Episode 15

26 3 0
                                    

បន្ទាប់ពីអាហារពេលល្ងាចជាមួយ ខេតធឺរីន និង រ៉ាហ្វែល រួច រ៉ាយ៉ា ក៏មកអង្គុយលើកស្ពាន់ឈើនៅមាត់សមុទ្រ ដូចរាល់ដូចដង ។ នាងបានដកយកក្រដាសណូត និង ប៊ិចចេញពីក្នុងកាបូបស្ពាយចំហៀង មកដកក្បែរខ្លួន និងយកកូន ដបតូច មួយទៀតដែលមានថ្នាំរក្សាគភ៌ នៅក្នុងនោះមកកាន់ក្នុងដៃ ។

បន្ទាប់ពីលេបថ្នាំរួច រ៉ាយ៉ា ក៏បានសរសេរ រៀបរាប់រឿងរ៉ាវដែលនៅក្នុងចិត្តដាក់ចូលទៅក្នុងក្រដាសណូត រួចបត់ក្រដាសដែលនាងសរសេរចូលទៅក្នុងដបថ្នាំនោះ មុននឹងគ្រវែងដបនោះចូលទៅក្នុងទឹកសមុទ្រ ។

ក្រឺត...ក្រឺត...ក្រឺត

បន្តិចក្រោយមក ទូរសព្ទដៃដែលនៅក្នុងកាបូបរបស់ រ៉ាយ៉ា ក៏រោទិ៍ឡើង នាងបានយកទូរសព្ទចេញពីកាបូបហើយឃើញលេខមិត្តសម្លាញ់របស់នាងតេមក នាងក៏រហ័សចុចទទួល ។

« សួស្តី ស៊ូយ៉ុង »

រ៉ាយ៉ា និយាយរាក់ទាក់ទៅមិត្តសម្លាញ់ដែលពេលនេះកំពុងតែនៅប្រទេសបារាំង ។

( សួស្តី សម្លាញ់ ឯងយ៉ាងម៉េចហើយ គ្នាទើបតែដឹងរឿង បងនីកគី ថា នីឡា ទៅរកនៅឯងនៅប្រទេសកូរ៉េ មែនទេ ? )

ស៊ូយ៉ុង ដែលទើបតែដឹងរឿងពីស្វាមី ថាកូនក្នុងពោះរបស់ អេម៉ា មិនមែនជារបស់ នីកូឡូ នាងក៏ប្រញាប់ទាក់ទងមិត្តសម្លាញ់របស់នាងភ្លាម ព្រោះដឹងថាមិត្តរបស់ខ្លួនកំពុងតែយល់ច្រឡំលើ នីកូឡូ ហើយ។

« អ្ហឺម នីឡា បានមករកគ្នាកាលពីព្រឹកមិញហើយឲ្យ ហើយឱ្យទូរសព្ទដែលមានឃ្លីបវីដេអូ ដែលបញ្ជាក់ថាកូនក្នុង ពោះរបស់ អេម៉ា មិនមែនជារបស់ លោកនីក មកឲ្យគ្នា »

រ៉ាយ៉ា ដោយសំលេង ស្រងូតស្រងាត់ រួចងើបមុខសម្លឹងទៅផ្ទៃទឹកសមុទ្រ ។

( ចុះ ឯងបានមើលឃ្លីបវីដេអូនោះហើយឬនៅ ? )

ស៊ូយ៉ុង សួរមកមិត្តសម្លាញ់ ព្រោះនាងបានសំឡេងរបស់នៅតែមានភាពក្រៀមក្រំដដែរ ។

« នៅទេ គ្នាមិនហ៊ានមើល គ្នាខ្លាចឃើញរូបភាពដែលគ្នាមិនចង់ឃើញនៅក្នុងនោះ »

( បើឯង មិនមើលម៉េចនឹងដឹងរឿងទៅ ធ្វើបែបនេះយុត្តិធម៌ចំពោះ លោក នីកូឡូ ពេកហើយ ឯងដឹងសភាពរបស់គាត់នៅពេលនេះ គឺមិនខុសពីមនុស្ស ដែលមិនបានដេករាប់ខែអ៊ីចឹង គ្នាឃើញស្នាមញញឹមដែរនៅលើមុខគាត់ក៏ដឹងថាវាគ្រាន់ជាការតែបន្លំភ្នែក កុំឲ្យមនុស្សនៅក្នុងគ្រួសារបារម្ភតែប៉ុណ្ណោះ... )

អន្ទាក់ស្នេហ៍កាមទេព ( Season 1 )Where stories live. Discover now