41
ហឹកៗៗៗៗរាងស្តើងអង្គុយក្នុងឡានយំញ័រខ្លួនទទ្រើក នាងមានកូន?មានកូនជាមួយអ្នកណា? ទឹកភ្នែកស្រក់ចុះដូចទឹកទន្លេ នាងស្អប់ខ្លួនឯងដែលបណ្តោយអោយមានកូនជាមួយប្រុសដែលចិត្តអាក្រក់ជូរជាតិដូចជា Kim Taehyung នេះណាស់។
Namjoon :«ស្អែកត្រូវទៅពិនិត្យពេទ្យនៅ Seoul !! នៅពេទ្យស្រុកស្រែបែបនេះ បងមិនទុកចិត្ត!! »មែនហើយ គេមិនទុកចិត្តនោះទេ យ៉ាងណាក៏ត្រូវដឹងថាក្មួយគេនេះសុខភាពល្អឫអត់។
Fira:«ខ្ញុំមិនចង់ទៅទេ!! »នាងក្រវីមិនចង់ទៅ បើទៅត្រូវជួបនិងគេម្នាក់នោះមានប្រាប់គេយ៉ាងមិច? ថាកូនក្នុងពោះជាកូនាងជាមួយគេចឹងឫ?បើជ្រុលជារត់គេចហើយ រឿងកូននាងមើលខ្លួនឯងបាន ។
Namjoon :«វាមិនទៅពេទ្យទេ! ! យើងទៅតែពេទ្យហើយទៅជួបអ៊ុំស្រីនៅវិហារទៅល្អទេ! !»
Fira:«ហឹម!! ទៅក៏បានដែរ!»
Namjoon :«រឿងកូននាងគិតយ៉ាងមិច?! !»
Fira :«បងជួយមើលថែក្មួយនិងប្អូនស្រីម្នាក់នេះដែរទេ?! »នាងបែរជាញញឹមយ៉ាងណានាងនៅមាន Namjoonជាបងប្រុសគ្មានជាប់សាច់ឈាមចាំមើលថែនាងដូចគ្នា។ ទោះជាគ្មានឪពុកគ្មានប្តីសម្រាប់មើលថែយ៉ាងណាក៏ល្អព្រោះមនុស្សដូចជាគេប្រហែលជាមិនចង់ទទួលខុសត្រូវនោះទេ។
Namjoon :«រឿងអីថាមិនបាននោះ! !ប្អូនស្រីឃ្យូតៗបែបនេះមិនមើលថែស្តាយក្រោយមិនខាន!! »រាងក្រាស់ចាប់ទាញថ្ពាល់ទន់ៗដែលនាងមាន មកទាញលេងដូចជាកូនក្មេង អ្នកណាមិនដឹងថាពួកគេជាគូរស្នេហ៌តាមតែការពិតជាបងប្អូនធម៌និងគ្នាសោះ។ ព្រោះតែការមើលថែយកចិត្តទុកដាក់របស់ RMនេះហើយធ្វើអោយ Firaអាចញញឹមនិងរស់នៅបានល្អទោះបីគ្មានប្តីដែលខ្លួនស្រលាញ់ស្ទើរលេបក៏ដោយ។
_______________________
៚មន្ទីរពេទ្យ៚
Jungkookអង្គុយក្តោបដៃញ័រជើងចាំប្រពន្ធចេញពីបន្ទប់ទឹក គេភ័យផងអរផង មិនដឹងថាលិទ្ធផលវាយ៉ាងមិចនោះទេ ។
Jungkook :« ហុើយ!! យូរខ្លាំងម្លេះ!! មានមកលោក !! »នាយលើកដៃសំពះដល់ព្រះអោយគេមានកូន គេចង់មានកូនខ្លាំងណាស់។
YOU ARE READING
រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )
Hành độngពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្នេហ៍នរកយកនាងធ្វើជាភរិយាដើម្បីបំពេញនាទីជាកូនប្រុសល្អ ទាំងដឹងថាចិត្តមនុស្សស្រីឆាប់ទន់ជ្រាយយ៉ាងណា។ នាង...