🔥🔞ល្បិចក្នុងល្បិច🔥🔞

6.3K 415 0
                                    

Episode:04

    ព្រឹកថ្ងៃថ្មីព្រះអាទិត្យចាប់ផ្តើមរះឡើងបញ្ចេញបន្លឺ
ស្រទន់មកភពផែនដីជះកាំរស្មីនៃកម្តៅតាមជាយវាំង
ននសរស្គុះតាមចន្លោះបង្អួចចាំងមកប៉ះនឹងផ្ទៃមុខសរ
ម៉ត់ខៃរបស់នាយកម្លោះត្របកភ្នែកស្អាតរំញើចរបើក
ឡើងឨ្យសាុំនឹងកម្តៅថ្ងៃដៃមាំរាវរករាងកាយតូចដែល
ខ្លួនបានណេបនិត្យកាលពីម្សិលមិញអមដោយស្នាម
ញញឹមតែក៏ត្រូវរលុបបាត់ភ្លាមៗពេលបាតដៃរឹងមាំប៉ះបានត្រឹមភាពទទេស្អាតនឹងខ្យល់ដែលបក់រវិចៗមកតាមបង្អួចតែប៉ុណ្ណោះ!

<< Taehyung~~! >> Jungkookស្ទុះក្រោក
ប្រើកែវភ្នែកវាងវ៉ៃររកមើលបណ្តូលចិត្តជុំវិញបន្ទប់
តែមិនឃើញក្នុងចិត្តចាប់ផ្តើមមិនស្រួលនឹងប្រញាប់
យោងខ្លួនចូលបន្ទប់ទឹកផ្លាស់សម្លៀកបំពាក់ចេញពីក្នុងបន្ទប់សម្តៅទៅខាងក្រៅដើម្បីរកមាឌល្អិត!

<< ពួកឯងមានឃើញមនុស្សប្រុសម្នាក់ដែលនៅជា
មួយយើងកាលពីយប់មិញទេ? >> Jungkookសួរ
កូនចៅក្រោមបង្គាប់ដែលឈរយាមនៅខាងក្រៅបន្ទប់

<<បាទ!ឃើញគេចេញទៅជាង2ម៉ោងហើយ! >>
បុរសពាក់ឈុតខ្មៅម្នាក់ក្នុងចំណោម2នាក់បន្លឺឡើង
ទាំងរអើលៗពេលក្រលេកចំផ្ទៃមុខជះពន្លឺកំហឹងព្រិច
ៗរបស់អ្នកជាចាហ្វាយ!

<< មិចមិនហាមគេបណ្តោយឨ្យគេទៅធ្វើអី? >>
គេច្រឡោតឡើងភ្លាមៗក្រោយឮកូនចៅបណ្តោយ
រាងតូចចេញទៅ!

<< គឺ....ពួកខ្ញុំគិតថាចាហ្វាយទុកគេដូចស្រីៗមុនៗ
ទើបខ្ញុំមិនបានហាម! >> មនុស្សមាឌធំអោនមុខចុះ
ចៀសវាងត្រូវកំហឹងរបស់ចាហ្វាយដុតកម្លោចក្លាយ
ជាធូលីដីអ្នកមិនដឹងពីភាពកាចសាហាវរបស់នាយ
កម្លោះម្នាក់នេះពេលខឹងម្តងៗប្រៀបបាននឹងបិសាចដែលទើបតែប្រលែងចេញពីនរក!

<< ចង្រៃយ៍!ប្រាប់ឨ្យមនុស្សរបស់យើងតាមរកគេឨ្យ
ឃើញក្នុងថ្ងៃនេះបើរកគេមិនឃើញមិនបាច់ត្រឡប់
មកឨ្យយើងឃើញមុខទៀតទេ! >> បញ្ចប់ប្រយោគគំរាមនាយកម្លោះក៏ចាកចេញទៅទាំងក្តៅក្រហាយ
សម្តៅទៅក្រោយក្លិបដើម្បីឆែកកាំមេរ៉ាសុវត្ថិភាពមើល
ចំណែកកូនចៅអាវខ្មៅរបស់នាយបានបំបែកគ្នាតាមរកថេយ៉ុងតាមបញ្ចារយ៉ាងស្វះស្វាញបំផុតព្រោះបើ
រកមិនឃើញពួកគេមុខជាដូចដែលអ្នកម្ខាងប្រាប់មិន
ខានឡើយ!

🔥🔞ល្បិចក្នុងល្បិច🔥🔞 ( Complete✅ )Where stories live. Discover now