Episode 20

536 49 0
                                    


ផាំង!!!

"អាក្មេងចង្រៃនោះមិនទាន់ងាប់ទៀត!!!"  ដៃចំណាស់មួយតះតុសឹងតែរង្គើរ ចាប់ក្តៅក្រហាយឡើងពេលដែលគម្រោងការរបស់ខ្លួនមិនបានសម្រេច?

"លោកម្ចាស់...."

"ស្ងាត់មាត់!!!!ចុះម៉ែឪពួកវា?" គាត់ក្តៅក្រហាយកាន់តែខ្លាំង

"ពួកគេស្លាប់អស់ហើយបាទ"

"ហាហាល្អ!អាជុងវ៉ុននៅឯណា?"

"គេ...."

"ឯងក៌ដឹងថាយើងមិនចូមចិត្តអេះអុញច្រើនមែនទេ? ឆ្លើយភ្លាមម៉ោ"

ប្រាវ

មាត់ស្រែកជំទាលឯដៃវិញគ្រវាសឥវ៉ាន់ចេញពីលើតុខ្ទេច

"ពេលនេះគេនៅផ្ទះរបស់ក្មេងប្រុសម្នាក់ដែលលឺថាជាសេដ្ធីលាក់មុខវ័យក្មេងផងដែរទាន" គេរាយការណ៌ទៅមនុស្សចិត្តក្តៅនោះ

"អ្នកណា? សេដ្ធីលាក់មុខ? អាវ៉ុនវាទៅរកស៊ីហេស៎?" សម្តីដូចជះលាមកទាំងកន្ថោរបន្លឺឡើងភ្ជាប់ជាមួយឈ្មោះក្មេងដែលលោកធ្លាប់ចិញ្ចឹមបីបាច់

"អត់ទេបាទ គេទៅនៅជាមួយតែម្តង ឃើញថាពីរនាក់នោះស្និតគ្នាខ្លាំងណាស់"

"ពិតមែន?"

"បាទ"

"ហឹស អោយវាលេងមួយក្បាច់សិនចុះ អាណិតវា ចាត់ទុកថាអោយវាសប្បាយនិងជីវិតវាអោយអស់ចិត្តមុននិងត្រូវស្លាប់" ស្នាមញញឹមជ្រីវជ្រួញញោចឡើងនៅចុងមាត់បញ្ជាក់ពីភាពឃោឃៅ

........

"នីគីហា៎"

"ហឹម? ត្រូវការអីហ៎?"

"យប់មិញយើងយល់សប់ឃើញប៉ាម៉ាក់ ចុះយូរហើយដូចមិនទាន់ឃើញគាត់មកវិញ?"

"អ៎...គឺ..គឺ..ពួកគាត់រវល់កាងារនៅទីនោះទើបពន្យារពេល ហើយថ្ងៃដែលឯងជួបគ្រោះថ្នាក់នោះ គ្មានសំបុត្របន្ទាន់ហើយណាមួយមកពីអាកាសធាតុផងទើបមកមិនបាន" នីគីនិយាយកុហកស៊ុនណូសិន គេមិនចង់កុហកទេតែចាំបាច់គេត្រូវតែធ្វើបែបនោះ

"អ៎ មិនបាច់អោយគាត់មកទេណា៎ យើងមិនសូវកើតអីធ្ងន់ធ្ងរប៉ុន្មានផង"

"អឹម មានបងនៅក្បែរក៌គ្រប់គ្រាន់ហើយត្រូវទេ?"

"^^ ណែ!" ស៊ុនណូគេអៀននីគៅយកដៃគេទៅទាញថ្ពាល់ប៉ោងៗនោះលេង

T̶h̶e̶ C̶h̶o̶o̶s̶e̶ G̶a̶m̶e̶ ( s̶u̶n̶k̶i̶ )Where stories live. Discover now