Part3

60 3 0
                                    

កូនសិស្សសំណព្វចិត្ត
Skip school
ដោយសារខាងសាលាមានវិស្សមកាលតូច ដូច្នេះ
ធ្វើឲ្យសិស្សានុសិស្សមានពេលសម្រាកច្រើន។ សម្រាប់
សិស្សដែលបានដាក់ពាក្យប្រឡងសិស្សពូកែអាច រៀន
បន្ថែមនៅផ្ទះបានច្រើនទៀត។
កញ្ញា យូរីនរបស់យើង ឃើញរឡិករឡក់ដូចទឹកកន្លះក្អម
ចឹងទេ!! តែជាសិស្សពូកែទូទាំង ប្រទេសផ្នែក គណិតវិទ្យា
មិនដែលផុតមួយឆ្នាំទេ ជាប់រាល់ឆ្នាំចា៎ស(សង្ស័យយកចិត្តគ្រូម៉ងកូនហ្នឹង មើលយូរីនល្អខ្លះផងប្រិយមិត្ត)🥴———-..................———————————
« លោកយាយ ៗចៅសុំនាំសិស្សប្អូនមកបង្រៀននៅផ្ទះបានទេ?» យូរីនអោបចង្កេះលោកយាយជាទីស្រឡាញ់ ហើយដាក់ក្បាលកើយស្មាររបស់គាត់ដោយទឹកមុខស្ញូញៗ
«បានតើចៅយាយ!!!ចៅយកមកតាមចិត្តចៅចុះណា។
ចៅយាយធំហើយអាចសម្រេចចិត្តខ្លួនឯងបានណា។ រីន ជាមនុស្សធំហើយដឹងទេ?» លោកយាយតបមកវិញដោយ ស្នាមញញឹមយ៉ាងកក់ក្តៅបំផុត
«អេ!! បងរីន!! កុំប្រាប់ថាម្នាក់ប្រុសសិស្សប្អូនដែលត្រូវ ជា crush របស់បងរីននោះណា? ហើយក៍សង្ហារៗដែរទេ ?
ក្រែងលោខ្ញុំរៀបចំខ្លួនឲ្យបានស្អាតៗ ចាំទទួល ហិកហិក» វីននីបេះបួយបងស្រីជាទីស្រឡាញ់ ដែលពេលនេះ ចេះមានស្នេហានឹងគេដែរអីណា!!
« ត្រូវឥឡូវហើយឯងហ្នឹង! មកជ្រួលជ្រើមស្អីដែរ ពីរក្រញ៉រ ឥឡូវហើយ។ ប្រឹងធ្វើលំហាត់របស់ឯងទៅ ឆ្នាំប្រឡងផងតែធ្លាក់បងវៃណាដឹងនៅ?»
« ហឹស លំដាប់ស្រីនីទៅហើយ នៅធ្លាក់ទៀតហ៎បង
ជាប្អូនរបស់សិស្សពូកែស្មោះ មើលមុខទៅ នៀកនៀក!!» វីននីរុលមុខទៅថើបថ្ពាល់ក្រអូបរបស់បងស្រីកំពូលឆ្នាស់ របស់នាង ឃើញរឹងមាំចឹងទេ តែបងស្រីនាងជាមនុស្សទន់ ជ្រាយណាស់។ ត្បិតតែនាងគ្មានម៉ាក់ប៉ាដូចអ្នកដទៃ តែជីវិត ដែលមានបងស្រី និង លោកយាយក៍ល្អខ្លាំងបំផុតសម្រាប់នាងទៅហើយ។
« ស្អីឯងទេនៀក!!» យូរីន ច្រានក្បាលប្អូនកំហូច ប្រឡែងគ្នាពេញផ្ទះ ពោរពេញដោយសម្លេងសើចក្អាកក្អាយ។

     បន្ទាប់ពីរៀបចំផ្ទះបាយហើយ យូរីនក៍ឡើងមកលើបន្ទប់ ងូតទឹកដើម្បីផ្លាស់ខោអាវគេងយប់ រួចស្រវាយកទូរសព្ទ័មកខលរក មនុស្សម្នាក់ (មិនមែនលោកបង កានត្រាមុខងាប់ហ្នឹងទេណា ~.~ អុសអេដមីនច្រឡំនិយាយការពិត)

លង់ស្នេហ៍សិស្សប្អូន Falling love with juniorWhere stories live. Discover now