Start Love Again Slowly{ភាគទី៧}

264 12 0
                                    

    «បងJaហ្អាកាលណាទៅក្រុងថេបវិញ? យើងមកនេះពីរថ្ងៃហើយណា អូនខ្លាចGulfវារកអូនផ្អើលទឹកផ្អើលដី»Firstដែលកើយលើទ្រូងJaជាសង្សារនិយាយប្រាប់Ja។
    «អាMewក៏ចឹងដែរ បាត់បងពីរថ្ងៃការងារវាយ៉ាងម៉េចក៏មិនដឹង! គិតទៅពួកបងរៀនវិស្វករទេ តែពេលរៀនចប់បែរជាទៅគ្រប់គ្រងក្រុមហ៊ុនណាណីវិញ»Jaនិយាយទាំងអស់សំណើចខ្លួុនឯងនិងMewដែលខំរៀនវិស្វករសឹងស្លាប់តែបែរជាមកអង្គុយក្នុងofficeចាំសញ្ញេឯកសារទៅវិញ។
    «ចាំមើលអូនរៀនចប់ធ្វើអីវិញទៅ?»គ្រាន់តែFirstបញ្ចប់ប្រយោគភ្លាមពួកគេក៏សើចមកយ៉ាងសប្បាយរីករាយ។ ពេលនេះពួកគេអស់ផុតអស់ភ័យហើយនៅឡើយតែចាំប៉ាម៉ាក់Jaមកវិញនឹងធ្វើអោយពួកគាត់ត្រជាក់ចិត្តប៉ុណ្ណោះ!

+ថ្ងៃបន្ទាប់
/សាកលវិទ្យាល័យT/
    «First!!!!»Gulfស្រែកឡើងចង់ផ្ទុះសកលវិទ្យាល័យពេលឃើញFirstដើរចេញពីឡានខ្មៅទំនើបមួយ មិនចាំយូរGulfក៏រត់សម្ដៅទៅFirstទុកអោយMewគ្រវីក្បាលតែម្នាក់ឯងនិងដើរតាមពីក្រោយ ព្រោះស្គាល់ច្បាស់ថាម្ចាស់ឡានជាអ្នកណា។
    «Gulfស្រែកឮម្ល៉េះ? មិនចេះខ្មាសគេទេហ្អី? គេមើលមកឡើងគ្រប់គ្នា»Firstស្ដីអោយច្រែតៗពេលGulfដើរមកជិតខ្លួន គេសឹងតែជ្រែកដីទៅហើយព្រោះមានមនុស្សមើលមកឡើងកុះកធ្វើមើលតែពួកគេជាមនុស្សចម្លែក។
    «គឺយើងនឹកឯង ឯងបាត់ទៅណាហ្អាស? អុយ P'Ja?»Gulfដែលនឹករលឹកមិត្តសម្លាញ់តែមួយចង់ស្ទុះទៅអោបតែក៏មានរាងកាយខ្ពស់ៗរបស់ម្ចាស់ឡានក៏ត្រូវបើកភ្នែកធំៗ ដៃដែលចង់អោបអំបាញ់មិញក៏ដាក់ចុះពេលឃើញដៃរបស់Jaអោបចង្កេះFirst។
    «ពីរនាក់នេះសង្សារគ្នាមែនទេ? អោបចង្កេះគ្នាស្និទ្ធដល់ហើយ»Mewដែលដើរមកតាមក្រោយក៏ភ្ញាក់ផ្អើលមិនស្ទើរដែលJaអោបចង្កេះFirstធ្វើមើលតែគូរស្នេហ៍ដែលកាលពីមុនក៏ប្រាប់ថាត្រឹមបងប្អូនប៉ុណ្ណោះ។
    «ក៏ពិត!»Jaឆ្លើយហីៗទាំងមិនខ្វល់ពីFirstថាពេលនេះមុខគេឡើងក្រហមប៉ុណ្ណាឡើយ។
    «Firstឯងកុំប្រាប់ណាថាបាត់ទៅពីរបីថ្ងៃនឹងឯងនិងP'Jaទៅhoneymoon!»Gulfកាន់តែសួរកាន់តែធ្វើអោយFirstមុខក្រហមឆ្លើយមិនចង់ចេញ។
    «អ...អត់ទេ! មកៗទៅថ្នាក់គ្រូពិន័យឥឡូវហើយ!»Firstរកលេសទាំងរដាក់រដុបហើយអូសដៃGulfទៅទាំងត្រដាបត្រដួស។ ចំណែកតួtopទាំងពីរវិញក៏នៅនិយាយគ្នាលេងបន្តិចហើយក៏បំបែកគ្នាទៅក្រុមហ៊ុនរាងខ្លួន។ តែMewដើរបានតែបន្តិចក៏មានទូរស័ព្ទតេចូល...
    «ហាឡូ? Lii Neហ៎៎? នាងត្រៀមខ្លួនហើយៗ? ok ok ខ្ញុំទៅដល់ឥឡូវហើយ»Mewដាក់ទូរស័ព្ទចុះពេលស្ដាប់អ្វីដែលLii Neប្រាប់ គេដើរទៅទាំងញឹមៗព្រោះខានមានs*xជាមួយមនុស្សស្រីរាងយូរដែលហើយ...

Start Love Again Slowly (ចប់)Where stories live. Discover now