+Seoul
ក្នុងសាលារៀនមួយមានសិស្សជាច្រេីននាក់ អ្នកខ្លះកំពុងញាុំអី អ្នកខ្លះទៀតកំពុងជជែកគ្នាពីនេះពីនោះ ខុសពីនាងតូចដែលកំពុងតែអង្គុយយោលទោងទៅមកៗតិចៗ អារម្មណ៍ហោះហេីរទៅណាក៏មិនដឹង ស្រាប់តែពេលនោះ
«យូណា!» ម្ចាស់ឈ្មោះដែលកំពុងតែស្លុងអារម្មណ៍ក៏ភ្ញាក់ព្រឺត!! ។
"នេះឯងលេងអីនឹង «ហ្សី!»គ្នាភ័យចង់លួសព្រលឹង"
(Note)
*គីម យូណា នឹង យ៉ាង ម៉ូហ្សីជាមិត្តនឹងគ្នាតាំពីរៀននៅបឋមមកម៉្លេះ ហេីយផ្ទះរបស់ពួកគេក៏នៅមិនឆ្ងាយពីគ្នាប៉ុន្មានដែរ គេទាំងពីរាប់អានគ្នាដូចជាបងប្អូនបង្កេីតទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល។
តោះចូលសាច់រឿងវិញ
"គ្រាន់តែហៅធម្មតាសោះនឹង!ហេីយឯងវាកេីតអីបានជាអង្គុយយោលទោងទាំគ្មានព្រលឹងបែបនេះ!!" ហ្សីក៏បានសួរទៅមិត្តដែលមានទឹកមុខមិនសូវស្រស់ ។
"យេីងគ្រាន់តែនឹក...អឺ អួយ!!ច្រលំយេីងកំពុងគិតថាសប្ដាហ៍ក្រោយជាថ្ងៃសម្រាកតេីយេីងគួរទៅ ដេីរលេងនៅទីណាឳ្យបានជុំគ្នាជាមួយគ្នាយេីងម្ដង" និយាយរួច យូណា ក៏ញញឹមទៅអ្នកជាមិត្តទាំងកាយវិការអៀនៗ ព្រោះគេបាននិយាយពាក្យថានឹកទាំងដែល ហ្សីក៏ដឹងថានាងកំពុង
នឹកដល់អ្នកណាតែនាង បានប្ដូរទៅនិយាយអីផ្សេងទៅវិញធ្វេីឪ្យ ហ្សី លួចសេីចហេីយនិយាយទៅកាន់ នាងតូចថា " មិនបាច់ប្ដូរប្រធានបទទេយេីងដឹងថាឯងកំពុងនឹកដល់អ្នកណាហេីយ "ពាក្យដែលគេនិយាយធ្វេីឪ្យមុខនាងតូចឡេីងក្រហម !ឃេីញបែបនេះនាងក៏សេីចហេីយនិយាយទៀតថា " យេីងមកនេះដេីម្បីហៅឯងឪ្យទៅមេីលក្រាស់របស់ឯងនៅតារាងបាល់ទះ!ឯងទៅទេ??" ឮភ្លាមនាងតូចក៏ប្រញាប់សួរទៅមិត្តវិញថា "មែនឬ??តោះៗទៅ ឪ្យលឿនមេីស៎!!" ថាហេីយក៏រត់ទៅតារាងបាល់យ៉ាងលឿន_______________________!
ហ្សីឃេីញបែបនេះក៏រត់ទៅតាមមិត្ត ទាំងហួសចិត្តមិននឹកស្មានថានាងរត់យ៉ាងលឿនគ្រាន់តែទៅជួបក្រាស់សោះ។
ពេលទៅដល់នាងតូចងាកឆ្វេងងាកស្ដាំក៏ឃេីញក្រាស់របស់គេកំពុងលេងបាល់ បែកញេីសជោកថ្ងាសហេីយសក់សេីមតិចៗវាធ្វេីអោយនាងតូច យូណាកាន់តែស្រឡាញ់គេថែមមួយកម្រិតទៀត។__[ក្រាស់របស់គេគឺjimin គេជាបុរសសង្ហារហេីយរៀនពូកែសឹងតែគ្រប់មុខវិជ្ជាទៀតផង គេថែមទាំងមានរហ័សនាមជាប្រុសស្អាតប្រចាំសាលាទៀតផង គេក៏មានមិត្តភក្ដិពីរនាក់ទៀតដែលសង្ហារមិនចាញ់គេប៉ុន្មានដែរ ម្នាក់ឈ្មោះ taehyung ហេីយម្នាក់ទៀតឈ្មោះjungkook ]__។
ព្រូស!!!រាងក្រាស់បានដួលមួយទំហឹង ធ្វេីឪ្យយូណារាងគាំងបន្ដិចរួចក៏រត់ទៅជួយគេ ហេីយក៏បានគ្រាហ៍គេទៅបន្ទប់សង្គ្រោះបឋមក្នុងសាលា { ហ្សី ឃេីញបែបនេះក៏ដេីរទៅថ្នាក់មុនជាមួយមិត្តរបស់jimin } គេទុកឱកាសឱ្យពីរនាក់នឹងបាននៅជិតគ្នា 🌚។
__ពេលទៅដល់__"យ៉ាងមិចហេីយjimin ?'' នាងនិយាយបណ្ដេីរមេីលទៅមុខរបួសរបស់គេបណ្ដេីរ ។
"លោកចាំបន្ដិចចាំខ្ញុំទៅយកថ្នាំមកលាងរបួសឪ្យលោក''ថាហេីយនាងតូចក៏ដេីរទៅយកប្រអប់ថ្នាំរួចក៏លាបឪ្យjimin ថ្នមៗនាងលាបដោយយកចិត្តទុកដាក់ហេីយថែមទាំលួចញញឹមម្នាក់ឯងទៀតផង ពេលនោះនាងពិតជាមានក្ដីសុខណាស់ដែរបាន មេីលថែមនុស្សដែលខ្លួនស្រឡាញ់បែបនេះ។
" អូយ '' jimin ស្រែកបន្តិចព្រោះនាងតូចលាបឱ្យរៀងធ្ងន់ដៃ។ (រវល់តែមានក្តីសុខ) 🌚
"អូ!! សុំទោស!!!!លោកយ៉ាងមិចទៅហេីយ" នាងចាប់ដៃគេមេីលហេីយឱនទៅផ្លំយ៉ាងថ្នមៗ _______។
រាងក្រាស់ស្រាប់តែប្រទាក់ភ្នែកជាមួយនាងតូច ហេីយបានសម្លឹងមេីលគ្នាប្រហែល5 នាទី «នាងពិតជាស្អាតមែនគីម យូណា'' jimin និយាយក្នុងចិត្ត ។
តាមពិតទៅ jimin ក៏លួចស្រឡាញ់នាងដែរតែគេមិនហ៊ានសារភាព ___/ខ្លាចគេអត់ស្រឡាញ់វិញហ៎/ 🤣
"Jimin !!jimin!!!!" នាងតូចឃេីញគេភ្លឹកយូរពេកក៏ហៅ។
"មា! មាន !!ការអី'' jimin ឆ្លេីយទាំរដាក់រដុប។
"ខ្ញុំឃេីញលោកភ្លឹកយូរពេកក៏ហៅទៅ!! ហេីយលោកកំពុងគិតអីនឹងទេីបភ្លឹកយូរយ៉ាងនេះ??" នាងតូចសួរទាំងមុខឆ្ងល់។
"គ្មានអីទេ'' គេញញឹមបន្តិចដាក់នាង។ មួយសន្ទុះក្រោយគេក៏បាននាំគ្នាទៅថ្នាក់រៀនវិញ។
Jimin: «យូណា» ។
យូណា:《jimin》គេទាំពីរនិយាយដំណាលគ្នា។
ដុក ដាក់ៗ ដុក ដាក់ៗ !!សម្លេងអីនឹង?
"លោក/នាងមានអីចង់និយាយហេស៎??''
"លោក/នាង និយាយមុនទៅ !! "
"ក៏បាន!!ខ្ញុំចង់ប្រាប់ថា.....អឺ.....គឺថា.......អូយតាំងចិត្តបន្ដិចមេីលអាមីន! '' Jimin ជេខ្លួនឯងតិចៗ ។
"ទុកឱ្យខ្ញុំនិយាយមុនក៏បានដែរ !គឺ....'' ~មុឺង ៗ មុឺង~ "awwចូលថ្នាក់ហេីយjimin ចាំថ្ងៃស្អែកចាំជួបគ្នាទៀតណា!" និយាយរួចនាងតូចក៏រត់ទៅថ្នាក់បាត់ ឯjiminក៏ទៅថ្នាក់វិញដែរ។