🔞♥️RED ROOM🔥🔞{PART1}

20.4K 673 9
                                    

➡️EP1:យើងមកក្នុងនាមជាម្ចាស់

នៅទីក្រុងSeoulនាពេលរាត្រី វាតែងតែមានភ្លើង ពណ៌ចម្រុះតាមដងផ្លូវជាធម្មតា តែពួកយើងក៏អាចក្រវាសភ្នែកប៉ះនឹងកម្លោះសង្ហារCEOស្រាទំពាំង បាយជូររូបសង្ហារដែលអ្នកណាៗ ក៏ស្គាល់តាម រយៈកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ នឹងកោតសរសើរពីភាពជោគជ័យរបស់គេគ្រប់ៗគ្នា

Jeon Jungkookកម្លោះសង្ហារវ័យ25ឆ្នាំ កំពុង តែដើរយ៉ាងស្វាហាប់នៅមុខអ្នកកាសែតទាំង ឡាយ ទឹកមុខសង្ហារខាបព្រលឹងក៏មានស្នាមញញឹមជាប់នៅគែមមាត់បន្ថែមការទាក់ទាញឱ្យអ្នកកាសែតផ្តិតយកតែរូបគេញាប់ដៃតែម្តង

"Red Roomជាឋានសួគ៌ចឹងហ្ហេស?"អ្នកម្លោះសេដ្ឋីវ័យក្មេងសើចហុឹសៗក្នុងដើម..កបន្តិច រួចក៏បោះជំហានចូលទៅខាងក្នុងទាំងសកដៃចូលហ៊ោបាវតាមចរឹករបស់គេអីបែបនឹង គេនិយាយក្នុងចិត្តជាប់ទាំងពីមកដល់ថា បើជ្រុលជាមកទៅ ហើយក៏ត្រូវតែធ្វើជាម្ចាស់ដូចគ្នា

"សួរស្តី!លោកJeonស្វាគមន៍មកកាន់ទីនេះ ពិតជាមានមោទនៅណាស់ដែលបានលោក ចូលរួមកម្មវិធីRed Nightមួយនេះ ខ្ញុំសង្ឃឹមថា លោកនឹងក្លាយទៅជាម្ចាស់Red Roomទៅចុះ"
ម្ចាស់កម្មវិធីវ័យចំណាស់បានផ្លែផ្លាទៅអ្នកកម្លោះជារឿយៗ ការពិតJungkookក៏មិនចង់មកនាំតែខាតពេលអត់ប្រយោជន៍ទាំងដែលទទួលការអញ្ជើញយ៉ាងខ្ពង់ខ្ពស់ តែគេបានឮមនុស្សម្នានិយាយពីRed Roomគ្រប់ៗគ្នា ហើយថែមទាំងឱ្យនាមជាឋានសួគ៌ទៀតផង ទាំងដែលមិនទាន់មានអ្នកណាម្នាក់ក្លាយជាម្ចាស់នោះទេ

"ពិតណាស់បំណងរបស់យើងគឺមកក្នុងនាមជាម្ចាស់"Jungkookញញឹមចុងមាត់បន្តិច រួចក៏ដើរទៅអង្គុយលើសាឡុងមួយដែលស្ងាត់មិនសូវមានមនុស្សអង្គុយនោះទេ ប្រអប់ដៃមាំក្រាស់លូកដៃប្រុងនឹងចាប់ស្រាមកចាក់ក្នុងកែវ តែក៏ស្រាប់តែត្រូវដៃស្រឡូនស្អាតលូកមកចាប់ជាមុន អ្នកណាអីក៏ហ៊ានម្ល៉េះ????

"បើលោកJeonមិនប្រកាន់ ខ្ញុំអាចបម្រើលោក បានទេ?"សម្លេងតូចឆ្មាមួយបានបន្លឺឡើងខណៈ ដែលJungkookក៏ងើយមុខទៅសម្លឹងគេ ក្រសែភ្នែកពណ៌ត្នោតដុតក៏សម្លឹងមើលគេពីក្បាលដល់ចុងជើងតែក៏ត្រូវមកទើសភ្នែកពេលដែលមុខតូចត្រូវបានពាំងត្រឹមភ្នែកឡើងលើ ដោយរបាំងមុខពណ៌ក្រហមដុត លើកសម្បុរ ស.ស្អាតរបស់គេមើលហើយមិនចង់ដកភ្នែកតែម្តង

🔞♥️RED ROOM🔥🔞 ( Complete ✅ )Where stories live. Discover now