✴ មនុស្សដូច Wang Yibo សម្លាប់បានហាមប្រមាថ របស់ដែលយើងស្រឡាញ់ហើយអ្នកណាក៏មិនអាចប៉ះពាល់បានដែរ
អ្នកលេងប្រចាំទីក្រុងប៉េកាំងដែល អ្នកណាក៏ខ្លាចរអា មិនហ៊ានសូម្បីតែក្អក អ្នកដែលហ៊ានប៉ះទង្គិចនិងគេបើមិនស្លាប់ក៏ពិការដែរ
ពួកគេឲ្យឈ្មោះខ្លួនឯងថា " ក្រុម កូនចចកសរ "* ក្លឹប *
..........." ឲ្យស្រាវីស្គីខ្ញុំមួយកែវ " រាងស្ដើងដៃស្រឡូន បបូរមាត់តូចពណ៌សីុជំពូធម្មជាតិ សាច់សរទ្រឡុកទ្រលុនបានកម្មង់ស្រាដែលខ្លួនចូលចិត្ត
" នេះលោក " អ្នកក្រឡុកស្រាក៏ហុចស្រាអោយរាងតូច
" អគុណ " Zhan ទទួលស្រាយកមកផឹក តាមធម្មតានិងសម្លឹងមើលទៅក្រុមរាំនៅក្នុងក្លឹប
ក្រេបស្រាបណ្ដើរ មើលអ្នករាំបណ្ដើរ អារម្មណ៍ញ៉ាក់ទៅតាមបទភ្លេងបណ្ដើរមើលទៅគួរឲ្យទាក់ទាញណាស់ ( ស្រាខ្លះមានសារជាតិញឿន7% សូមកាត់បន្ថយការពិសាស្រា ដើម្បីខ្លួនអ្នក និងសង្គមរបស់អ្នក )
🙏🙏🙏" ក្មេងនោះជាអ្នកណាវើុយ យើងមិនដែលឃើញសោះ " បុរសចំណាស់ម្នាក់ដែលអង្គុយនៅនិងសាឡុងជួកបារី ព្រមទាំងមានស្រីៗនៅអង្គុយអមសងខាង បានសម្លឹងមើលរាងតូចមិនដាក់ភ្នែក ( ជួកបារីនាំអោយខួចសុខភាព )
" ឲ្យខ្ញុំទៅសើុបទេចៅហ្វាយ " កូនចៅជំនិតរបស់នាយក៏និយាយឡើង ព្រោះឃើញចៅហ្វាយរបស់ខ្លួនចាប់អារម្មណ៍រាងតូចខ្លាំងណាស់
" អឺម " នាយគ្រហឹមដើមករ បញ្ជាក់ជំនួសការឆ្លើយ
" នែ៎ប្អូន " មនុស្សជំនិតរបស់ម៉ាហ្វៀកញ្ចាស់មិញនេះក៏ដើរមករកបុគ្គលិកម្នាក់ដែលធ្វើការនៅទីនោះ ដើម្បីធ្វើការសាកសួរ
" បាទ.!! តើលោកមានការអ្វីមែនទេ.? " បុគ្គលិកប្រុស
" តើអាចប្រាប់ខ្ញុំបានទេថា ម្នាក់ដែលអង្គុយផឹកស្រាម្នាក់នោះគឺជាអ្នកណា.?? "
នាយសួរព្រមទាំងហុចលុយឲ្យទៅបុគ្គលិកម្នាក់នេះទៀតផង