នៅក្នុងសកលវិទ្យាល័យមួយដែលល្បីនិងធំជាងគេ មានសិស្សជាច្រើនបានចុះឈ្មោះមករៀននៅទីនេះ ឯសិស្ស ច្បងនៅទីនេះក៏សង្ហារៗទៀត ទើបពួកស្រីៗនិងសិស្សៗផ្សេងទៀតចង់មករៀនទីនេះដោយសារបែបនេះឯងគិត ទៅដោយសារប្រុសបានរៀនបើគ្មានទេមិនមកទេ....
ក្រឡែកមកមើល នាយតូចច្រឡឹងៗពីរនាក់នេះវិញគេកំពុងតែដើរមកបន្ទប់នាយកដើម្បីក្រដាសបំពេញឈ្មោះចូលរៀនព្រោះថ្ងៃនេះពួកគេបានមកយឺត
" លឿនៗមកអាតុញ...យឺតហើយ " Tae និយាយបណ្ដើរ រត់បណ្ដើរយ៉ាងប្រញាប់ម្នាក់ៗចង់ដង្ហក់ខ្យល់ទៀត
" ហ៊ូយ~ ហត់ណាស់អាថេរ...ចាំផង " Jimin រត់តាមចង់ ដាច់ខ្យល់ បើលេងរត់ចឹងអីមិនហត់ទើបចម្លែកហើយ
ទម្រាំមកដល់ល្មមដាច់ខ្យល់ ពួកគេមកដល់មុខបន្ទប់ទាំង ដកដង្ហើមមិនដល់គ្នារួចក៏ដើរចូលទៅទាំងអោនគោរពជា ការគួរសម....
" លោកនាយក...ពួកយើងមកបំពេញឈ្មោះ " Tae
" នេះ~ លឿនៗទៅគេចូលរៀនចោលហើយ " នាយក និយាយទាំងក្រវីក្បាលតិច ដោយសារមកថ្ងៃដំបូងផងនៅ ឲ្យយឺតទៀតយ៉ាប់ណាស់
ពួកគេក៏អង្គុយបំពេញឈ្មោះយ៉ាងស្ងៀមស្ងាត់បំផុតនិងញាប់ដៃដូចគ្នា~
" រួចហើយបាទ " Vmin ញញឹមដំណាលគ្នាហើយក៏ហុច ឲ្យទៅនាយកវិញ
" ល្អ! ទៅថ្នាក់បានហើយ " ងក់ក្បាលបន្តិចពួកគេក៏ចេញ ទៅជាមួយគ្នា ហើយពួកគេបានរៀនថ្នាក់ជាមួយគ្នាទៀត ព្រោះរើសយកផ្នែកដូចគ្នា ( មិត្តគេចឹងហាស៎ )
ចំណាយពេលក្នុងការរៀនវាយូរគួរសមដែល ល្មមអាចឲ្យ សម្រាកខ្លះហើយ សាលារៀនមិនយូរពេកទេពេលខ្លះគ្រូ ឲ្យសិស្សរៀនយល់ខ្លួនឯងនិងជាមួយមិត្តៗក្នុងថ្នាក់ទៅវិញ ទៅមក អាចនិយាយបានថាចែកចំណេះឲ្យគ្នាចឹងឯង....
" អាតុញ! ទៅរកអីញាំសិនទៅយើងឃ្លាន " Tae អង្អែល ពោះតិចៗហើយនៅពេបមាត់ដាក់កាតុញទៀត
Jiminក៏ងក់ក្បាល ហើយក៏កាន់ដៃគ្នាទៅកន្លែងញាំអីទាំង ញញឹមនិងសើចសប្បាយជាមួយគ្នាទៀតផង និយាយទៅ មិត្តគេស្រលាញ់គ្នាណាស់...
" ញាំឲ្យលឿនៗទៅ " Jimin
" ហេតុអី? " Tae ចងចិញ្ចើមចូលគ្នាដាក់មីនៗ
YOU ARE READING
💜សិស្សច្បងកំពូលស្នេហ៏💜
Historia Cortaប្រលោមលោកភាគខ្លីៗ... Jungkook Top / Taehyung btt 07.10.20