PART 12 : គេអាក្រក់ណាស់...

3.9K 323 4
                                    

ក្រោយពីបានបញ្ចប់សង្រ្គាមដ៏ក្ដៅសាច់រួចមកនាយក្រាស់ គេងអោបថើបរាងតូចមិនឈប់នៅតែរាវចុះឡើងពេញនឹង រួចក៏សម្លឹងមើលមុខតូចៗរបស់នាយតូចហើយក៏ញញឹមឡើងបែបសមចិត្តណាស់ សប្បាយណាស់ពេលបានរាង កាយមួយនេះមកថ្នមថែបែបនេះវាមានក្ដីសុខលើសពីការគិតទៅទៀតក្មេងម្នាក់នេះល្អជាងស្រីៗផ្សេងទៀតឆ្ងាយ ណាស់ទើបនាយជាប់ចិត្ត...

" ឯងជាប្រពន្ធយើង...ហឹម...ម៉េចក៏មកស្រលាញ់ឯងទៅវិញ អាក្មេងឡប់អើយ " និយាយម្នាក់ឯងនៅអង្អែលសក់ក្បាល រាងតូចតិចៗមិនឈប់នេះគេក៏មិនយល់ដូចគ្នាថាហេតុអីបាន ជាមកស្រលាញ់មនុស្សដូចជាថេយ៍ទៅវិញចម្លើយនេះតើ អ្នកណាអាចឆ្លើយបានទៅគឺមានតែគេទេដែលឆ្លើយបាន

" ហឹម... " សម្លេងតូចៗក្រហឹមដោយសារមានអ្នកមករំខាន ដំណេករបស់គេពេកទើបធ្វើឲ្យភ្ញាក់ឡើងនាយតូចត្រសុល ខ្លួនចូលទៅកើយដៃនាយក្រាស់លើកដៃអោបនាយទាំង នៅបិទភ្នែកនៅឡើយ...

" ភ្ញាក់ហើយមែនទេ "

" ហឹម...នៅទេ " រាងតូចឆ្លើយដោយសម្លេងង៉ុលៗមកពីនៅ ងងុយហើយអស់កម្លាំងថែមទៀតបើកភ្នែកមិនរួចទេបើ លេងខ្លាំងៗម្លឹងៗអ្នកណាទៅទ្រាំទ្របានទៅ

" គេងទៀតទៅចឹង...សឺត " និយាយហើយក៏ងើបទៅបន្ទប់ ទឹកដើម្បីសម្អាតខ្លួនបាត់នាយត្រូវចុះទៅខាងក្រោមខ្លាច មានអ្នកឆ្ងល់ថាបាត់ទៅណាមិនឃើញចឹងទៅ...បន្ទាប់ពីរួចរាល់អស់ហើយក៏ដើរមករករាងតូចដែល គេងមិនទាន់ងើបសោះ នាយអង្អែលសក់ក្បាលតិចៗហើយ ហៅតិចៗឲ្យភ្ញាក់បើនៅគេងទៀតដឹងតែដល់ស្អែកហើយ មិនបានញាំបាយអីទេបែបនេះនឹងឈឺក្រពះ មិនខានទេ....

" ថេយ៍ហា៎...ក្រោកឡើង "

" សុំ5នាទីទៀតបានទេ... " រើខ្លួនបន្តិចហើយក៏បែរទៅម្ខាង ទៀតប្រាប់ថាមិនចង់ឲ្យមករំខានគេទេកំពុងគេងលក់ស្រួល ផងមកដាស់អីណាទេ ><

" តែនេះយប់ហើយមិនញាំអីសិនទេមែនទេ " ហៅដោយ សម្ដីផ្អែមៗមិនដូចពេលខឹងទេ នាយមិនបានប្រើសម្ដីខ្លាំងៗ ឡើយគឺផ្អែមល្ហែមបំផុតហើយដូចមនុស្សចាស់លួងក្មេងចឹង

" យើងងើបមិនរួចទេ " និយាយទាំងបិទភ្នែកហើយក៏ពេប មាត់ចង់យំតិចអីតិចដូចជាចង់ឲ្យនាយលួងគេយ៉ាងចឹង

🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )Where stories live. Discover now