Part1: តាហែង

5.2K 188 3
                                    

-International Seoul Airport-

ក្មេងប្រុសកម្ពស់ប្រហែល1.70
វ័យ19ឆ្នាំម្នាក់មានពាក់វែនតាខ្មៅនៅលើភ្នែកដែលក្ន្ងុងដៃមានកាន់វ៉ាលីអូស ត្រណាត់ត្រណែងមកកំពុងតែឈរធ្វើមុខក្រម៉ូវដូចជុះមិនចេញ1000ឆ្នាំ ដៃក៏ស្រវ៉ាយកទូរស័ព្ទតម្លៃថ្លៃចេញពីហោប៉ៅហើយតេរកនរណាម្នាក់។

<<អាឡូ!ម៉ាក់មានអោយគេមកយកខ្ញុំឬនៅ?មនុស្សច្រើនណាស់ខ្ញុំខ្លាចឆ្លងកូរ៉ូណា>>

<<ចារឹកមិនប្រែសោះប្រុសថេរង់ចាំបន្តិចទៅម៉ាក់បានអោយជីមីន
(ប្អូនប្រុសថេ)ទៅយកហើយ>>

អ្នកស្រីគីមឆ្លើយតបទាំងគ្រវីក្បាលហួសចិត្តនឹងកូនប្រុសឯលោកគីមនៅជិតនោះក៏បានលឺការសន្ទនាដែលទើបសើចបន្តិចហើយលើកកែវតែមកចឹប។

<<ម៉ាក់ហ៎!សម្រេចថា....អា៎ៗ!ខ្ញុំឃើញជីមីនហើយប៉ុណ្ណឹងហើយម៉ាក់>>

<<យ៉ាប់មែនកូននេះ>>

ថេយ៉ុង ប្រញាប់បឹទទូរស័ព្ទទុកហើយងាកទៅទាញវ៉ាលីរត់ទៅរក ជីមីន ដែលឈរអើតឡើមៗរកបងប្រុសមិនឃើញ(កើតមកតឿពិបាកចឹង
ហា(+_+))

បឹប

<<អូយយ៉ូយ!>>ថេយ៉ុង

<<អុ!សុំទោសផង>>ជុងគុក ប្រញាប់ងើបឈរហើយលាដៃបម្រុងនឹងជួយលើកថេយ៉ុងតែត្រូវប្រុសឆ្នាស់គ្រវាសចេញ

<<នែ!ឯងគ្មានភ្នែកទេហីប្រញាប់រត់ទៅរកឡានបុកឯណាបានមិនមើលមនុស្សសោះនៀក>>

ថេយ៉ុងងើបឈរច្រត់ចង្កេះជេររាងក្រាស់ច្រែតៗមិញនេះគេខ្មាសគេមិនស្ទើរទេដែលជុងគុករត់មកបុកគេពីក្រោយដួលផ្កាប់មុខហើយមនុស្សម្នាក៏នាំគ្នាសម្លឹងមកគេ។

<<នែ យើងសុំទោសហើយឯងចង់យ៉ាងមិចទៀត?>>ជុងគុក ឆ្លើយទៅវិញយកដៃស៊កចូលក្នុងហោប៉ៅលើកចញ្ចើមម៉ាអេម(ឌឺៗងាប់ឡូវហើយហែង😑)

<<ឌឺហេស?នេះនែ!>>

<<អូយ!ឯង!>>

ជុងគុកយកដៃក្តោបកូនប្រុសខ្លួនព្រោះមិញត្រូវថេយ៉ុងទាត់មួយជើងចំប្រលោះកណ្តាលអួលនិយាយមិនចង់ចេញ ឈរមិនចង់ជាប់សំណាងបានវ៉ាលីដែលកាន់មកជួយទប់។

Roommate & BedmateWhere stories live. Discover now