នៅក្នុងក្លិបកណ្តាលទីក្រុងដែលមានម្ចាស់ជាម៉ាហ្វៀដៃឆៅ Jeon Jungkook បុរសសង្ហាមានមន្តស្នេហ៍ កំពុងតែអង្គុយគង់កន្លាក់ខ្លាលើសាឡុងក្នុងបន្ទប់មួយនៅផ្នែកខាងលើ កែវភ្នែកពណ៍ត្នោត សម្លឹងមើលទៅខាងក្រោម ម្រាមដៃកម្រើកលើកដាក់នៅលើសាឡុងតិចៗដូចជាកំពុងតែគិតអី្វម្យ៉ាង
< ស្អាតណាស់ តែយើងបែងចែកមិនដាចទេ តើគេជាប្រុសឬជាស្រីទៅ យើងចង់ឆ្កួតទៅហើយ > Jungkook សម្លឹងមើលទៅកន្លែងស្រាក្រឡុកគិតក្នុងចិត្ត
< យើងគួរតែទៅរាក់ទាក់បន្តិចសិនហើយ > នាយគិតក្នុងចិត្ត ហើយក៏ងើបមួយអស់កម្ពស់ឈរឡើងនិងបបូរមាត់ស្តើងញោចសា្នមញញឹមចុងមាត់ មុននិងចាកចេញពីក្នុងបន្ទប់របស់ខ្លួន បោះជំហានដើរសម្តៅទៅរកគោលដៅ
គ្រប់ជំហានរបស់នាយពោពេញទៅដោយអំណាចនិងភាពជឿជាក់ ភាពស្រស់សង្ហាររបស់នាយបានធ្វើអោយពួកស្រីៗនាំគ្នាជ្រួលជ្រើមនិងរូបខ្លួន Jungkook ក៏ក្រឡេកមើលទៅពួកស្រីៗអស់នោះនិងឆ្លៀតវៃញាក់ជញ្ចើមធ្វើអោយពួកនាងសឹងតែទន់ជង្គងដួលទៅហើយ« សួស្តីរ » Jungkook មកដល់ក៏ខ្លួនអង្គុយចុះពោលពាក្យសមរម្យដល់អ្នកម្ខាងទៀត
« អូរ!!បាទសួស្តីរ » សម្លេងតូចស្រទន់ឆ្លើយតបមកកាន់នាយវិញ
« មកតែម្នាក់អែងទេឬ » Jungkook មើលទៅអ្នកម្ខាងទៀតដែលគិតតែពីលើកស្រាមកអកយកៗដូចផឹកទឹក
« បាទ »
« អែងមានឈ្មោះអីដែល » Jungkook គិតតែពីសម្លឹងមើលទៅអ្នកម្ខាងទៀតមិនឈប់
« ឈ្មោះខ្ញុំឬ..!! ខ្ញុំឈ្មោះPark Jimin » Jimin ដាក់កែវស្រាចុះក្រឡេកមកមើលអ្នកដែលសួរអម្បិញមិញ
« ខ្ញុំJeon Jungkook បាទ » Jungkook ញញឹម
« Jeon Jungkook អរនេះលោកJeon ទេឬ » Jimin និងយាយខ្សឹបនៅដើមប្រយោគ
« អែងស្គាល់យើងដែលឬ » Jungkook
« រឿងអីដែលថាខ្ញុំមិនស្គាល់លោកនោះ លោកជាម៉ាហ្វៀមួយទាំងមូល បើមិនស្គាល់ទើបចម្លែក » Jimin សើចបន្តិចហើយក៏ប្រាប់ទៅកាន់នាយ មុននិងលើកកែវស្រាមកផឹកបន្តទៀត Jungkook ក៏មមិនមាត់គេក៏ហៅអ្នកក្រឡុកស្រាដើម្បីយកស្រាមកអោយគេមួយកែវ
ក្រសែរភ្នែកព្រានរបស់Jungkook នៅមិនស្ងៀម ចេះតែសម្លឹងមើលទៅរាងកាយសិចសុីដែលកំពុងតែរាំក្រលែងចង្កេះញាក់តាមភ្លេងជាមួយអ្នកផ្សេងទៀត វាពិតជាសិចសុីទាក់ទាញក្នុងពេលតែមួយ មិនសរសើរមិនបានទេ រាងកាយមួយនេះទាក់ទាញចិត្តនាយបេះដូងដែកអោយលោតខុសចង្វាក់បានដោយងាយទៅហើយ
« អាចង្រៃ » Jungkook ប្តូក្រសែរភ្នែកព្រានមកជាក្រសែរភ្នែកក្រហមប្រៀបដូចជាឈាមភ្លាមៗ ក្រោយពីឃើញប្រុសម្នាក់មករាំជិតរាងកាយដែលគេប្រាថ្នាជាម្ចាស់ នាយគ្រឺតជើងធ្មេញ ក្នុងចិត្តចង់តែចាប់យកកាយតូចទន់យកមកលេបអោយវាបាត់ៗទេ
« សួស្តីក្មេងតូច » boy ដើរចូលមកជិតរាងកាយតូចដែលកំពុងតែលាងដៃខ្បង់ទឹកយកមកលុបមុខ បន្ទាប់ពីចេញពីកន្លែងរាំ
« អឺ...!! បាទសួស្តីរ » Jimin ភ្ញាក់ក្រញ៉ាង ដែលboyចូលមកជិតខ្លួនដោយមិនបានផ្តល់ដំណឹងឬសម្លេងអ្វីបន្តិច
« មានអីអោយបងជួយទេ » Boy ចូលមកកាន់តែជិត Jimin ឃើញថាមិនស្រួលក៏រត់ចេញតែវាមិនទាន់កម្លាំងដៃរបស់Boyបាននោះឡើយ
« អួយ!!!! » Jimin ស្រែកបន្តិចដោយការឈឺចាប់ពេលដែលរាងកាយរបស់ខ្លួនត្រូវគេរុញអោយបុកនិងជញ្ជាំងមួយទំហឹង បើចង់រត់ម្តងទៀតក៏មិនកើតដែល ព្រោះតែគេបានដាក់ដៃទាំងសងខាងឃាំងបានមុនបាត់ទៅហើយ
« មកសប្បាយជាមួយគ្នាណាក្មេងតូច » Boyលើកដៃមកអង្អែលផ្ទៃមុខរបស់Jimin ទាំងមិនខ្លាចរអាដល់ម្ចាស់សមីខ្លួនគេបន្តិចឡើយ គេក៏បម្រុងនិងអោនទៅនេបនិត្យលើបបូរមាត់សុីជម្ពូរនោះទៅហើយតែក៏មានអ្នកណាមិនដល់មកដាល់គេមួយទំហឹង
« អាក់ » Jungkook ចូលមកដាល់យកៗមកខ្ចីដកដៃធ្វើអោយBoyបែកមុខបែកមាត់ឈាមហូររហាចពេញផ្ទៃមុខ មុននេះគេតាមសម្លឹងរកមើលJimin គេគិតថាJimin ប្រហែលជាមកបន្ទប់ទឹកហើយ ទើបបានជាគេមកនិងណា វាក៏ពិតដូចនាយដែលនាយគិត តែក៏ត្រូវផ្ទុះកំហឹកហក់មកដាល់BOyយកបែបនេះ
« ហឹស ហឹស » Jimin ប្រឹងសម្រួលដង្ហើម ព្រោះតែពេលនេះនៅក្នុងរាងកាយរបស់គេវាចាប់ផ្តើមក្តៅចំណងនៃរឿងលើគ្រែកក៏មានឡើង ញើសហូរកាត់សាច់ក្រណាត់អាវបណ្តាលអោយងាយនិងមើលឃើញសាច់សរដូចបណ្តូលចេកមួយនេះបាន ព្រោះតែពេលដែលគេBoyនោះចាប់គេមកផ្អឹបនិងជញ្ជាំងគេក៏បានយកថ្នាំអ្វីមិនដឹងមកចាប់បញ្ច្រក
« Jimin អែងយ៉ាងមិចទៅហើយ » ក្រោយពីវៃអស់ចិត្តអស់ចង់ហើយJungkook ក៏បង្វែរចំណាប់អារម្មណ៍មកមើលJimin វិញម្តង
« អឹម » ពេលមកជិតរាងកាយតូចហើយមិនចាំយូរJimin ក៏ចាប់ទាញកញ្ចឹង ក មនុស្សមាឌធំនិងថើបបំបិតមាត់យ៉ាងរហ័ស