🔥🔞ល្បិចក្នុងល្បិច🔥🔞

3.7K 265 1
                                    

Episode:10

<< ពួកបងធ្វើចង់ចឹងមែនឬ? >> Taehyungលើកចិញ្ចើមសួរបញ្ចាក់ក្រោយចំណាយពេលឈរមើលពួកអ្នកបម្រើជញ្ចូនWineជាច្រើនដបដាក់តម្រៀបគ្នាពេញលើតុតាមស្មានគឺមិនក្រោម10ដបទេ

<< បងថ្លៃបបួលហើយក្នុងនាមជាប្អូនថ្លៃដ៏ល្អបើបង
បដិសេដដូចជាមិនសម! >> Jungkookពាក្យបែប
នេះបើចំពោះអ្នកផ្សេងស្តាប់ទៅគ្រាន់តែជាពាក្យសម្តីធម្មតាៗតែសម្រាប់Yoongiគឺដឹងច្បាស់ថាជាពាក្យផ្កើន!

<< ប្អូនថ្លៃក្បាលឯង!យើងគ្រាន់តែប្រាប់ជាមុនបើឯងផឹកចាញ់យើងនោះកុំសង្ឃឹមថាយើងយល់ព្រមលើកប្អូនឨ្យ! >> Yoongi

<< ការប្រកួតមិនទាន់ផ្តើមកុំទាន់អាលសរុបយកអី
សម្លាញ់យើងក៏មិនព្រមឨ្យឯងយកឈ្នះយើងងាយ
ៗដែរ! >> Jungkook

<< ចឹងយើងមកចាប់ផ្តើមទៅ យើងចាំមើលថាម្ចាស់
ក្រុមហ៊ុនផលិតស្រាទំពាំងបាយជូរដូចជាឯងអាចទប់
បានប៉ុន្មានខ្យល់ទៅ! >> Yoongi

<< បន្តិចទៀតឯងនឹងដឹងហើយសុំប្រាប់ជាមុនបើឯងចាញ់ត្រូវស្ងាត់មាត់ហាមនិយាយអ្វីទាំងអស់ហើយក៏ត្រៀមខ្លួនឨ្យគេកាត់ឈុតទៅសុីការយើងឨ្យហើយទៅណ៎ា!អាបងថ្លៃ! >> Jungkookហារមាត់តបដោយភាពជឿរជាក់ត្បិតនាយជាម្ចាស់ឩស្សាហកម្មផលិតស្រាទំពាំងបាយជូរដែលធំជាងគេនឹងមានសាខាជា
ច្រើនទៀតទាំងក្នុងនឹងក្រៅប្រទេសហើយជំនាញ
របស់នាយគឺភ្លក្សមិនថារសជាតិស្រាបែបណាគ្មាន
ក្លិនគ្មានពណ៌ក៏នាយនៅតែមើលដឹងដែរ ហើយមក
ខ្លាចអីម៉ាអាគ្រាន់តែផឹកស្រាភ្នាល់គ្នាប៉ុណ្ណឹងនោះ!

<< ឆឹស!ម៉ោះៗកុំបូរបាច់ច្រើនយើងមកផ្តើមទៅ! >>
Yoongiចូលទៅអង្គុយក្នុងតុមុនទើបJungkook
ចូលអង្គុយតាមក្រោយពួកគេបន្តសម្លឹងមុខគ្នារបៀប
យកឈ្នះចាញ់មួយសន្ទុះទើបនាំគ្នាបើកឆាកប្រយុទ្ធ
ដោយម្នាក់ៗខំប្រឹងយកឈ្នះរៀងខ្លួន!

<< លោកអ៊ំមិនគិតហាមពួកគាត់ទេឬ? >> មាឌល្អិត
បានត្រឹមឈរមើលពីចម្ងាយអត់នឹងល្វីងមុខជំនួសមិនបានពិតមែនលេងនាំគ្នាអកយកៗបែបនឹងមុនទឹកចុងក្រោយប្រកដណាស់មុខជាមាននរណាម្នាក់បានចូលបន្ទប់សង្គ្រោះបន្ទាន់មិនខាន!

🔥🔞ល្បិចក្នុងល្បិច🔥🔞 ( Complete✅ )Where stories live. Discover now