គ្រោះក្លែងក្លាយ

461 24 4
                                    

ភាគទី1

គ្រួសារត្រគោលPark គឺជាគ្រួសារអភិជនមានកេរ្តិ៍ឈ្មោះល្បី ដោយសារមរតករបស់ដែលបន្សល់ទុកពីដូនតា បានធ្វើឲ្យគ្រួសារនេះរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់។

ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញគ្រូពេទ្យចេញចូលភូមិគ្រឹះផាករាល់ថ្ងៃ ទើបមានពាក្យចចាមអារ៉ាមថា លោកផាកឈឺដោយគ្រោះកូនស្រីរបស់គាត់។

លោកផាកមានប្រពន្ធពីរនាក់ ប្រពន្ធដើមឈ្មោះ ម៉ារីជាម្ដាយរបស់មីននី ប្រពន្ធចុងឈ្មោះលីវ៉ា ជាម្ដាយរបស់កាំងណាំ។ ក្នុងច្បាប់ត្រគោលផាកបានចែងថា កូនប្រពន្ធដើមជាអ្នកស្នងដំណែងពីលោកផាក តែជាអកុសល មីននីកើតមកជាក្មេងស្រី ហើយត្រូវម្ដាយចុងបង្កាច់បង្ខូចថានាងជាក្មេងនាំគ្រោះចង្រៃដល់គ្រួសារផាក។

គ្រួសារផាកជឿទៅលើជំនឿច្រើន ក្រោយពេលមីននីចាប់កំណើតមក ក្នុងភូមិគ្រឹះតែងតែមានរឿងក្ដៅក្រហាយ ហើយគ្រប់គ្នាក៏ទម្លាក់កំហុសមកលើនាងតូចភ្នែកខ្មៅៗថាជាអ្នកនាំគ្រោះចង្រៃ តែលោកផាកមិនជឿនិងសម្ដីអ្នកណាទាំងអស់ រហូតមកដល់ថ្ងៃនេះ នាងតូចមីននីមានអាយុ7ឆ្នាំ លោកផាកចាប់ផ្ដើមធ្លាក់ខ្លួនឈឺជាទម្ងន់ ព្យាបាលពេទ្យអស់ច្រើនហើយក៏មិនធូរស្បើយ ទើបសម្រេចចិត្តរកគ្រូមកគុណមើល តើលោកធ្វើខុសអី ទើបឈឺមិនជាសោះ។

លីវ៉ាជាប្រពន្ធចុងមានចិត្តលោភលន់ នាងខឹងដែលម៉ារីមានកូនឲ្យលោកម្ចាស់ នាងចង់ឲ្យកូនប្រុសរបស់នាង កាំងណាំជាអ្នកស្នងដំណែង ទើបពេលនាងតូចមីននីកើតមក ត្រូវម្ដាយចុងបង្កើតរឿងផ្សេងៗធ្វើឲ្យក្នុងភូមិគ្រឹះមានភាពក្ដៅក្រហាយរាល់ថ្ងៃនិងទម្លាក់កំហុសទាំងអស់ទៅលើមីននី។

ថ្ងៃនេះលីវ៉ាជាអ្នកអញ្ជើញគ្រូមកដោយផ្ទាល់ ព្រោះអាងថាបារម្ភពីលោកម្ចាស់ខ្លាំង ទើបគ្មានណាហ៊ានជំទាស់។

លោកផាក ម៉ារីនិងលីវ៉ាអង្គុយជិតគ្នានៅមុខផ្លាកព្រលឹងដូនតា នាងតូចមីននីនិងកាំងណាំអង្គុយនៅខាងក្រោយ។លោកផាកត្រូវបង្ខំចិត្តងើបពីឈឺដើម្បីឲ្យគ្រូក្លែងក្លាយមកមើលជំងឺរបស់ខ្លួន។

🔞វិមានពណ៌ខ្មៅ🌃Where stories live. Discover now