
My Beb 🐻💜
Romanceមនុស្សប្រុសស្រលាញ់ស្មោះក៏មាន ប្រុសម្នាក់នោះគឺបង Jeon Jungkook បងសន្យាស្រលាញ់ថ្នាក់ថ្នមតែអូនម្នាក់ទេ My Baby TaeTae