EP 1 : ល្បែងមួយនេះទុកអោយយើងជាអ្នកលេង

3.8K 140 5
                                    

ឡានស៊េរីទំនើបជាច្រើនគ្រឿងបើកបន្តកន្ទុយគ្នាសឹងតែធ្វើអោយផ្លូវថ្នល់មួយចំហៀងត្រូវបានស្ទះស្ទាងដោយសារតែវាខណៈពេលដែលចរាចរណ៍ទីនេះក៏មិនសូវល្អផងដែរ។កង់ឡាននៅតែវិលទៅមុខជារឿយៗរហូតទៅដល់កន្លែងដែលពួកគេបានគ្រោងទុកមកឈប់នៅពីមុខក្រុមហ៊ុនទឹកអប់ធំជាងគេប្រចាំទីក្រុងម៉ាកាវនិងបណ្ដាប្រទេសធំនៅលើពិភពលោកយើងនេះ។ក្រោយពេលដែលឡានបញ្ឈប់ចំណិតដៃស្ដាំប្រញាប់ប្រញាលចុះមកបើកទ្វារឡានអោយចាហ្វាយរូបស្រស់ជំហានជើងវែងៗដាក់ចុះមកផ្ទាល់និងដីមុននឹងទាញអាវក្វារហ្សៀរពណ៌ខ្មៅអោយបានរៀបរយបោះជំហ៊ានចូលទៅក្នុងក្រុមហ៊ុនអមដោយអង្គរក្សនិងមនុស្សចំណិតរបស់ខ្លួនដើរតាមពីក្រោយមិនដាច់។ភ្លាមនោះបុគ្គលិកទាំងប្រុសទាំងស្រីរួសរាន់មកទទួលអ្នកជាចាហ្វាយមិនអោយគេទាស់ចិត្តឡើយបើមិនដូច្នេះទេសូមធានាថាសកសពមិនស្អាតនោះទេ។

នៅក្នុងបន្ទប់ការិយាល័យមួយដែលមានទំហំធំទូលំទូលាយដែលបំពាក់ទៅដោយម៉ាសុីនត្រជាក់គ្រឿងសង្ហាររិមថ្លៃកប់ពពកបូករួមទាំងគ្រឿងតាំងលម្អជញ្ជាំងថែមទៀតផង។មិនត្រឹមតែប៉ុណ្ណោះការិយាល័យមួយនេះអមទៅដោយកញ្ចក់ខ្នាតយក្សដែលរលោងស្រិលឆ្លុះបញ្ជាំងអោយឃើញទីក្រុងម៉ាកាវទាំងមូលដែលទីក្រុងមួយនេះសម្បូរទៅដោយពួកសង្គមងងឹតកាប់ចាក់សម្លាប់គ្នាមិនសូម្បីតែញញើតដៃបន្តិចឡើយឫក៏អាចហៅបានថាម៉ាហ្វៀអីបែបហ្នឹង។នៅមិនទាន់អស់ទេទីក្រុងមួយនេះក៏សម្បូរពួកលេងល្បែងសាហាវក្រាស់ក្រៃជាពិសេសគឺស្តេចល្បែងហ្នឹងតែម្ដងរីឯពួកអ្នកមានទ្រព្យសម្បត្តិស្ដុកស្តម្ភក៏មិនមែនតិចនាក់ដែរសាកគិតទៅមើលតើមាននរណាម្នាក់ដែលមិនស្គាល់ទីក្រុងល្បីមួយនេះនោះ?ក្នុងចំណោមនោះយើងក៏អាចរាប់បញ្ចូលអ្នកកំលោះរូបស្រស់Jeon Jᴜɴɢᴋᴏᴏᴋដែលមានអាយុ24ឆ្នាំបន្តតំណែងម៉ាហ្វៀនេះពីឪពុករបស់គេគឺលោកJeon Juhao។លោកJuhaoជាស្ដេចម៉ាហ្វៀម្នាក់ដែលមានឈ្មោះបោះសម្លេងក្នុងសង្គមងងឹតនេះអស់រយៈពេលជាយូរឆ្នាំណាស់មកហើយតែដោយសារតែរោគចាស់ជរាទើបគាត់សុខចិត្តលាឈប់ដោយនៅតែផ្ទះផឹកទឹកតែអានកាសែតវិញ ហើយអោយកូនប្រុសនៃត្រកូលJeonឡើងកាន់កាប់ជំនួស។Jeon Jungkookកំលោះម៉ាហ្វៀរូបស្រស់ដែលកាន់កាប់ជំនួញរយលានក្នុងដៃ បនល្បែងក្ដីឫក្លឹបក្ដីអ្វីគ្រប់យ៉ាងគឺឋិតនៅក្រោមនាយទាំងអស់។
"ទំនិញលើកនេះយ៉ាងម៉េចដែរ?"នាយកម្លោះបន្លឺសួរអ្នកជាកូនចៅខ្លួនបន្តិចមុននឹងអុជបារីយកមកជក់បង្ហុយផ្សែងអោយទ្រលោម កែវភ្នែកត្រជាក់ស្រេបសមជាមួយនិងរូបរាងម៉ាហ្វៀអោយតែសម្លឹងមើលម្ដងណាក៏ព្រឺឆ្អឹងខ្នងដែរ។
"មិនមានអ្វីជាបញ្ហាឡើយបាទ"Sunghoon ចំណិតដៃឯកដែលដើរតាមរូបនាយជាច្រើនឆ្នាំកន្លងមកហើយរហ័សឆ្លើយប្រាប់ទៅនាយកម្លោះដោយមិនភ្លេចឱនគោរពតាមទម្លាប់មនុស្សឋានៈតូចទាប។
"ចាហ្វាយ!ស្អែកនេះយើងត្រូវជួញដូរអាវុធជាមួយម៉ាហ្វៀត្រកូលKimបាទ"ដោយឃើញអ្នកជាចាហ្វាយស្ងាត់មាត់មិននិយាយអ្វីបន្ត Sunghoonរ៉ាយរ៉ាប់ប្រាប់នាយពីរឿងបន្តទៀត ឯJungkookកាលបើឮពីត្រកូលKimភ្លាមនាយទម្លាក់បារីទៅក្នុងចានចោល ក្នុងចិត្តចាប់ផ្ដើមក្ដៅឆេវ មិននឹកស្មានថាត្រូវមកជួបមនុស្សដែលគេស្អប់សោះ។
"វាចង់ដោះដូរទំនិញ?ល្អអោយវាមកជួបយើងនៅក្លឹប"នាយកម្លោះក្ដាប់ដៃស្ទើរតែបែកចេញពីគ្នាខណៈដែលស្នាមញញឹមតូចមួយលេចឡើង តែវាគ្រាន់តែជាស្នាមញញឹមដ៏គួរអោយខ្លាចទៅវិញទេ មនុស្សដូចជានាយអោយតែគុំនរណាហើយមិនងាយនិងបំភ្លេចឡើយ ហើយឥឡូវនេះមនុស្សម្នាក់នោះចង់មកដោះដូរទំនិញជាមួយគេ ចឹងក៏បានន័យថាចង់មកចងសម្ព័ន្ធភាពដូចគ្នា ល្អ!ល្បែងមួយនេះទុកអោយJeon Jungkookជាអ្នកលេងទៅចុះ។
"បាទ!ចាហ្វាយ"Sunghoon រហ័សឱនគំនាបក្រោយពេលដែលទទួលបានបញ្ជាដែលចាហ្វាយរូបសង្ហារបានប្រាប់ នាយបោះជំហ៊ានចេញទៅខាងក្រៅដើម្បីទុកអោយអ្នកកំលោះមានពេលផ្ទាល់ខ្លួន។
"ជួបគ្នាម្ដងទៀតហើយKim Taehyung"

អំណាចស្នេហ៍ម៉ាហ្វៀWhere stories live. Discover now