មេឃចាប់ផ្ដើមងងឹតធ្វើឲ្យទេសភាពនៅក្នុងទីក្រុងកាន់តែ ស្អាតឡើងដោយសារមានភ្លើងពណ៍ដែលបើកបន្លឺពេញ នឹងមានមនុស្សជាច្រើនបានចេញមកដើរលេងជុំវិញនឹងផង ដែរមានអ្នកគូស្នេហ៏និងជាគ្រួសារ...
ក្នុងនោះក៏មានមួយគូដែលបានដើរបណ្ដើរគ្នាមើលនេះនោះ ជាមួយគ្នាលេងសើចសប្បាយទៀតផង" យប់នេះស្អាតទេ " JK ដើរបណ្ដើរសួរទៅរាងតូចបណ្ដើរ ទាំងមានស្នាមញញឹមជាប់រហូតវាលើកដំបូងដែលគេបាន មកដើរលេងបែបនេះជាមួយមនុស្សដែលគេស្រលាញ់
" ស្អាតណាស់! យើងមិនដែលបានឃើញចឹងទេ " Tae និយាយតបវិញដោយកាន់ដៃនាយក្រវីចុះឡើងទាំងញញឹម មានក្ដីសុខបំផុតហើយរាងតូចមិនដែលបានមកកន្លែងចឹងៗ នោះទេជាលើកទីមួយហើយក៏មិនដែលមានអារម្មណ៏ថា សប្បាយដល់ថ្នាក់នេះដូចពេលនេះដែល ។ តាមផ្លូវក៏មាន មនុស្សជាច្រើនបានសម្លឹងមើលពួកគេដូចគ្នា
" អួយ...ចុកជើងណាស់.. " Tae ពេបមាត់រំអួយភ្លាមៗ ដោយសារតែដើរមកយូរហើយវាល្មមនឹងចុកហើយ
" មោះ...យើងអៀវ " JK នាយបន្ទន់ជង្គង់ចុះបន្តិចដើម្បីឲ្យ រាងតូចងាយស្រួលឡើងជិះលើខ្នងរបស់គេ ។ រាងតូចបាន ហក់ឡើងយកតែម្ដងនិងអោបករនាយជាប់មិនលែងឡើយ មកពីខ្លាចធ្លាក់
" ហៃយ៉ា...ឯងស្រាលជាងមុនច្រើនណាស់ " JK កាលជួប គ្នាដំបូងរាងតូចក៏បានឲ្យនាយអៀវដែលគឺវាធ្ងន់ពិតមែនលើកនេះក៏ស្រាលជាងមុនអាចថារាងតូចស្រក់គីឡូក៏បាន មកពីឥលូវមិនសូវជាបានញាំអីដូចកាលនៅជាមួយម៉ាក់គេ នោះទេ...
" មកពីយើងចេះថែរាងនឹងណា... " Tae និយាយទាំងញញឹមខ្ចឹបម៉ងពេលបានគេសរសើរថាស្រាលចឹងទៅបាន ចិត្តប៉ាដោយ ><
" ល្អហើយ! ស្រួលកុំយើងហត់ច្រើន... " JK
" ហឹម...យើងសួរឯងមួយបានទេ " Tae និយាយបង្វែររឿងវិញហើយក៏ប្រែទឹកមុខមកធម្មតាវិញហើយដៃនៅតែ អោបករនាយជាប់រហូត ។ នាយងក់ក្បាលតិចៗចាំស្ដាប់ថា រាងតូចនឹងសួរអ្វីទៅខ្លួនណ៎
" ឯងរៀបការជាមួយយើងដោយសារអ្វីទៅ " Tae ហេតុអី សុខៗមនុស្សដូចរាងតូចមកសួររឿងបែបនេះទៅវិញហើយ មើលទៅនិយាយដោយការប្រាកដប្រជាថែមទៀតផង
YOU ARE READING
🤪ស្នេហ៏ប៉ះមនុស្សឡប់🤪 ( Completed✔️ )
Short Storyស្នេហារវាងកម្លោះខិលខូចនិងកម្លោះលីឡឺអត់ដឹងអីដូចមិនសូវគ្រប់ ថាតើគេអាចស្រលាញ់គ្នាយ៉ាងម៉េច? Jungkook Top / Taehyung btt