Title : I'm here with you

2K 35 3
                                    

ផ្លូវកណ្តាលទីក្រុងដ៏សែនធំល្វឹងល្វេីយ មានក្មេងប្រុសកំលោះ2នាក់កំពុងតែបណ្តេីរគ្នាយ៉ាងត្រសង ទៅកាន់កន្លែងធ្វេីការរបស់ខ្លួន ។ ក្មេងប្រុសម្នាក់ដែរមានមាឌល្អិត នឹងថ្ពាល់ប៉ោងៗ ម្រាមដៃខ្លីៗ បានបង្ហេីរសំនៀងជាភាសាស្អីក៏មិនដឹង ញ៉េះញោះទៅកាន់អ្នកម្ខាងទៀតអោយផ្ទុះសំណេីចឡេីងមក ។
" ហ្ហាសហ្ហាស...ជីមីននេះជាភាសាស្អីរបស់ឯងនឹង?"
"ពុទ្ធោ...ថេយ៉ុងនេះជាចំរៀងកំពុងតែល្បីណា ឯងមិនដឹងទេមែនទេ?"

" ទៅដឹងស្អីកេីតបេីយេីងរវល់នឹងការងារដកខ្លួន មិនរួចផងឯងក៏ដឹង" ត្រូវហេីយ ថេយ៉ុងរវល់នឹងការងារខ្លាំងណាស់ សូម្បីតែថ្ងៃអាទិត្យក៏គេធ្វេីការដែរ រកតែពេលដេកមិនបានផង ទៅដឹងស្អីនឹងរឿងអញ្ចឹងៗទៅ  ។

" អឹម...ភ្លេច ថាឯងគ្មានពេល" ជីមីនទម្លាក់ទឹកមុខចុះ ស្រងូតស្រងាត់ខុសប្លែក អាក់អន់ស្រពន់ចិត្តនឹងថេយ៉ុងដែរមិនដែលមានពេលយកចិត្តទុកដាក់នឹងគេបន្តិចសោះ ក្នុងនាមជាមិត្តបន្តិចក៏បានដែរ មិនសុំជាស្នេហាទេ ។

" ល្ងាចនេះទៅញាុំអីនៅខាងក្រៅម្តងល្អទេ?យេីងខានញាុំបាយជុំគ្នាយូរហេីយ" ថេយ៉ុង លេីកបបួលឡេីងកែប្រែស្ថានការណ៏មួយនេះកុំអោយអាប់អួរជាពិសេសនោះ  មិនចង់អោយជីមីនធ្វេីទឹកមុខបែបនេះទេ ។ គេទទួលស្គាល់ថាគេខុស ប៉ុន្តែរឿងការងារអ្នកណាចោលបាននោះត្រូវទេ?

" អឹម...នៅទីណា?ម៉ោងប៉ុន្មានដែរ?" ជីមីនឈប់ ដំណេីរ បន្តិច ព្រោះពេលនេះគេបានមកឈរនៅពីមុខកន្លែងដែរខ្លួនធ្វេីការហេីយ ។
" ហាងដដែលកាលដែរយេីងធ្លាប់ញាុំជាមួយគ្នា កាលនៅរៀននោះអី...ឯងមិនភ្លេចទេមែនទេ?ចំណែកម៉ោងចាំយេីងខលប្រាប់ឯងតាមក្រោយណា"

" អឹម...អូខេ យេីងទៅធ្វេីការសិនណា ឯងទៅវិញចុះថ្ងៃនេះរំខានឯងពេកហេីយ" ជីមីន អឹមអៀនខ្មាស់អៀនព្រោះ ត្រូវថេយ៉ុងបណ្តេីរជូនមកធ្វេីការរាល់ថ្ងៃដល់ថ្នាក់មិត្តរួមការងារបង្អាប់គេថាជាសង្សារនឹងគ្នា ។ ហេីយបន្ទាប់ពី ជូនជីមីន មកដល់កន្លែងធ្វេីការហេីយថេយ៉ុងត្រូវដេីរទៅយកឡានខ្លួនដែរចតនៅមុខផ្ទះរបស់ជីមីនបេីកទៅក្រុមហ៊ុនរបស់ខ្លួនវិញ ។ កុំសួរថាមិចឡានមានមិនជិះបានជាដេីរវិញហ៎?ហុហុ....សូមឆ្លេីយថាគេចង់ស្វីត មានពេលវេលាច្រេីននិយាយគ្នានោះអី  អ្នកសីុងហ្គលឆ្ងល់ច្រេីនមែន។

ប្រលោមលោកខ្នាតខ្លី Where stories live. Discover now