ភូមិគ្រឹះ Jeon🏛
នៅក្នុងគ្រួសារត្រកូល Jeon ពេលនេះកំពុងមានការរៀបចំកម្មពិធីជប់លៀងសម្រាប់កាវិលត្រឡប់មកវិញ របស់កូនប្រុសពៅនៅក្នុងគ្រួសារមួយនេះ។
អ្នកកម្លោះរាងខ្ពស់សង្ហារមាននាមត្រកូលនឹងឈ្មោះថា Jeon Jungkook ឆ្នាំនេះគេមានអាយុ 22ឆ្នាំហើយ នាយទើបតែបញ្ចប់ការសិក្សាពីបរទេសអស់រយៈពេលជាង 5ឆ្នាំមកនេះ។ ហើយថ្ងៃនេះក៏ត្រូវចេញដំណើរពីបរទេសមកប្រទេសកូរ៉េនៅម៉ោង 1 រសៀលឯណោះ។
រាងតូចរូបស្រស់ឆ្មើងឆ្មៃ ដៃជើងស្រលូនស្អាតដែលមានរូបរាងស្រដៀងទៅនឹងក្មេងស្រីអាយុ 18ឆ្នាំ តែឆ្នាំនេះគេមានអាយុ 24ឆ្នាំ ហើយមានឈ្មោះនឹងនាមត្រកូលថា Kim Taehyung ។
"លោកប៉ា ថ្ងៃនេះចាំខ្ញុំជាអ្នកទៅទទួល Jungkook មកផ្ទះចុះ" Tae ចុះពីលើបន្ទប់មកដោយរៀបចំខ្លួនហើយជាស្រេច
"អឹម!!...ចុះមិនអោយអ្នកបើកឡានជូនទៅកូន!?" Mr.Jeon
"មិនអីទេប៉ា...ចុះអ្នកម៉ាក់ទៅណាហើយ?" ចុះមកដល់ក្រោមក៏អង្គុយទល់មុខលោក Jeon
"ម៉ាក់ឯងទៅក្រៅជាមួយប្រុសធំបាត់ហើយ" Mr.Jeon
"ទៅជាមួយបង Junghyun បាត់ហើយ?ឬក៏គាត់ទៅហៅភ្ញៀវមកសម្រាប់ល្ងាចនេះ?" Taehyung
"ប្រហែលហើយព្រោះនេះម៉ោងជិតថ្ងៃត្រង់ទៅហើយ ការរៀបចំក៏ជិតហើយដែរ" Mr.Jeon
នៅក្នុងផ្ទះក៏បានរៀបចំតុបតែងតាំងពីព្រឹកម៉ោង 7:30 នាទីម្ល៉េះ ទើបគេត្រូវទៅទទួល Jungkook នៅម៉ោង 4រសៀល ទម្រាំចេញដំណើរពីបរទេសមក seoul វិញគឺចំណាយពេលយូរគ្រាន់បើ តែដោយការជិះយន្តហោះ VIP ធ្វើការធ្វើដំណើររបស់គេអាចនឹងមកដល់មុនកន្លះម៉ោងឯណោះ។
Skip
Time 3:30ពេលវេលាពិតជាលឿនណាស់នេះម៉ោងបីជាងទៅហើយ Taehyung ក៏បានបើកឡានមកប្រលាន្តយន្តហោះដើម្បីរង់ចាំប្អូនប្រុសក្បាលរឹងរបស់គេត្រឡប់មកវិញ។
ទ្វារដែលបើកសម្រាប់ភ្ញៀវចេញចូលក៏បានបើកបង្ហាញអិយឃើញរាងសង្ហារខ្ពស់មាំក្រាស់ដើរចេញមកជាមួយនឹងវ៉ាលីខោអាវ។ Jungkook ស្លៀកឈុតខ្មៅមួយឈុតទាំងខោនឹងអាវ ព្រមជាមួយនឹងវែនតាខ្មៅមួុទៀតគេមើលទៅពិតជាសង្ហារខ្លាំងណាស់។
YOU ARE READING
My little Brother // Taekook
Romance"ស្នេហារវាងបងប្អូន ដែលមិនមែនជាសាច់ឈាមនឹងគ្នា......"♥ Short novel 3/3 Jungkook x Taehyung