Episode 9

677 70 2
                                    

បងជេយ៌!" ជេយ៌រុញជុងវ៉ុនទៅបុកជញ្ចាំងខ្លាំងៗ

"ពេលណាទើបឈប់សម្តែង?" ជេយ៌ជ្រែកហោរប៉ៅសួរជុងវ៉ុន

"បាទ?" ជុងវ៉ុននៅតែធ្វើពើរដដែល

"ល្មមៗបានហើយ យ៉ាង ជុងវ៉ុន បកស្បែកមុខល្អរបស់ឯងចេញទៅ"  ជេយ៌និយាយម្តងទៀត ហើយព្រមទាំងញញឹមទៀតផង

" អ៎ នេះលោកដឹងរឿងហើយឬ" ជុងវ៉ុនញញឹមតិចៗទាំងមិនសមព្រោះមិនគិតថាមានអ្នកលួចដឹងពីគម្រោងរបស់គេ

" ហាហា ទីបំផុតក៌និយាយចេញមកខ្លួនឯង" ជេយ៌សើចដោយកាយវិការឌឺដងធ្វើអោយជុងវ៉ុនលូកដៃទៅក្រោយយករបស់សម្ងាត់

" អ៌ អញ្ចឹង?"

"មិនចាំបាច់អោយយើងនិយាយច្រើន ហើយយើងក៌មិនសូវចង់ជ្រលក់ជាមួយឯងដូចគ្នា ទៅហើយ! ជូនពរសំណាងល្អក្នុងការលាក់ក្រចកពិតរបស់ឯងចុះ " ជេយ៌និយាយហើយបែរក្រោយដើរចេញទៅ ជុងវ៉ុនឃើញបែបនេះក៌រាដៃបំណងយកកាំបិតតូចដែលកាន់ជាប់ដៃនោះទៅចាក់ជេយ៌ តែជេយ៌រហ័សជាងស្អីទៅទៀតគេងាកមកគ្រវាសកាំបិតចេញពីដៃជុងវ៉ុនហើយ ហើយវាយកញ្ចឹង ក ជុងវ៉ុនធ្វើអោយគេសន្លប់បាត់ស្មារតីទៅ

ជេយ៌ញញឹមសមចិត្តបន្តិច ប៉ុន្តែមិនមែនបានន៏យថាគេមិនខឹងនោះទេ អាម្សៀរនេះហ៊ានណាស់ដែលរកចាក់គេនោះ ។

ជេយ៌លើកគេបោះចូលឡានហើយបើកចេញពីសាលាដោយគ្មានការចាប់បានដោយបន្តិចណាឡើយ ហេតុអីក៌គេជំនាញយ៉ាងនេះ???

ជេយ៌មកដល់ផ្ទះដែលមានកូនចៅរបស់គេអោនគំរពតាំងពីពេលបើកឡានចូលក្នុងផ្ទះភ្លាម សំណួរពេលនេះសួរថា ជេយ៌ជាអ្នកណាអោយប្រាកដ?

ព្រូស

ជេយ៌ទម្លាក់ ជុងវ៉ុននៅលើឥទ្ធហើយបញ្ជារអោយកូនចៅដែលឈរគោរពនោះ
" ទៅយកទឹកមួយធុងមកអោយយើង ហើយកុំភ្លេចលាយទឹកកកក្នុងនោះផង "មិនដល់ 3 នាទីផងធុងទឹកនោះបានមកដល់ដៃជេយ៌ មិនចាំយូរគេយកទឹកមួយធុងនោះទៅជះលើជុងវ៉ុន

ឈូ!!!

"ខឹក ខឹក" ជុងវ៉ុនឈ្លោះទឹកព្រមទាំងងើបអោបដៃអោបជើងព្រោះឥទ្ធិពលទឹកកកធ្វើអោយគេរងារសព្វទាំងប្រាណ

T̶h̶e̶ C̶h̶o̶o̶s̶e̶ G̶a̶m̶e̶ ( s̶u̶n̶k̶i̶ )Where stories live. Discover now