ខ្ញុំគឺជាក្មេងចង្រៃ

323 27 6
                                    

ភាគ2

នៅតុអាហារ មានលោកម្ចាស់ផាក ម៉ារី លីវ៉ានិងកាំងណាំកំពុងអង្គុយជុំគ្នា បរិភោគអាហារពេលព្រឹកដែលរៀបចំដោយលីវ៉ាជាពិសេស កន្លងផុតទៅ1សប្ដាហ៍ហើយ ដែលលោកផាកជាសះស្បើយពីជំងឺបន្ទាប់ពីឃុំនាងតូចមីននីនៅក្នុងវិមានខ្មៅ ក្នុងភូមិគ្រឹះផាកក៏ស្ងប់ស្ងាត់មិនមានរឿងរញ៉េរញ៉ៃកើតឡើងទៀតទេ ទើបម្នាក់ៗគិតថាមីននីជាក្មេងនាំគ្រោះចង្រៃពិតមែន។

"ញ៉ាំឲ្យច្រើនៗទៅកូន ឆាប់ធំនិងអាលបានជួយការងារលោកម្ចាស់ កុំឲ្យលោកម្ចាស់រ៉ាប់រងការងារម្នាក់ឯងទៀត "លីវ៉ាដួសអាហារដាក់ចូលក្នុងចានកូនប្រុសសំណព្វចិត្ត សំណព្វបេះដូងរបស់នាង ហើយលើកដៃអង្អែលក្បាលកូនប្រុសទាំងញញឹមនិងមិនភ្លេចងាកទៅញញឹមដាក់លោកម្ចាស់ផាកដូចគ្នា។

"បាទអ្នកម៉ាក់ កូននិងឆាប់ធំហើយជួយការងារលោកប៉ាគ្រប់យ៉ាង មិនឲ្យលោកប៉ាហត់នឿយដូចរាល់ថ្ងៃនេះទេ"កាំងណាំញញឹមស្រស់ដាក់លីវ៉ានិងលោកម្ចាស់ផាក រួចបន្តញ៉ាំអារហារបស់ខ្លួន។

"ប៉ាចាស់ទៅ មានតែឯងទេកាំងណាំ ដែលប៉ាពឹងបាននោះ"លោកម្ចាស់ផាកនិយាយពាក្យនេះចេញមក ធ្វើឲ្យលីវ៉ាសើចយ៉ាងស្រស់ ក្ដីសង្ឃឹមដែលចង់ឲ្យកាំងណាំស្នងដំណែងក៏កាន់តែមាន ពួកគេបន្តនិយាយគ្នាពីនេះពីនោះ ហើយក៏សើចក្អាកក្អាយ ដូចកន្លែងតុអារហារមានតែឪពុកម្ដាយហើយនិងកូនបីនាក់ ទាំងដែលម៉ារីនៅរួមតុជាមួយ ពួកគេមិនអើពើនិងវត្តមានម៉ារីសូម្បីនិយាយរកនាងមួយម៉ាត់ក៏អត់ ចាត់ទុកនាងដូចខ្យល់អាកាសសឹងតែរាល់ថ្ងៃ។

"លោកម្ចាស់!!"ម៉ារីហៅលោកម្ចាស់ផាកខ្សាវៗស្ដាប់មិនចង់ឮ តែប្រាកដណាស់ថាលោកផាកស្ដាប់ឮតែមិនឆ្លើយ ទើបត្រូវលីវ៉ាឆ្លើយជំនួសនិងចាប់អារម្មណ៌សួរនាង

"អ្នកបងមានការអីឬ?? ត្រូវការថែមបាយទេ??"លីវ៉ាសួរម៉ារីដោយទឹកមុខភ្ជាប់ជាមួយស្នាមញញឹជានិច្ច នាងរួសរាយហើយក៏បរិសុទ្ធក្នុងកែវភ្នែកលោកម្ចាស់ផាក ហើយម៉ារីគឺជាស្រីដែលគួរឲ្យធន់សម្រាប់លោកម្ចាស់ផាកដូចគ្នា។

"អត់ទេ! ខ្ញុំគ្រាន់តែតែចង់សុំលោកម្ចាស់ទៅមើលមីននីបន្តិច នេះ1សប្ដាហ៍ហើយ ដែលខ្ញុំមិនបានជួបមុខកូន ឲ្យខ្ញុំបានជួបនិយាយជាមួយកូនផងលោកម្ចាស់"ម៉ារីនិយាយអង្វរលោកម្ចាស់ផាកដោយក្ដីគោរព តែចម្លើយដែលបានមក សឹងតែធ្វើឲ្យនាងក្អួតឈាមមកទាំងដុំៗ។

You've reached the end of published parts.

⏰ Last updated: Nov 17, 2020 ⏰

Add this story to your Library to get notified about new parts!

🔞វិមានពណ៌ខ្មៅ🌃Where stories live. Discover now