💥ព្រោះតែនាង👿

1K 40 1
                                    

{Sort Novel Jikook}
_Jungkook: Top
_Jimin: Bottom
ភូមិគ្រឹះJeon
នៅក្នុងបន្ទប់ទទួលភ្ញៀវមានលឺសម្លេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងរបស់មនុស្សប្រុសស្រី ពីរនាក់មើលទៅវាគឺខ្លាំងណាស់ ប្រហែលជារឿងធំហើយបានជាឈ្លោះប្រកែកគ្នានាំឲ្យផ្អើលដល់បុរសចំណាស់ម្នាក់ដែលទើបតែដើរចូល៕ (ត្រៀមក្រដាសជូតមាត់ផង)
«ម៉ាក់ប្រាប់អែងហើយថាអែងត្រូវតែរៀបការ»ស្រីចំណាស់វ័យប្រហែលជា50ក្រាសដែលត្រូវជាលោកស្រីនៅក្នុងផ្ទះនេះគឺMrs Jeon
«មិន..ខ្ញុំដាច់ខាតមិនការខ្ញុំស្រឡាញ់ស្រីមិនមែនប្រុសទេ»សម្លេងតវ៉ារបស់អ្នកកម្លោះJeon Jungkook ដែលជាម្ចាស់ក្រុមហ៊ុនធំជាងគេនៅក្នុងប្រទេស ប្រកែកមិនព្រមទទួលយកសំណើររបស់ម្តាយ ...ព្រះអើយ!!គេស្រឡាញ់ស្រីតែម្តាយគេបែជាឲ្យរៀបការជាមួយនិងមនុស្សប្រុសទៅវិញ..អី្វដែលសំខាន់នោះគេក៏មានសង្សារួចហើយដែល មិចនិងធ្វើបែបនេះបានទៅ
«2021ស្អែកខានស្អែកហើយណា វាមិនមែនជាសម័យទំទាវទេណាលោកកូន» Mrs Jeon និយាយទៅកានកូនប្រុសតែមួយរបស់ខ្លួន មុននិងទាញកែវតែទឹកឃ្មុំរបស់គាត់មកផឹង (មិនដឹងដាក់មិចទេមានតែដាក់ចឹងហើយ😔)
«Jk ....»សម្លេងរបស់បុរស់ចំណាស់ដែលទើបតែដើរចូលផ្ទះក្រោយពីធ្វើការអម្បាញ់មិញបានមកកាត់ចង្វាក់នៃការឈ្លោះប្រកែកពាក្យសម្តីមិញនេះឲ្យបែមក
«លោកប៉ាជួយកូនផង🙁»Jk ដើរមករកលោកJeon ដែលមកអង្គុយនៅលើសាឡុង
«លោកស្រីនេះគិចចង់បង្ខំកូនទៀតហើយឬ»នេះហើយជាអ្វីដែលJk ចង់បានព្រោះថាប៉ាគេតែងតែតាមចិត្តគេរហូតមក(ប្តីក៏ចេះខ្លាចប៉ាពន្ធដែលចឹងក៏មិនប្រាកដថាកាពៅរួចខ្លួនដែល😏)
« បើមិនឲ្យបង្ខំតើធ្វើយ៉ាងមិចទៅ» Mrs Jeon មើលមុខប្តីដូចជាមានរឿងអ្វីលាក់បាំងយ៉ាងចឹង(រឿងអីអ្នកសរសេរមិនដឹងទេ🤭)
«លោកប៉ាកូនមិនចង់រៀបការទេ» Jk បានចូលមកអោបMr Jeon ធ្វើចរឹកដូចជាកូនក្មេងយ៉ាងចឹង
« បានកូនមិនចង់រៀបការចឹងសូម្បីតែរឿងរៀបការដែលកូនចង់បាននោះក៏មិនបានដែល»Jk លែងចេញពីការអោបមកមើលមុខគាត់ដោយធ្វើទឹកមុខឆ្ងល់នូវអ្វីដែលគាត់បានប្រាបមកកាន់គេ
«គឺរឿងកូនចង់រៀបការជាមួយនាងបិសាចឈ្លើងទាមមុខទានោះអី»(Good Mommy 😱)
«ស្អីគេម៉ាក់ខ្ញុំរៀបការជាមួយNaYa មិនមែន បិសាចឈ្លើងទាមមុខទាស្អីរបស់ម៉ាក់នោះទេ» លោកJeon បានត្រឹមអង្គុយសើចជាមួយនិងលោកស្រីJeon នេះគាត់និយាយប៉ុន្នឹងហើយនៅមិនដឹងទៀតហេស៎ ដែលគាត់និយាយមិញនេះថាសម្តៅទៅលើអ្នកណា
«និងហើយHan NaYa និងហើយដែលជាបិសាចឈ្លើងទាមមុខទានោះណា» លោកស្រីនិយាយបែបប្រាកដប្រជាមិនលេងសើច
« មិនបានខ្ញុំរៀបការតែជាមួយនិងNaYa Han NaYaតែម្នាក់គត់» គេថាហើយក៏ងើបពីសាឡុងដើរទៅបន្ទប់វិញតែបានតែប្រាំជំហានត្រូវឈប់វិញ
«បើចង់រៀបការជាមួយនាងកូនត្រូវតែធ្វើតាមលក្ខខណ្ឌសិន»Mr Jeon បាននិយាយឡើង ធ្វើអោយJk បកមកអង្គុយនៅលើសាឡុងក្បែគាត់វិញ
«អីទៅប៉ា...??»ពេលនេះក្នុងខួក្បាលរបស់គេមានតែ???រកចម្លើយមិនឃើញ
«ទី1 កូនត្រូវតែរៀបការជាមួយកូនប្រុសមិត្តរបស់ម៉ាក់ បើចង់លែងលះទាល់តែនៅជាមួយគ្នារយៈពេល1ឆ្នាំសិន បើកូនស្រឡាញ់ក៏នៅជាមួយគ្នាចុះ
ទី2 កូនត្រូវផ្តាច់ទំនាក់ទំនងជាមួយនិងស្រីរបស់កូន មិនត្រូវឲ្យពួកនាងមកធ្វើបាបប្អូនឲ្យសោះ
ទី3 ពេលដែលកូនលែងលះហើយបាន1ខែទើបកូនអាចរៀបកាជាមួយNaYa នោះចុះ ម៉ាក់ប៉ាក៏មិនហាមដែល» លោកស្រីបកស្រាយលក្ខខណ្ឌចប់ទើប យកកែវតែទឹកឃ្មុំមកផឹង
«បាន ខ្ញុំនិងរៀបការតែខ្ញុំនិងមិនស្រឡាញ់គេទេដាច់ខាតម្តង»ក្រោយពីគិតបានបន្តិចទើបឆ្លើយ
«ស្អែកការហើយត្រៀមខ្លួនផងទៅលោកកូន» ទឹកមុខដែលមានអំណួតលើខ្លួនអម្បាញ់មិញប្រែមកជាទឹកមុខភ្ញាក់ផ្អើលទៅវិញ
«អីគេលោកប៉ា នេ -»Jk ត្រូវបានកាតការនិយាយដោយសារតែពាក្យរបស់កំពូលអ្នកម្តាយ
«ម៉ាក់ត្រៀមរួចរាល់អស់ហើយមិនបាច់បារម្ភនោះទេ ចំណែកខាងនោះក៏ដូចគ្នា» គាត់ថាហើយក៏ឡើងទៅបន្ទប់ជាមួយប្តីបាត់ទៅទុកឲ្យJk មកឈរគិតក្រញ៉ាញ់ខួរតែអែង គេក្រវីក្បាលបន្តិចក៏ឡើងទៅបន្ទប់សម្រាក់បាតទៅ ៕( ប្រហែលត្រូវកាត់ច្រើនហើយ🙃)
~~~~2ឆ្នាំកន្លង់ផុតទៅ~~~~

Jk ពេលនេះដូចជាមនុស្សម្នាក់ទៀតយ៉ាងចឹង គេឆាប់ខឹងតែលួងក៏ឆាប់បាត់ដូចគ្នា គេប្រច័ន្នហួងហែងប្រពន្ងខ្លាំងជាងពេលដែលគេស្រឡាញ់NaYa ចឹង ចំណែកNaYa វិញតាំងពីថ្ងៃដែលJk មិនបានទៅរកនាង នាងក៏ចាប់ផ្តើមតាមមើលងាយ រាងតូច ធ្វើបាប និយាយចាក់រុកឆ្កើសឆ្កៀល តែវាបែជាធ្វើឲ្យJkស្អប់នាងទៅវិញ ធ្វើឲ្យនាងកាន់តែមានចិត្តច្រណែនខឹងស្អប់ឈ្នាន្និសមកលើ កម្លោះតូចJeon Jimin ដែលត្រូវជាប្រពន្ធជាទីស្រឡាញ់របស់Jk សង្សានាងនេះអែង Jimin យកឈ្នះនាងច្រើនណាស់ មិនថារូបរាង សម្រស់ អត្តចរឹត ដែលអាចឲ្យមនុស្សទាំងប្រុសទាំងស្រី(ទាំងអ្នកអាននិងអ្នកសរសេរ 😭😢)លង់ស្រឡាញ់ គេបានយ៉ាងងាយ
ភូមិគ្រឹះJikook
នៅពេលនេះមានភ្ញៀវមកចូលរួមកម្មវិធីនេះជាច្រើនមានដៃគូរអ្នកជំនួញធំៗ ព្រោះវាជាកម្មវិធី ខួបកំណើតកូនប្រុសចឹញ្ចឹមដែលយកពីមណ្ឌលកុមារកំព្រា ដោយដាក់ឈ្មោះថាJeon Ji-Kihyung អាយុ 5ឆ្នាំ កម្មវិធីបានប្ររព្ធឡើងដោយរលូន រវូតដល់ពាក់កណ្តាលកម្មវិធីក៏បានលេចចេញនូវស្រីស្រស់ម្នាក់ដើរមកជិតJimin នាងគឺជាNaYa
«ហឹុកៗៗ បងកុហកអូន »គ្រាន់តែមកដល់ភា្លមនាងក៏យំចេះមកដៃនាងកាន់កាំភ្លើង ភ្ជុងនៅចង្កេះJimin ធ្វើឲ្យអ្នកនៅក្នុងកម្មវិធីមានភាពភ្ញាក់ផកអើលជាខ្លាំង
«Kihyung ទៅលោកតាទៅ Mommy ទុកឲ្យPapa ជួយលឺទេ»Jk មើលមកកូនប្រុសដែលកូនប្រុសអោបករគេយ៉ាងណែន
«បាត...Papa ត្រូវតែជួយMommy ឲ្យបានណាហឹុកៗៗ» រាងក្រាសក៏ងក់ក្បាល់ទើអាល្អិតរត់ទៅក្បែលោកតាលោកយាយដែលឈរបារម្ភពីសុវត្ថិភាពJimin ជាមួយអ្នកដទៃទៀត ម្នាក់ៗមិនហ៊ានធ្វើសកម្មភាពនោះទេ
«ហឹុកៗៗJung ជួយអូនផង»ដោយសារតែភាពភ័យខ្លាចទើបធ្វើឲ្យJimin ត្រូវបង្ហូទឹកភ្នែកចេញមក វាជាលើកទី1តាំពីរៀបការJkមិនដែលឃើញJimin យំម្តងណាឡើង
«អូនកុំភ័យណា NaYa ឆាប់ដាក់កាំភ្លើងចុះភ្លាម»Jk និយាយជាមួយJimin ដោយការលួងលោមកុំឲ្យគេភ័យខ្លាច មុននិងមកនិយាយជាមួយNaYa ដោយសង្កត់ពាក្យដាក់ទៅនាង
« Jung ហឹុកៗៗ ក៏ព្រោះតែវាទើបធ្វើឲ្យបងឈប់ស្រឡាញ់អូន ហឹុកៗ»NaYa និយាយផងយំផង នាងពេលនេះដូចជាមនុស្សដែលគួឲ្យខ្លាចជាទីបំផុត
អាល្អិតKihyung ខ្ទប់មុខនិងស្មារបស់ជីតយំមកខ្លាំងព្រោះតែគេខ្លាច..ខ្លាចថាMommy និងមានគ្រោះថ្នាក់ Jk និយាយលួងNaYa ទាំងដើរទៅបន្តិចម្តងៗ ជាមួយនិងមុស្សប្រុសដែលជាមិត្តខ្លួនមករកNaYaពីខាងក្រោយ Jimin វិញយំឡើងខ្សោះខ្លួនទៅហើយ ព្រោះមុននេះកាំភ្លើងនៅចង្កេះទេតែពេលនេះវាបានមកដល់កញ្ជឹងកររបស់គេហើយ( មីងាប់ 🌚🥀)
«អាយយ ..លែងៗយើងទៅ»

Short Novel Bl ✨Where stories live. Discover now