Start Love Again Slowly{ភាគទី១៤}

263 11 0
                                    

រយះពេលជិត៥ម៉ោងដែលLilyអង្គុយស្ងៀមៗលើកៅអីរង់ចាំប៉ាៗខ្លួននាំទៅផ្ទះវិញ។ រាល់៥នាទីម្ដងនាងតូចតែងងាកទៅមាត់ទ្វារដូចចាំអ្នកណាម្នាក់ចឹង។ ពេលនេះក៏ម៉ោង៨យប់ហើយ នេះក៏ជាពេលដែលហាងកាហ្វេរបស់Gulfត្រូវបិទដែល។ KhimនិងResuបានចាកចេញទៅអស់នៅតែGulfដែលគេសុំខ្លួបរៀបហាងដោយខ្លួនឯង។
«Gulf Lily»សំឡេងគ្រលរធំបន្លឺឡើងធ្វើអោយGulfនិងLilyសំឡឹងទៅមាត់ទ្វារ Gulfបើកភ្នែកធំចំហរមាត់សឹងតែរុយហោះចូលហើយខុសពីLilyដែលអង្គុយញញឹមយ៉ាងមានល្បិច។
«នេះលោកមកបានយ៉ាងម៉េចនៀក?»Gulfដាក់ថាសតូចៗលើតុហើយសួរអ្នកទើបនឹងមកដល់ដែលធ្វើមុខឡេឡឺ។
«គឺLilyហៅបងមក នាងប្រាប់បងអោយម៉ោង៨បងក៏មក»Mew
«អេ៎៎ អូនមិនដឹងអីទេ ដេតឌី ប៉ាៗអូនទៅបន្ទប់ទឹកហើយ»Lilyចុះពីលើកៅអីគ្រវីដៃចុះឡើងៗហើយរត់គេចចូលបន្ទប់ទឹកបាត់។
«ហុឹម មានអីអោយបងជួយដែលទេ?»Mewសើចតិចៗនៅកាយវិការកូនហើយអោនមុខមករកត្រចៀករបស់Gulfហើយខ្សិបសួរតិចៗដោយសំឡេងសុិចសុី។
«ម...មិនមានទេ»Gulfចាប់ផ្ដើមរដាក់រដុបហើយក៏ព្រឺសម្បុរខ្ញាកៗដូចខ្មោចលង។
«ពិត?»Mewនៅតែព្យាយាមទៅជិតGulfអោយដល់ទីបំផុតតែGulfក៏ព្យាយាមថយក្រោយកុំអោយនៅជិតMewដូចគ្នា ព្រោះថាបើនៅជិតបេះដូងគេនឹងលោតញាប់ផ្ទុះចេញមកក្រៅមិនខាន រម្ងាប់អារម្មណ៍ទម្រាំតែបានតែពេលនេះបែរជាមកញាប់ញ័រទៀតទៅវិញហ៎៎?
«អួយ! ខូចភ្នែកកូនហើយដេតប៉ាៗ!»Lilyដែលទើបនឹងចេញមកពីពួនក្នុងបន្ទប់ទឹកលើកដៃយកមកបិទភ្នែកហើយស្រែកចេចចាច ហើយដោយសារសម្លេងនោះហើយទើបធ្វើអោយMewនិងGulfត្រូវខ្ទាតចេញពីគ្នាស្វ័យប្រវត្តិ។ ថ្ពាល់របស់Gulfចាប់ផ្ដើមក្ដៅនិងឡើងពណ៌ក្រហមព្រឿងៗព្រោះតែអៀនកូនក្មេងសម្ដីបាន។ សុខៗមកស្រែកបែបនេះអ្នកណាមិនអៀនទៅ?
«ហុឹុមLilyកូនឯងនេះ»Mewដើរទៅលើកក្មេងតូចមកពរយកថ្ងាសញីលើថ្ងាសតូចតិចៗ។ នាងតូចក៏ជ្រួយចិញ្ចើមហើយញីតបវិញមិនអោយចាញ់ដូចគ្នា។
«ខ្ញុំ...ខ្ញុំទៅយកឥវ៉ាន់សិន»Gulfរកលេសដើម្បីចេញពីប៉ាកូនពីរនាក់នេះបើនៅទៀតប្រាកដជាខ្មាសលែងចេញមកមើលពិភពលោកមិនខានទេ!!!
«ឃើញទេប៉ាៗអៀនហើយណ៎៎! យ៉ាប់ណាស់កូននេះ»Mewសម្លឹងមើលGulfដែលឡើងជណ្ដើរទៅជាន់ខាងលើហើយងាកមកស្ដីថាកូនដែលមកកាត់ចង្វាក់ផ្អែមល្ហែមរបស់ខ្លួន។
«អៀនជាអ្វីទៅដេត?»Lilyធ្វើមុខឆ្ងល់
«ពេលកូនឃើញអ្នកណាមុខក្រហមមានន័យថាគេអៀនហើយ»Mewព្យាយាមពន្យល់កូនទាំងដែលខ្លួនក៏មិនដឹងថាត្រូវពន្យល់បែបណាល្អ បើពេលកូនសួរម្ដងៗគេគាំងរកចម្លើយឆ្លើយមិនបាន។
«អ៎៎ា! ដេតអៀនដែលហើយ ឃើញទេមុខឡើងក្រហម!»Lilyយកដៃតូចៗរបស់ខ្លួនទៅច្បិចថ្ពាល់របស់Mewទៅមកៗរហូតដល់ក្រហម ហើយក៏ស្រែកពេញហាង Mewក៏អស់ពាក្យនិយាយបានតែសើចតាមកូន។
«ខ្ញុំទៅផ្ទះហើយណា!»Gulfស្ពាយកាបូបរបស់ខ្លួនចុះពីជាន់លើ លាឪពុកកូនទាំងពីរ។
«ក្រែងយើងនៅផ្ទះជាមួយគ្នាមិនចឹង? អូនរើឥវ៉ាន់ទៅដាក់ផ្ទះបងហើយតើ»Mew
«ត្រូវៗ នេះប៉ាៗចង់ទៅណា ដេតដាក់អូនចុះ!»Lilyងក់ក្បាលផ្ទួនពាក្យរបស់ខ្លួនប្រាប់អោយដេតដាក់ខ្លួនចុះហើយទៅកាន់ដៃនាយកម្លោះជាប់អូសទៅឡានដែលចតនៅមុខហាងMewក៏ដើរទៅតាមក្រោយពួុកគេ។ ចុងក្រោយក៏បញ្ចប់ដោយទាំងបីអ្នកជិះឡានទៅវីឡារបស់Mewយ៉ាងស្ងៀមស្ងាត់ខុសអីតែLilyនិយាយនេះនិយាយនោះរហូតដល់វីឡាទើបឈប់។

Start Love Again Slowly (ចប់)Where stories live. Discover now