Episode 6

1.7K 77 19
                                    

     ខ្យល់បក់រំភេីយៗផ្ទៃមេឃក៏ចាប់ផ្តេីមងងឹតមនុស្សម្នាក៏ប្រញាប់ប្រញាល់នាំគ្នាចូលផ្ទះស្រស់ស្រូបអារហារនឹងចូលដំណេក។ប៉ុន្តែដោយឡែកSawoវិញនាងនៅមិនទាន់ដេកនោះទេព្រោះនាងគំពុងធ្វេីជាសង្ងំគេងដេីម្បីអោយNamjoonគេងលក់នាងនឹងចេញទៅក្រៅតាមការណាត់របស់Jk ។ នាឡិការចេះតែដេីរពេលវេលាចេះតែរំកិលទៅមុខនេះម៉ោង12ទៅហេីយNamjoonទឹមតែព្រមគេងទេីបSawoដេីរលបៗចេញទៅសួនច្បារក្រោយផ្ទះ។ពេលនាងឈានជេីងចេញពីមុខផ្ទះភ្លាមនាងស្រាប់តែធុំក្លិនឈ្ងៀមៗអ្វីម្យ៉ាងដែរស្រដៀងទៅនឹងផ្កាកែវ ( ដែរខ្មែរយេីងមានជំនឿថាអោយតែធុំក្លិនឈ្ងៀមៗបែបនោះគេនិយាយថាមានខ្មោចនៅជិតខ្លួនយេីងហេីយ)។ គិតដល់ចំណុចនេះSawoស្រាប់តែព្រឺក្បាលខ្ញាកៗត្រជាក់ចុងដៃចុងជេីងតែម្តងតែនាងមិនគិតច្រេីនទេក៏បោះជំហ៊ានទៅកាន់កូនខ្ទមហេីយក៏ឃេីញJk កំពុងអង្គុយក្រោមដេីមឈេីធំមួយជិតខ្ទមនោះ។នាងក៏ដេីរចូលទៅអង្គុយក្បែរនាយ។

<< ខ្ញុំស្មានតែលោកគេងបាត់ទៅហេីយ!>> sawoចាប់ផ្តេីមនិយាយ

<< អត់ទេខ្ញុំនៅចាំអ្នកនាង!!>>

<< លោកថាមានរបស់មែនទេ?>>

<< នេះ!!..>>Jk ដកខ្សែរកមួយខ្សែរចេញពីប្រអប់ឈេីខ្មៅបួនជ្រុងមួយហុចទៅអោយនាង

<< ជាខ្សែរកអ្វីទៅ?>> Sawoលេីកខ្សែរកមេីលចុះឡេីងៗ

<< វាជាខ្សែរកដែរត្បូងនេះធ្វេីឡេីងពីកែវភ្នែកបិសាចស្តេចចចកខ្មៅលាយជាមួយនឹងសរសៃភ្នែកខ្មោចស្រីពោះធំដែរស្លាប់7ថ្ងៃ។ចំណែកឯខ្សែរវិញគឺជាសរសៃសក់ខ្មោចស្រីក្រមុំដែរស្លាប់តៃហោងដែរចងកនៅលេីដេីមឈេី។វាជាខ្សែរកតពីជំនាន់មួយទៅជំនាន់មួយរបស់អ្នកបង្ក្រាបបិសាចនឹងពពួកខ្មោចតៃហោងតាំងពីជំនាន់យូរយារណាស់មកហេីយ>>

<< វាជារបស់មានតម្លៃណាស់ហេតុអីលោកអោយវាមកខ្ញុំបែបនឹង?>>

<< ខ្ញុំអោយអ្នកនាងព្រោះខ្ញុំស្រលាញ់អ្នកនាង!!>> Jk ចង់និយាយប្រយោគនេះណាស់តែគេមិនអាចនិយាយបានទេអ្វីដែរគេអាចធ្វេីបានពេលនេះគឺសម្លឹងមុខនាង

You've reached the end of published parts.

⏰ Last updated: Jul 09, 2020 ⏰

Add this story to your Library to get notified about new parts!

ភរិយា14ថ្ងៃ💔ℹWhere stories live. Discover now