បន្ទាប់ពីគេដើរទៅបាត់ យូរីនក៍ត្រឡប់ចូលមកថ្នាក់រៀនវិញ ដោយមុខក្រហមដូចប៉េងប៉ោះធំ ជាមួយនឹងស្ទាយ៍សក់ ក្រងទីទុយស្រាប់ កាន់តែបណ្តាលឲ្យយូរីនមើលទៅគួរឲ្យ ខ្នាញ់ និង គ្រញិចបំផុតហើយ។ មិត្តរួមថ្នាក់ឃើញដូចនោះ អត់មិនបាននឹងញ៉ោះនាងតូចឲ្យខឹង🤣
«រីន!!»
«ហ្អាស! អាស! ច៎ាស!!» អារម្មណ៍មកនៅក្នុងខ្លួនរបស់ នាង ធ្វើឲ្យភ្ញាក់ភ្លាមៗពេលគេហៅឈ្មោះនាងខ្លាំង។
«ប្រាប់ភ្លាម!! ហេតុអ្វីមុខក្រហមហ្អា រីន?»
«អូយ... អត់ទេ គ្មានទេ!!»
«គ្មានអីបានយ៉ាងម៉េច?»
«ប្រាប់ហើយថាអត់ទេ!! យី!! យើងសម្លាប់ពួកឯងលូវ សួរ មិនឈប់!»
«វាវ កម្ពស ១ម៉ែត្រពីដីសោះនៀក នាងល្អិត!!»
ក្នុងថ្នាក់ពោរពេញដោយសម្លេវសើចក្អាកក្អាយមិនឈប់សោះឡើយ ផ្ទុយទៅវិញអ្នកដែលត្រូវគេបង្អាប់មុខឡើងស្អុយប៉ែតែម្តង។ យូរីន ជិះឡានក្រុងត្រឡប់មកផ្ទះវិញ ក្នុង ចិត្តទន្ទេញថា
«វិក... កាន់ត្រា... ពុទ្ធោអើយ ឈ្មោះក៍ពិរោះ រូបរាងក៍សង្ហា កម្ពស់ក៍បាន សម្លេងក៍ពិរោះទៀត អូយ អាបេះដូងឆ្កួតអើយ ម៉េចក៍លោតចង់ធ្លាយទ្រូងយ៉ាងនេះ!! »យូរីននិយាយម្នាក់ ឯងដោយស្នាមញញឹមពេលដើរចូលផ្ទះ។
«លោកយាយចៅមកផ្ទះវិញហើយ!!» យូរីនស្រែកប្រាប់លោកយាយរបស់ខ្លួនដោយបេះដូងពោរពេញដោយ ពណ៌ស៊ីជម្ពូ
«ថ្ងៃនេះនេះម៉េចក័ស្រស់ស្រាយខ្លាំងម៉េះចៅរបស់យាយ ?»
«លោកយាយៗ ចៅគិតថាចៅលង់ស្រឡាញ់កូនប្រុសគេហើយ លោកយាយ!»
«ខិកខិក ថាម៉េចឯងហ្នឹងហី ចេះលួចស្រឡាញ់គេ យាយ ស្មានតែចៅយាយបេះដូងស្ពាន់ទៅហើយ»
«ហូយលោកយាយហ៎!! ម៉េចក៍ថាចៅស្រីដ៍សែនស្អាត បែបនេះ -.- »
«ហាសហាស !មកៗញុំាបាយសិនទៅ យាយធ្វើម្ហូបដែលឯងចូលចិត្ត ហៅប្អូនឯងមកផង !!»លោកយាយគ្រវីក្បាល នឹងភាពម្ញិកម្ញក់របស់ចៅស្រីច្បង😁
«ចា៎សលោកយាយ!» សព្វថ្ងៃខ្ញុំរស់នៅជាមួយយាយ និងប្អូនស្រីដ៍សែនស្អាតរបស់ខ្ញុំ គេអាយុ១៥ឆ្នាំហើយឈ្មោះ ថា វីននី រៀនថ្នាកទី ៩ ហើយចា៎ស ជាស្រីស្អាតប្រចាំថ្នាក់ ហើយ រៀនពូកែទៀតផង ប៉ាម៉ាក់ខ្ញុំបានស្លាប់ចោលតាំងពី ពួកយើងអាយុ ៨ឆ្នាំមកម្ល៉េះដោយគ្រោះថ្នាក់ ចរាចរណ៍ ពេលនោះពួកខ្ញុំខ្លាចខ្លាំងណាស់ តែជីវិតជាកូន បងត្រូវរឹងមាំដើម្បីមើលថែប្អូនយើង និង ថែទាំលោក យាយ ផងដែរ។
«ស្រីនី!! ចុះមកញំាបាយមកពៅ !!»
«ច៎ាសបងខ្ញុំចុះទៅហើយ !!»
វីននីដែលលើកស្លាបព្រាដាក់ចូលមាត់ ហើយទំញាផ្ញាញ់ៗ ទំនងឆ្ងាញ់ខ្លាំងណាស់។
«ថាម៉េចៗ ០.០ លោកយាយ ខេសខេស!! លោកយាយថាបងយូរីនមានស្នេហាឬ?»វីននីឈ្លក់បាយឡើងក្រហមមុខ នាងយកក្រដាសជូតមាត់មកជូតកាកបាយលើមុខ ហើយបន្ថែមថាហាក់ដូចរឿងដែលនាងបានលឺជារឿងចម្លែក ប្រចាំពិភពលោកចឹង
«ហ៎ លេងសើចណាស់យាយ មុខគាត់នឹងចេះស្រឡាញ់ប្រុសដែរ ....-.- ផែនដីនេះឡើងកម្តៅខ្លាំងមិនខាន!!»
«ហើយវាស្អីណាស់ណាហាស គ្រាន់តែបងមានស្នេហាសោះហ្នឹង ហេតុអីភ្ញាក់ផ្ញើលម៉េស (ឲ្យវាចឹងឡើង អ្នកនាងប្អូន វាសើចបងវាឡើងហូរទឹកភ្នែក)»
«ហាហាហា!! ហូសៗ!! មិនឲ្យខ្ញុំសើចយ៉ាងម៉េច នេះមនុស្សប្រុសៗតាមស្រឡាញ់បងច្រើនឆ្នាំហើយបងមិនខ្ចីយកភ្នែកមើលផង បែរមកលង់ស្រឡាញ់អាប៉ិណាក៍មិនដឹង ហើយជា សិស្សប្អូនបងទៀតនៀក នេះបងគោចាស់ចង់ស៊ីស្មៅខ្ចីហើយ ។ ហាហា អីយ៉ូយ ខ្ញុំចុកពោះណាស់បងអើយ!»វីននីសើចឡើងក្តោបពោះលើឥដ្ឋ យូរីនខឹងចង់បែក ផ្សែងតាមគុម្ពត្រចៀក សម្លឹងមើលប្អូនស្រីដែលមិនដឹង វាសើចអីណាស់ណា តិចដាច់ខ្យល់ស្លាប់ខានចាស់😑
«បាន!បិទមាត់ឯងញុំាបាយរបស់ឯងទៅ កុំនិយាយច្រើន ពេក តិចឆ្លាក់បាយស្លាប់បាត់ទៅ^_^ (ហើយនេះ វាស្អី
ណាស់ណាទៅ ទាំងយាយ ទាំងប្អូនសើចឡើងហូរទឹកភ្នែក
ទេវតាអើយវាខុសណាស់ឬគ្រាន់តែស្រឡាញ់សិស្សប្អូន
សោះ)^*~~~~~~~~~~~~~~~~~~~~~~~~*^
វិលត្រឡប់មកថ្ងៃថ្មី នៃការរៀនរបស់ខ្ញុំអ្វីៗ រលូនទៅមុខល្អ ខ្ញុំតែងតែទៅលួចមើលកានត្រារាល់ថ្ងៃ ព្យាយាម យករឿងអ្វីដែល ថ្មីទៅសួរគេ ឬតាមរំខានគេជានិច្ច។ ថ្ងៃនេះពេលដល់ម៉ោងញុំាបាយថ្ងៃត្រង់ខ្ញុំក៍រត់ស្រូទៅកង់ទីន ចាំកានត្រាញុំាបាយជាមួយគ្នាដូចរាល់ដង ដោយ មិនចេះហត់នឿយឡើយ គ្រាន់តែឃើញគេភ្លាមខ្ញុំបក់ដៃ រវិចៗ«កានត្រា!!ខ្ញុំនៅទីនេះ !!» យូរីនក៍ហួសញញឹមដាក់មិត្តភក្តិកានត្រា គឺ ហ្វាំងរីក៍មកជាមួយគ្នាដែរ
«សួស្តសិស្សច្បង!! នេះបង នៅតែតាមអាត្រាទៀតមែន ទេ ??»ហ្វាំងរីនិយាយ ខ្ញុំមិនមាត់បានតែសើចហេសហេស ហើយនិយាយរកត្រាវិញ
«ត្រាយ៉ាងម៉េចហើយ រៀនថ្ងៃនេះហត់ទេ ហឺម ត្រា?» យូរីនសប្បាយចិត្តពេលបាននៅជិតគេម្តងៗ តែឬកពាររបស់ កានត្រាដូចមិនសូវពេញចិត្តប៉ុន្មានទេ គេដកដង្ហើមធំមុននឹងនិយាយ
«ដូចតាមធម្មតា បងចង់ដឹងធ្វើអី?? សួររាល់ថ្ងៃតែម្តង!! បងនៅឲ្យឆ្ងាយពីខ្ញុំខ្លះមិនបានឬ?» ខ្ញុំបានត្រឹមធ្វើមុខជូរ ដាក់គេ ព្រោះគ្រប់ពេលគេមិនដែលនិយាយល្អដាក់ខ្ញុំទេ ។
ហ្វាំងរី ពេលដែលឃើញទឹកមុខយូរីនបែបនេះ ក៍ទះក្បាល
ត្រាមួយដៃ
«និយាយក្បាលឯងស្អី នេះបងយូរីនខំយកចិត្តទុកដាក់សួរ នាំឯងហើយ គ្រាន់តែឆ្លើយមួយម៉ាត់ហ្នឹងវាស្លាប់ក៍អី? បងយូរីនថ្ងៃនេះលំហាត់គណិតវិទ្យាពិបាកដល់ហើយ
បងអាចជួយបង្រៀនពួកខ្ញុំនៅផ្ទះខ្លះបានទេ»
«មិនអីទេ ចាំខ្ញុំជួយណា ញុំាបាយសិនទៅដល់ម៉ោងចូលរៀនឥឡូវហើយ »
«យេសយេស !បានបងយូរីនបង្រៀនហើយវី!!អាត្រា »
ហ្វាំងរីស្រែកយ៉ាងសប្បាយចិត្ត បន្ទាប់មកគេក៍ដួសបាយ
ញុំាបណ្តើរ លួចមើលយូរីនបណ្តើរ ដោយក្រសែភ្នែយ៉ាង
ស្រទន់ ដោយយូរីនមិនបានដឹងខ្លួនឡើយ។នាងងាកទៅមើលកានត្រាបើគេសប្បាយចិត្តបានតែបន្តិច
របស់ហ្វាំងរី មិនដឹងថាខ្ញុំមានក្តីសុខប៉ុណ្ណាទេ តែគេបានត្រឹមធ្វើទឹកមុខធម្មតា គ្មានប្រតិកម្មបន្តិចសោះ ។•.•~_~🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
ស្អែកឡើងយូរីនទៅបង្រៀនពួកគេដល់ផ្ទះកានត្រាហើយច៎ាស ចាំតាមដានទៀតណថាយូរីនអាចទ្រាំបានដល់ប៉ុណ្ណា
YOU ARE READING
លង់ស្នេហ៍សិស្សប្អូន Falling love with junior
Romanceក្មេងស្រីដែលមិនធ្លាប់មានស្នេហា ត្រូវគេឲ្យរហ័សនាមថាជានារីដុំថ្ម បេះដូងដែក តែបែរជាមករំជើបរំជួបនឹងសិស្សប្អូន ដែលជួបលើកដំបូង។ នាងតាមស្រឡាញ់ អ្នកប្រុសទោល វិកត្រាជាង ៤ឆ្នាំ តែចុងក្រោយអ្វីគ្រប់យ៉ាងនាងគ្រាន់តែតួជំនួសប៉ុណ្ណោះ។ តើសាច់រឿងនេះនឹងទៅជាយ៉ាងណា?