Part 1 ផ្តើមរឿង

303 6 0
                                    

ព្រះអាទិត្យចាំងចំស្លឹកឈើដែលកំពុងរុះរោយពេញផ្លូវដែល បង្កើនជាសម្រស់មួយដ៍ត្រេកត្រអាលសម្រាប់ប្រជាជនកូរ៉េ។ ផ្ទះតូចមួយនៅជាយក្រុងមិនធំក៍មិនតូច ដែលមាន សមាជិក៣នាក់ក្នុងនោះ មានលោកយាយវ័យចំណាស់ ម្នាក់ និងចៅស្រីចំនួន២នាក់ នោះគឺ កាង យូរីន និង កាំង
វីននី។

នៅក្នុងបន្ទប់ដែលពន្លឺព្រះអាទិត្យចាំងចំមុខសម៉ត់រលោង របស់ស្រីតូចយូរីនដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់នៅ លើពូកជាទីស្រឡាញ់របស់នាង ដែលមានកុត្តកាធំៗពេញ ខ្លួន។ កាយស្តើងពត់ខ្លួនដោយការខ្ជិលច្រអូស ព្រោះថ្ងៃនេះ ជាថ្ងៃចុងក្រោយនៃវិស្សមកាលរបស់នាងទើបនាងចង់គេងឲ្យបានយូរៗ តែសម្លេងដ៍ស្រគារត្រចៀករបស់អ្នកណាម្នាក់ ចូលក្នុងពេញសោតប្រសាទរបស់នាងតូច!
«បងស្រី!!!» គ្មានអ្នកណាក្រៅពីប្អូនស្រីដ៍សែនឆ្នាស់ និង ស្រស់ស្អាតរបស់នាងទេ។ វីននី ជាប្អូនបង្កើតតែម្នាក់របស់ យូរីន ទាស់ត្រង់ថានាងមានកម្ពស់ខ្ពស់ជាងនាងខ្លាំងតែ ម្តង។ វីននីទើបតែរៀនថ្នាក់ទី ៩ វ័យទើបតែ ១៥ឆ្នាំកម្ពស់ ១ម ៦០ទៅហើយ។
«វាថីឯង ស្រីនី!! បងងងុយណាស់!! បងចង់គេង!!»
«អូយ!! បងរីន!! ស្អែកដល់ថ្ងៃចូលរៀនហើយ យើងត្រូវ ទិញសម្ភារៈសិក្សាណាបង!! បងមិនអាចមកដណ្តើមរបស់ ខ្ញុំទៅរហូតទេណា!!» វីននីអង្រួនរាងកាយរបស់យូរីនសឹង តែធ្លាក់ពីលើគ្រែ។
«អឹម... ហឺៗ បងសុំតែ ៥នាទីទៀតទេ!!» យូរីនលើកដៃ ថាសញ្ញាអូខេដោយមិនចង់ងើប ផ្តាច់ដំណេកដ៍មានន័យ របស់នាងឡើយ។
«ចៅរីនហ្អា!!»
«ច... ច៎ាស លោកយាយ!!» យូរីនក្រោកក្រេស គ្រាន់តែលឺសម្លេងដ៍មានន័យក្នុងជីវិតនាង
«ឆាប់ក្រោកឡើងចៅ គេងយូរមិនល្អទេ!!» លោកយាយ ដើរចូលមកក្នុងបន្ទប់ អង្គុយលើគ្រែអង្អែលសក់ក្បាលចៅ ស្រីជាទីស្រឡាញ់ពេញថ្លើមរបស់គាត់។
«ច៎ាស.. យាយ!! ចៅក្រោកហើយ ចាំចៅចុះទៅធ្វើម្ហូបណាលោកយាយ!!»
«មិនអីទេ!! យាយដាំបបរសាមចូកឲ្យចៅហើយ ឆាប់ងូត ទឹកផ្លាស់សម្លៀកបំពាក់នៅណា!!»
«ច៎ាស ជុប!! ចៅស្រឡាញ់លោកយាយបំផុតហើយ!!» យូរីថើបថ្ពាល់លោកយាយចំណាស់របស់ខ្លួនដោយការ ស្រឡាញ់ហូរហៀរពេញបេះដូង។
........................................................................
រាងស្តើងរបស់ក្មេងស្រីម្នាក់បោះជំហានចូលសាលាដោយ ស្នាមញញឹមដ៍សែនស្រស់គ្រងលើរង្វង់មុខពងក្រពើរគួរឲ្យ ស្រឡាញ់របស់នាងតូច។ ពន្លឺភ្នែកចែងចាំងព្រោះរំភើប សម្រាប់ថ្ងៃបើកបវេសនកាលដំបូងនៃថ្នាក់ថ្មីរបស់នាង។

លង់ស្នេហ៍សិស្សប្អូន Falling love with juniorWhere stories live. Discover now