Episode 4

36 3 0
                                    

« Surprise  បងនីក មាននឹក ខេតដែលទេ ? »
        ទ្វារបន្ទប់ធ្វើការធំរបស់ នីកូឡូ បើកដោយមិនឲ្យសំឡេងជាមុនហើយ បង្ហាញខ្លួនស្រីស្អាតគួរឲ្យស្រឡាញ់ បានដើរចូលមកស្នាមញញឹមដ៏គួរឲ្យស្រលាញ់នៅលើផ្ទៃមុខស្រស់ស្រទន់ ក៏ប្រែទៅជាភាំងពេលឃើញ អាកប្បកិរិយារបស់អ្នកនៅចំពោះមុខទាំងពីរ ។
        នីកូឡូ ងាកទៅមើលម្ចាស់សំឡេង គេឃើញ ខេតធឺរីន កំពុងសម្លឹងមើលមកគេ ដោយក្រសែភ្នែកភ្ញាក់ផ្អើល នាងឈរភាំងមិនកំរើក ចំណែក រ៉ាយ៉ា បើកភ្នែកធំៗមើលទៅស្រីស្អាតដែលទើបមកដល់ហើយប្រញាប់ងើបឈរវិញ ។
        « មកបានខ្ញុំម៉េចកូនស្វា »
នីកូឡូ សួរប្អូនស្រីពៅព្រោះពេលនេះនាងគួរតែនៅទីក្រុងឡុង ។
        « ជិះយន្តហោះមក គេតាំងចិត្តថានឹងមកផ្តល់ការផ្ញាក់ផ្អើលឲ្យបងធំ តែឥឡូវបែរជាបងធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទៅវិញ »
        និយាយរួចក៏ដើរទៅអង្គុយលើកៅអីស្បែកទល់មុខតុធ្វើការរបស់បងប្រុស សម្លឹងមើលមុខបងច្បង និង មិត្តភក្កិរបស់បងថ្លៃនាង ដោយក្រសែភ្នែកមានសំណួរពេលឃើញបែបហ្នឹង នីកូឡូ ក៏និយាយ ។
        « ចង់ដឹងរឿងអីក៏សួរបងមកកុំធ្វើមុខបែបហ្នឹង »
        « ពួកបងទាក់ទងគ្នាតាំងពីពេលណា ? » ក្រោយពីបងប្រុសបើកដៃឲ្យសួរនាងក៏មិនចាំយករហ័សសួរភ្លាមតែម្ដង ។
        « វាជារឿងអាថ៌កំបាំងរបស់បុគ្គល » និយាយហើយ គេងាកទៅមើលមនុស្សមុខក្រហម ដែលឈរក្បែរខ្លួនមិនមាត់មិនក ។
        « អុញ...ហើយឱ្យខ្ញុំសួរធ្វើអីចុះ ? ហើយម៉េចក៏ខ្ញុំមិនដឹងថាពួកបងទាក់ទងគ្នា »
        « បងកំពុងតែប្រាប់ឯងពេលនេះហើយតើ ! »
        « ឈប់និយាយជាមួយបងហើយ ខ្ញុំសួរបង រ៉ាយ៉ា វិញល្អជាង... តោះយើង បងរ៉ាយ៉ា ទៅហាងកាហ្វេខាងក្រោមខ្ញុំមានសំនួរជាច្រើនចង់សួរបង »
        រ៉ាយ៉ា ងាកមុខទៅសួរយោបល់ពីគេ នីកូឡូ ងក់ក្បាលជាចម្លើយហើយពួកនាងក៏ដើរចេញទៅ ។

...

« ឆាប់ប្រាប់ភ្លាមមកពួកបងទាក់ទងគ្នាយូរហើយនៅ ? »
        ក្រោយពីអង្គុយទុកខាងក្នុងបំផុត បានកម្មង់ភេសជ្ជៈ និង អាហារសម្រន់រួច ខេតធឺរីន សួរទៅ រ៉ាយ៉ា ភ្លាម។
        « អ្ហឺម.. ទើបតែទាក់ទងគ្នាទេ » រ៉ាយ៉ា ឆ្លើយតបដោយអឹមអៀនពេលប្អូនស្រីគេចាប់បានបែបនេះ ។
        « អ្ហើយ!! បងនីក នេះគួរតែវ៉ៃមែន មានរឿងអីក៏មិនព្រមប្រាប់បងប្អូនឱ្យឆាប់ទេ »
        ខេតធឺរីន និយាយដោយសំឡេងធ្ងន់ ធ្វើឫកពាឈឺចិត្តបន្តិចបន្តួច ដោយគ្រឺតក្នាញ់តិចៗ ចំពោះចរិតរបស់បងធំ ។
        « កុំថាឲ្យគាត់បែបហ្នឹងអី គឺបងជាអ្នកហាមគាត់មិនឲ្យប្រាប់អ្នកណាទេ »
        « អ៎...បែបហ្នឹងទេអីតែ បងរ៉ាយ៉ា កុំបារម្ភបើគាត់ធ្វើបាបបងត្រូវប្រាប់ខ្ញុំភ្លាម ចាំខ្ញុំការពារបង »
        « យល់ព្រម »
        ងក់ក្បាលតិចហើយញញឹម ស្របពេលដែលបុគ្គលិកលើ ភេសជ្ជៈ និងនំគួរឲ្យចង់ញ៉ាំពីរបីមុខចូលមក ។ កែវភ្នែករបស់ រ៉ាយ៉ា មានពន្លឺពេលឃើញនំសំណព្វចិត្តរបស់ខ្លួននៅលើតុ  មុននឹងអោនញ៉ាំនំ ក្នុងចានដែលបុគ្គលិកមកឲ្យ ដោយឫកពាឆ្ងាញ់ពិសា ។

អន្ទាក់ស្នេហ៍កាមទេព ( Season 1 )Where stories live. Discover now