ភាគ២០

817 75 0
                                    

ថ្ងៃរៀបមង្គលការក៏បានមកដល់ ដែលធ្វើអោយជីមីននិងស៊ូហ្ការំភើបបិតមាត់មិនជិត ព្រោះថ្ងៃនេះគឺជាថ្ងៃមង្គលការរបស់គេ។ ថេយុង និងជុងហ្គុកក៏បានមកចូលរួមមង្គលការរបស់ជីមីននិងស៊ូហ្កាដែល។ ពីធីមង្គលការបានរៀបចំយ៉ាងស្អាត ព្រោះធ្វើនៅលើវាលខ្សាច់សមុទ្រពណ៏ស ក្បុស រួមទាំងខ្យល់ដែលបក់មកយ៉ាងរំភើយ។

«យ៉ាងម៉េចរំភើបទេ?» ជុងហ្គុកដើរមកជិតជីមីន រួចក៏សួរសំនួរនេះទៅជីមីនដែលធ្វើអោយគេអៀនស្ទើរតែជ្រែកជញ្ជាំងទៅហើយ។

«រំភើបក៏រំភើប ប៉ុន្តែយើងនៅភ័យតិចៗ» ជីមីនគេនិយាយដោយទាក់ៗ ព្រោះនេះជាថ្ងៃដ៏វិសេសវិសាលសម្រាប់គេហើយ ហើយនេះក៏ជាថ្ងៃមួយដែលគេចង់ចាំនៅក្នុងជីវិត។

ស៊ូហ្កាស្លៀកសំលៀកបំពាក់កូនកំលោះរួច ឈរនៅមាត់សមុទ្រ ព្រមទៅមើលព្រះអាទិត្យដែលរៀបនិងលិចនោះ រួចក៏ញញឹមមកដោយភាពសោកសៅបំផុត។

«ខ្ញុំសង្ឃឹមថា ថ្ងៃនេះខ្ញុំនិងមិនមានអ្វីកើតឡើងទៅចុះ» ស៊ូហ្កាសម្លឹងមើលទៅគ្រាប់ថ្នាំដែលចាក់មកលើដៃ រួចក៏សម្លឹងមើលទៅថ្នាំនោះ ហើយក៏លេបវាចូលដោយទឹកភ្នែក ស្រក់ចុះមកឥតដាច់គ្នា។

«បងស៊ូហ្កា ពិធីចាប់ផ្តើមហើយ» ជីមីនដើរមកហៅស៊ូហ្កា រួចស៊ូហ្កាគេក៏ប្រញាប់ជូតទឹកភ្នែកចេញហើយក៏ប្រឹងញញឹម ទោះដឹងថាខ្លួនពេលនេះពិបាកញញឹមមកក៏ដោយ។

«តោះយើងទៅ» ស៊ូហ្កាញញឹមដាក់ជីមីនរួចក៏ដើរទៅតាមក្រោយ ព្រមទាំងយកដៃមកស្ទាបទ្រូងខាងឆ្វេង ព្រោះពេលនេះបេះដូងរបស់គេលោតញាប់ខុសធម្មតា ស៊ូហ្កាគេប្រឹងខាំមាត់ទ្រាំ ដោយភាពឈឺចាប់។

ជីមីន និង ស៊ូហ្កាឈរទល់មុខគ្នាដោយលោកអាចារ្យ ឈរនៅខាង មុខ ព្រមទាំងភ្ញៀវដែលចូលរួមទាំងអស់នៅក្នុងកម្មវិធីឈរនៅខាងក្រោមឆាក។

«តើលោកជីមីន ព្រមទទួលលោកស៊ូហ្កាធ្វើជាស្វាមីដែលទេ?» លោកអាចារ្យ សួរទៅជីមីនព្រមទាំងឈនជើងថយក្រោយមួយជំហាន។

«ខ្ញុំព្រមទទួលលោកស៊ូហ្កា ធ្វើជាស្វាមីរបស់ខ្ញុំ » ជីមីននិយាយដោយគ្មានភាពស្ទាក់ស្ទើរ ព្រោះស៊ូហ្កាគឺជាមនុស្សដែលគេស្រលាញ់បំផុត។

«ចុះលោកស៊ូហ្កាព្រមទទួល លោកជីមីនធ្វើជាភរិយាដែលទេ» លោកអាចារ្យសួរទៅស៊ូហ្កាម្តង

«ខ្ញុំព្រមទទួល ជីមីនធ្វើជាភរិយាយរបស់ខ្ញុំ» ស៊ូហ្កាគេនិយាយមកឥតស្ទាក់ស្ទើរដូចជាជីមីនដែល ព្រោះជីមីនជាចំណែកមួយនៅក្នុងជីវិតរបស់គេ។

(ព្រូស!) ស៊ូហ្កាគេឈរសុខៗស្រាប់តែដួល ដែលធ្វើអោយជីមីនស្លុតចិត្តយ៉ាងខ្លាំង គេឃើញដូចនេះក៏ប្រញាប់បីស៊ូហ្កាទៅមន្ទីរពេទ្យដោយប្រញាប់ប្រញាល់បំផុត។

«ស៊ូហ្កា បងកុំកើតអីណា៎» ជីមីនទ្រហោយំ ព្រមទាំងចាប់ដៃរបស់ស៊ូហ្កាជាប់ មិនលែងទៅណានោះទេ ព្រោះគេបាត់បងប៉ាម៉ាក់ហើយ គេមិនចង់បាត់បង់ស៊ូហ្កាម្នាក់ទៀតនោះទេ។

មួយសន្ទុះក្រោយមកក៏បានមកដល់មន្ទីរពេទ្យ គ្រូពេទ្យ ប្រញាប់លើកស៊ូហ្កាដាក់លើគ្រែរុញសម្រាប់រុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ជីមីនគេឈរចាំនៅខាងក្រៅមួយសន្ទុះធំ ក៏មានដុកទ័រម្នាក់ចេញមកនិយាយជាមួយគេនៅខាងក្រៅ ព្រមទាំងទឹកមុខមិនសូវសប្បាយចិត្ត ដែលធ្វើអោយជីមីនចាប់ផ្តើស្លេកមាត់ រួចដៃរបស់គេក៏ផ្តើមត្រជាក់។

«សូមចូលរួម....»

ស្នេហ៏លាងបំណុលजहाँ कहानियाँ रहती हैं। अभी खोजें