Part 2 *ព្រឹកថ្ងៃបន្ទាប់*
"យូណា" Jimin ស្រែកហៅនាងតូចដែលកំពុងអង្គុយយោលទោងលេងដូចម្សិលមិញដែរ។
"Jimin លោកមានការអីដែរ?" នាងសួរទាំងសំឡឹងមុខគេចំ ។
"គឺ... សប្ដាហ៍ក្រោយសម្រាកខ្ញុំចង់បបួលនាងទៅដេីរលេង ជាមួយ នាងទៅទេ?? '' Jimin សួរនាងតូចទាំងភ័យអរៗ។
"ទៅៗៗ ច្បាស់ជាទៅ!! តេីទៅជាមួយនរណាខ្លះ?? ហេីយទៅលេងនៅទីណា? '' យូណាសួរ រកតែjimin ឆ្លេីយមិនទាន់។
"ខ្ញុំគិតថាចាំយេីងពិភាក្សាគ្នាសិន !!ហេីយយេីងទៅប្រហែល 6នាក់ មាននាង ខ្ញុំ មូហ្សី ជេអុីន ថេយ៉ុង ជុងហ្គុក '' jimin រៀបរាប់ឈ្មោះអ្នកទៅដេីរលេងឱ្យនាងតូចស្ដាប់។
"Ok ok !ទៅផ្ទះវិញខ្ញុំនឹងរៀបចំខោអាវទុក ''យូណាសេីចលឹបភ្នែកធ្វេីឱ្យjiminមិនខ្នាញ់មិនបាន។
"ចឹងខ្ញុំទៅថ្នាក់មុនហេីយ បាយៗ! '' និយាយរួចក៏ដេីរទៅបាត់ ហេីយនាងតូចក៏ទៅតាមក្រោយដែរ។
ថ្ងៃដេីរលេង
"Jimin តោះទៅខ្ញុំតែងខ្លួនរួចហេីយ'' នាងតូចនិយាយទាំញញឹមបិទមាត់មិនជិត ព្រោះនាងចង់ទៅដេីរលេងយូរហេីយ។ jimin ឈរភ្លឹកព្រោះតែសម្រស់នាងតូច នាងស្លៀកសំពត់ខ្លីពណ៌ផ្កាឈូកលេីជង្គង់បន្តិច ពាក់អាវពណ៌ផ្កាឈូកស្រាល ផាត់មុខស្ដេីងៗ និយាយរួមទៅគឺអូយ!!ស្អាតមែនទេន😂(adminថែមខ្លួនឯងទេ)។
"ស្អាតខ្លាំងណាស់!"jiminនិយាយតិចៗ
"Jimin !jimin !!!''យូណាហៅគេព្រោះឃេីញភ្លឹកយូរពេក
"បា..!បាទ!!'' រាងក្រាស់ឆ្លេីយទាំងរដាក់រដុប «ទៀតហេីយអាមីនអេីយ!» គេជេខ្លួនឯងក្នុងចិត្ត ។
"លោកកេីតអីឬអត់ប៉ុន្មានថ្ងៃនេះខ្ញុំឃេីញលោកឧស្សាហ៍ភ្លឹកណាស់'' យូណាសួរទាំងបារម្ភ🌚
«មកពីនាងទាក់ទាញខ្ញុំពេកនឹងហេីយ» Jimin និយាយក្នុងចិត្ត។
"គ្មានអីទេ ប្រហែលខ្ញុំគេងមិនសូវគ្រប់ទេីបបានភ្លឹកៗបែបនេះ''jimin ខំរកលេស ។
"ចឹងតោះទៅ ពួកគេប្រហែលចាំយេីងយូរហេីយ''
_ឆ្នេរសមុទ្រ_
"យូណា !មកលេងទឹកជាមួយគ្នាមក!!'' រាងក្រាស់និងមិត្តរបស់នាងតូចបក់ដៃហៅ សមីខ្លួនដែលនៅអង្គុយលេងដីលេីឆ្នេរឱ្យមកលេងទឹកជាមួយគ្នា។
"អត់ទេ!ពួកឯងលេងទៅខ្ញុំមិនចេះហែលទឹកផង'' នាងនិយាយទាំងគ្រវីក្បាល ។ ស្រាប់តែ_______ "អាយ!!! Jimin ធ្វេីអីនឹងឆាប់ដាក់ខ្ញុំចុះទៅខ្ញុំអត់ចេះហែលទឹកទេ ហឹក!ហឹក! '' នាងតូចស្រែកបណ្ដេីរយំបណ្ដេីរពេលរាងក្រាស់លេីកបីមកដល់ទឹកសមុទ្រនាងពេបមាត់ដូចកូនក្មេងធ្វេីឱ្យរាងក្រាស់ចង់តែក្រញីច នាងឥឡូវនឹងទេ ! « ស្រីស្អីពេលយំហេីយនៅតែគួរឱ្យស្រឡាញ់» jiminគិតក្នុងចិត្ត។
~ប្រូង!!~ "ហ្ហឹក !ហ្ហឹក !នេះលោកចង់សម្លាប់ខ្ញុំហេស៎?'' នាងតូចសម្លក់មុខjimin ថ្មែរ ទាំងទឹកភ្នែករលីងរលោង នេះកុំតែគិតថាជាក្រាស់របស់គេទេកុំអីជេហែងដាក់ខែហ្មងអានាង *😒
"ទឹករាក់តេីស៎ នាងសាកក្រោយឈរសិនមេីល៎'' jiminហួសចិត្តនឹងនាងមែនទេន នេះមិនទាន់ដឹងអីផងស្រែកឱ្យគេឡែតៗបាត់ទៅហេីយ។
_នាងតូចក្រោកឡេីងហេីយងាកមេីលឃេីញទឹកត្រឹមជង្គង់នាងសេីចៗទាំងមិនសូវសំដាក់រាងក្រាស់_
_ពួកគេលេងទឹកប្រហែល ១ម៉ោងជាងទេីបជេអុីនស្រែកហៅ។
"នែ!!អ្នកទាំងអស់គ្នាឡេីងមកដល់ម៉ោងញុាំបាយហេីយ!!កុំលេងទឹកយូរពេកប្រយ័ត្នឈឺ! '' ជេអុីនបានហៅអ្នកដែលកំពុងលេងទឹកយ៉ាងសប្បាយ ជាមួយនឹងសម្លេងស្រែកនិងជះទឹកទៅវិញទៅមកឱ្យមកញាំុបាយបេីបណ្ដោយឱ្យលេងយូរជាងនឹងទៀតច្បាស់ជាឈឺទាំងអស់គ្នាជាមិនខានទេ ជាពិសេសនាងតូចយូណាតែម្ដង នាងពូកែឈឺជាងគេបេីមិនមេីលថែទេប្រាកដជាឈឺរាល់ថ្ងៃហេីយ ។
"តោះទៅខ្ញុំឃ្លានហេីយ '' យូណានិយាយរួចក៏យកដៃអង្អែលពោះព្រោះតាំងពីរមកដល់នាងមិនទាន់បាន អ្វីចូលពោះបន្តិចទេសូម្បីតែទឹក! ថាហេីយ ពួកគេក៏នាំគ្នាទៅញាំុអីជុំគ្នា។
"ជេអុីន នេះញាុំឱ្យច្រេីនៗណា'' ថេយ៉ុងចាប់សាច់ឱ្យរាងស្ដេីង ដោយទឹកមុខញញឹមពព្រាយ។
"មូហ្សី ហា~នែសញាំុទៅខ្ញុំលឺថានាងចូលចិត្តមឹក !'' ជុងហ្កុកមិនឱ្យចាញ់ថេយ៉ុងក៏ចាប់មឹកឱ្យ ម៉ូហ្សីដោយមិនភ្លេចញញឹមហេីយងាកទៅញាក់ចិញ្ចេីមដាក់ ជីមីននិងថេយ៉ុង ។
"អរគុណច្រេីនចាស៎!!'' ជេអុីននិងមូហ្សីនិយាយដំណាលគ្នា។
មិនឱ្យចាញ់គេjiminបានដេីរទៅចង្ក្រានអាំងសាច់ទៅចាប់សាច់ឡេីងពេញមួយចានយកមកឱ្យនាងតូច
"យូណា !! ញាុំទៅនេះសុទ្ធតែរបស់នាងចូលចិត្ត '' jimin ញញឹមលិបភ្នែក ហេីយហុចចាននោះឱ្យនាងតូច។
"នេះលោកចង់ឱ្យខ្ញុំក្លាយជាជ្រូក ឥឡូវនឹងតែម្ដងឬ?''យូណាសម្លឹងមេីលចានទាំងបេីកភ្នែកធំៗ នេះគេគិតថានាងជាជ្រូកឬយ៉ាងមិច?ទេីបចាប់សាច់មកមួយចានធំបែបនេះ ។
"របស់នាងចូលចិត្តត្រូវតែយកមកឱ្យច្រេីនបន្តិចហេីយ ហក៎ហាមាត់មកខ្ញុំបញ្ចុក '' jiminចាប់សាច់ប្រុងនឹងបញ្ចុកនាងតែនាងតូចឃាត់!
"មិនបាច់ទេខ្ញុំញាំខ្លួនឯងបាន !!តែថាតេីពេលណាទេីបខ្ញុំអាចញាំឱ្យស្រួលបួលបាន ទៅ? '' នាងតូចពោលទាំរលីងរលោងព្រោះនាងឃ្លានខ្លាំងណាស់តែពួកគេនៅលេងសេីចទៀត ។
"តោះៗ! ញាំទៅនឹងអាលបានទៅសម្រាក ស្អែកយេីងត្រូវទៅវិញហេីយ'' និយាយរួចអ្នកគ្រប់គ្នាក៏ចាប់ផ្ដេីមញាំអាហារ ហេីយក៏នាំគ្នាទៅសម្រាកអស់ទៅ ពួកគេក៏អស់កម្លាំងណាស់ដែរ។
To be continue🍀
Enjoy ur reading🍀💜
_santa🌻