Title : មិត្តភក្តិ

1.8K 25 3
                                    

ពាក្យថា មិត្តតែមួយម៉ាត់វាពិតជាមានន័យពិរោះ និង អស្ចារ្យណាស់សម្រាប់ខ្ញុំបន្ទាប់ពីគ្រួសារ។ប៉ុន្តែមនុស្សមួយចំនួនគេប្រាកដជានិយាយថាវ័យខ្ញុំនេះជាវ័យដែរទុកចិត្តមិត្តភក្តិជាងគ្រួសារ ....ហុឹម ខ្ញុំទទួលស្គាល់ថាវាពិតជាដូច្នេះមែន ខ្ញុំជាមនុស្សម្នាក់ដែរងាយទុកចិត្តគេខ្លាំងណាស់ជាហេតុ ធ្វេីអោយគ្រប់យ៉ាងត្រូវបានរលាយក្លាយជាថ្លុកឈាមរហូតមកដល់ពេលនេះ។

សួស្តី អ្នកទាំងអស់ខ្ញុំគឺ ស៊ូណា ដែរសព្វថ្ងៃនេះខ្ញុំគឺមានអាយុ18ឆ្នាំហេីយ ក៏រៀននៅថ្នាក់ទី12ផងដែរ។គ្រួសាររបស់ខ្ញុំក៏ជាអ្នកធូរធារសមល្មមនៅក្នុងខេត្តផងដែរ ។
"ស៊ូណា..." ឃេីញទេនិយាយណែនាំខ្លួនមិនទាន់រួចផង សំលេងអ្នកម្តាយក៏ស្រែកហៅល្មម។

"ចាស៎ម៉ាក់" ខ្ញុំប្រញាប់ប្រញាល់ ទាញកាតាបមកស្ពាយ ហេីយរត់ចេញទៅខាងក្រៅដែរមាន ធីណាជាមិត្តជិតដិតបញ្ឍរកង់ចាំមុខផ្ទះរួចជាស្រេច។
"ធីណា មកចាំយូរហេីយ នៅសំងំក្នុងបន្ទប់ដល់ពេលណាហា៎?"
"អ្នកមីង កុំអី" ធីណា ញឹមៗអឹមអៀនលេីកដៃរាកុំអោយអ្នកម្តាយ ទេសនាគ្រែដប់អោយខ្ញុំកាត់ព្រឹកព្រលឹមទៀត។

"ខ្ញុំចេញមកហេីយតេី ម៉ាក់ស្តីអីទៀត?"ខ្ញុំ ដកដង្ហេីមធំទាញកង់ជិះចេញទៅយ៉ាងលឿនចៀសវាង បានសីុឆ្នាំងមុនទៅសាលារៀន។ ខ្ញុំនឹងធីណា ជិះកង់បណ្តេីរគ្នាទៅសាលា កាត់វាលស្រែមានទេសភាពពណ៌ខៀវស្រងាត់ គយគន់មិនឆ្អែតឆ្អន់ទាល់តែសោះ។
"ធីណា ឯងមកចាំយេីងយូរហេីយមែនទេ?"
"មិនអីទេ យូរយ៉ាងណាក៏យេីងចាំឯងបានដែរ" ធីណា ញញឹមយ៉ាងពព្រាយមកកាន់ខ្ញុំ ស្នាមញញឹមដែរបរិសុទ្ធ មិនបង្កប់ពិសពុល វាពិតជាមានឥទ្ធិពលមកកាន់ចិត្តទន់ជ្រាយមួយនេះណាស់។

"មេឃចុះត្រជាក់ណាស់ ហេតុអីបានឯងមិនពាក់អាវក្រៅមក?" ខ្ញុំបាញ់សំណួរទៅកាន់ នាងភ្លាមៗព្រោះតាំងពីចេញមកពីផ្ទះមិនឃេីញពាក់អាវក្រៅសោះ ។
"យេីង បោកហាលយប់មិញមិនទាន់ស្ងួត ទេីបមិនបានពាក់មក"
ខ្ញុំលឺធីណានិយាយបែបនេះហេីយ ក៏ឈប់កង់ភ្លាមៗរួចដោះអាវក្រៅរបស់ខ្លួនដាក់ចូលកន្ត្រក់កង់ ធ្វេីអោយធីណានាង ជ្រួញចិញ្ចេីមឆ្ងល់តែម្តង។

ប្រលោមលោកខ្នាតខ្លី Where stories live. Discover now