ភាគ១៦

877 85 2
                                    

   បន្ទាប់ពីពួកគេទាំងបានមកដល់ក្នុងផ្ទះហើយ ស៊ូហ្កាក៏ទម្លាក់ជីមីនចុះហើយគេក៏ដោះអាវចេញពីខ្លួន រួចក៏យកកន្សែងដើរចូលបន្ទប់ទឹកបាត់។ ចំណែកឯជីមីនវិញគឺគេភ័យមិនទានបាត់នោះទេ ព្រោះអម្បាញ់មិញនេះគេឈ្លក់ទឹកស្ទើរស្លាប់ទៅហើយ សំណាងដែលស៊ូហ្កាជួយគេទាន់ពេល បើមិនអញ្ចឹងនោះទេគេនិងក្លាយជាខ្មោចយាមសមុទ្រមិនខាននោះទេ។

កន្លះម៉ោងក្រោយមកស៊ូហ្កាគេក៏ដើរចេញពីបន្ទប់ទឹក អង្គុយសម្លឹងមើលជីមីន ដែលគេគិតែអង្គុយមើលកជើងខ្លួនឯងដែលក្រិចនៅពេលដែលងើបចេញពីសមុទ្រ។
«ហឹម...» ស៊ូហ្កាគេដកដង្ហើមធំហើយក៏ដើរទៅបើកទូ យកប្រអប់ថ្នាំមករុំជើងអោយជីមីន ព្រោះគេគិតតែពីអង្គុយសម្លឹងមើលកជើងខ្លួនឯងមិនព្រមយកបងមករុំរបួសនោះទេ។
«លោកធ្វើអី!» ជីមីនគេភ្ញាក់អោយព្រឺតនៅពេលដែលស៊ូហ្កាចាប់កជើងរបស់គេទៅមើល
«ខ្ញុំរុំបង់របួសអោយ កុំភ័យ» ស៊ូហ្កាគេនិយាយដោយទឹកមុខរាបស្មើរ ហើយក៏យកបង់មករុំនៅត្រង់របួសកជើងរបស់ជីមីន។
«អូយ៎» ជីមីនគេស្រែកនៅពេលស៊ូហ្កាចាប់ជើងរបស់គេមួយទំហឹង
«នែ៎ លោកថ្នមៗបន្តិចបានទេ» ជីមីនសម្លឹងមើលស៊ូហ្កាឥតដាក់ភ្នែក ព្រោះនេះគឺជាលើកទីមួយហើយដែលមានមនុ្សធ្វើដាក់គេបែបនេះ។
«កុំរំអួយពេក ប្រយ័ត្នខ្ញុំអោយធ្វើខ្លួនឯង» ស៊ូហ្កាគេមិនចាប់អារម្មណ៏និងជីមីននោះទេ គេគិតតែរុំរបួសត រហូតទាល់តែហើយអស់ទើបគេមកអង្គុយនៅលើសាឡុងជាមួយជីមីនវិញ។
«លោកថ្ងៃនេះយើងញុំាអីនៅឯណា?» ជីមីនគេធ្វើជាសួរជីមីន ព្រោះឃើញស៊ូហ្កាមិនសូវនិយាយជាមួយគេដូចមុនសោះ ចរិករបស់គេក៏ប្រែប្រួល ធ្វើអោយជីមីនមានអារម្មណ៏ខ្លាចគេជាងមុន។
«ទៅញុំាអីនៅមាត់សមុទ្រ ឆាប់ទៅរៀបចំខ្លួនមក» ស៊ូហ្កាគេនិយាយដាច់ៗ ដោយតឿនជីមីនអោយប្រញាប់ទៅរៀបចំខ្លួន ព្រោះគេមិនទាន់ងូតទឹកនោះទេ។
«ខ្ញុំដឹងហើយ» ជីមីនងើបពីសាឡុងដើរប៉ាច់ប៉ើកៗ ព្រោះកជើងរបស់គេឈឺ ធ្វើអោយគេមិនអាចដើរដូចធម្មតាបាន

១៥នាទីក្រោយមកជីមីនក៏រៀបចំខ្លួនរួចរាល់ហើយ ស៊ូហ្កាសម្លឹងមើលជីមីនពីក្បាលដល់ចុងជើង ជីមីនគេពាក់អាវយឺតពណ៏ខ្មៅ ជាមួយខោខ្លីត្រឹមជង្គង់ពណ៏កាកអំពៅ ជាមួយនិងទម្រង់មុខស្អាត់ពីធម្មជាតិ ធ្វើអោយស៊ូហ្កាបាក់សម្រស់ជីមីនទាំងស្រុង។
«តោះយើងទៅ» ជីមីនញញឹមបិតមាត់មិនជិត រួចក៏ដើរចេញទៅទុកអោយស៊ូហ្កាអង្គុយអស់សំណើចនិងកាយវិការដែលគួរអោយស្រលាញ់របស់ជីមីន។

បន្ទាប់ពីពួកគេទាំងពីរដើរចេញពីផ្ទះក៏មកដល់កន្លែញុំាបាយដល់រ៉ូមេនទិកបំផុត ព្រោះនៅលើខ្សាច់សមុទ្រ អមជាមួយភ្លេងលាយឡំជាមួយនិងរលកសមុទ្រធ្វើអោយអារម្មណ៏កាន់តែស្រស់ស្រាយ នៅជុំវិញតុ មានដាក់ទានជារូបបេះដូងនៅលើខ្សាច់ធ្វើអោយបេះដូងរបស់ជីមីនលោតញាប់ឥតឈប់។
«យ៉ាងម៉េចដែរ រ៉ូមេនទិកទេ» ស៊ូហ្កាគេយកស្រាក្រហមមកចាក់កែវ ព្រមទាំងលើកចិញ្ចើមសួរទៅជីមីន។
«អឹម...ប្រាកដហើយ» ជីមីនគេអររខាក់រខុប ពីព្រោះគេមិនធ្លាប់បែបនេះពីមុនមកទេ ហើយនេះក៏ជាលើកដំបូងដែល។

មួយសន្ទុះក្រោយមកក៏មានអ្នកលើកម្ហូបអោយពួកគេទាំង ពីរ ដែលម្ហូបគ្រប់ចានសុទ្ធតែបង្ហាញពីសេចក្តីស្រលាញ់។
«នេះ ញុំាអោយច្រើនៗទៅ» ស៊ូហ្កាគេចាប់ម្ហូបអោយជីមីន រួចក៏លើកកែវស្រាក្រហមមកជល់ជាមួយនិងជីមីន
«ខ្ញុំដឹងហើយ» ជីមីនគេអឹមអៀនៗ ថ្ពាល់របស់គេក៏ឡើងក្រហមដូចជាប៉េងប៉ោះទុំ បេះដូងរបស់គេលោតញាប់ឥតឈប់។

(ផ្លាប់! ) ស៊ូហ្កាគេស្រាប់តែទះដៃ ពន្លឺអំពូលក៏រលត់សល់តែពន្លឺភ្លើងទៀត និងភ្លេងគិតតែលេងតរហូត។
«រៀបការនិងបងបានទេ?» ស៊ូហ្កាគេបើកប្រអប់ចិញ្ចៀន ព្រមទាំងលត់ជង្គង់និងមុខជីមីន
«អឺ...» ជីមីន គេឆ្លើយដាច់ៗ ព្រោះនេះលឿនៗពេក
«ខ្ញុំព្រម....» ជីមីនគ្រាន់តែយល់ព្រមភ្លាម ស៊ូហ្កាក៏រត់ទៅអោបជីមីនយ៉ាងផ្អែមល្ហែម ពន្លឺភ្លើងទៀនរៀបជារូបបេះដូង ដែលនៅក្នុងរង្វង់នោះកំពុងតែមានគូរថ្មីថ្មោង ធ្វើអោយបរិយាកាសកាន់តែរ៉ូមែនទិក។

ស្នេហ៏លាងបំណុលWhere stories live. Discover now