ឡានសេរីទំនើបបានឈប់នៅមុខភូមិគ្រិះនៃគ្រួសារត្រកូល Kimដោយមានម្ចាស់ផ្ទះនៅចាំទទួលផ្ទាល់។
អ្នកស្រី Kim :«កូន Fii !! ឯណាកូន Tae?» នាងតូចសន្រួលអារម្មណ៌ចុះមកម្នាក់ឯងចុះប្តីនាងនៅឯណា អ្នកគ្រប់គ្នាឆ្ងលលព្រោះតែ Taeមិនអោយប្រពន្ធមកតែឯងបែបនេះទេ។
Fira:« ហឹកៗៗៗៗៗ » នាងមិនគិតនិយាយគិតតែពីយំ ។
ងុឺតៗ!! ! សម្លេងឡានមួយទៀតឈប់ក្បែរឡានដែល Fiជិះមកមិញនេះ អ្នកគ្រប់គ្នាងាក់ទៅរកឡាននោះក៏ឃើញក្មេងស្រីមួយរូបដែលស្រស់ស្អាតដូច Fira និងស្រ្តីចាស់ម្នាក់ចុះមកជាមួយ Taehyung។ ម្នាក់ៗកាន់តែស្រឡាំងកាំងនេះកើតរឿងស្អីមកទៀតហើយ។
អ្នកស្រី Kim :«កូនយកអ្នកណាមកហ្នឹង!! »ម្តាយចោទសួរទាំងខ្នើសចិត្ត មើលតែមុខក៏គាត់មិនចូលចិត្តស្រាប់ទៅហើយ មើលមីក្មេងនោះចុះតោងដៃតោងជើងកូនប្រុសគាត់មិនដឹងថាគេមានប្រពន្ធឫយ៉ាងមិច!! ។
Taehyung:«ជាម្តាយនិងប្អូនរបស់ Fi!! » Firaលឺគេនិយាយហើយក៏ដើរចូលក្នុងឡើងទៅបន្ទប់បាត់ បញ្ជាក់ប្រាប់ថានាហមិនពេញចិត្តនោះទេ។
Fadi :«ជម្រាបសួរអ្នកគ្រប់គ្នា!! »
អ្នកស្រី Kim :«យកពួកគេមកធ្វើអីកូន Tae? Fiមានម្តាយដែរឫ? !! »
Taehyung :«ពួកគេទើបតែរកឃើញគ្នានោះទេ! ! ម៉ាក់អោយមាក់របស់ Fiនៅមើលថែ Fiផងទៅ!! »
អ្នកស្រី Kim :«ម៉ាក់មើលទៅ Fiដូចមិនពេញចិត្តនោះទេ! !»
Taehyung :«ចាំខ្ញុំទៅនិយាយជាមួយ Fi !! »
អ្នកស្រី Kim :«នាំពួកគេទៅបន្ទប់ទៅហាមដាក់នៅជិតបន្ទប់ប្រុស Tae!! » ពួកអ្នកបម្រើក៏រហ័សជួយយកឥវ៉ាន់និងជូនម៉ែកូនគេទាំងពូរទៅបន្ទប់ដែលនៅខាងលើខុសពីបន្ទប់រាងក្រាស់នៅជាន់ក្រោម។ អ្នកស្រី Kimគាត់ចេះតែបង្ការទុកអោយហើយទៅព្រោះតែក្មេងស្រីនេះដូចមិនធម្មតានោះទេ។
៚ room៚
ហឹកៗៗៗៗៗៗៗៗៗ ស្រមោលស្ទុងៗយំលឺសម្លេងអោយរហឹងដូចជាមានសេចក្តីឈឺចាប់ក្រៃលែង ។ នាងតូចដាក់ខ្លួននៅចុងគ្រែយំរលាក់ខ្លួន នឹកសម្តីដល់សែនឈឺចាប់។
«ហឹស!! បងមិនដឹងថាអូនជាមនុស្សនិយាយមិនចេះស្តាប់គ្នា !! ឃើញតែផលអាក្រក់របស់គេ ទង្វើល្អអូនមិនដែលឃើញ អគតិបំផុត!! »
YOU ARE READING
រដូវកាលទី 2 "ភរិយាកុងត្រា " ( completed ✔ )
Actionពីស្រីម្នាក់ដែលមិនដឹងអីក្លាយទៅជាស្រីម្នាក់ដែលរងទុក្ខវេទនាតែម្នាក់ឯង។ ប្រុសដែលបានជួយនាងពីភាពអត់ឃ្លានបានយកនាងមករស់នៅជាមួយធ្វើអោយនាងធ្លាក់ក្នុងអន្លង់ស្នេហ៍នរកយកនាងធ្វើជាភរិយាដើម្បីបំពេញនាទីជាកូនប្រុសល្អ ទាំងដឹងថាចិត្តមនុស្សស្រីឆាប់ទន់ជ្រាយយ៉ាងណា។ នាង...