បូជាស្នេហ៍

68 6 1
                                    

ភាគទី 5+6 : ល្បិច នឹង សិស្សថ្មី

បន្ទាប់ពីសម្រួល និយាយដឹងចិត្តគ្នាហើយ អ៉ីប៉ូ នឹង ចាន់ បាននាំគ្នាត្រឡប់ទៅថ្នាក់រៀនរៀងៗខ្លួនព្រោះពេលនេះជិតដល់ម៉ោងនិងចូលរៀនវិញ។ បន្ទាប់ពីពួកគេទាំងពីរចេញទៅផុត ស្រីស្រស់ ហ្វីហ្វី បានបង្ហាញខ្លួនជាមួយមិត្តភិក្តរបស់ខ្លួនដែលពូកែខាងវ៉ៃអែបស៉ីអបឡើងនៅត្រង់កន្លែងនោះ ពិតណាស់ថាពួកនាងបាននាំគ្នាលួចដើរតាម អ៉ីប៉ូ នឹង ចាន់មកដល់កន្លែងនេះ។

"ហ្វីហ្វី ឯងនៅតែចង់យក អ៉ីប៉ូ ទៀតមែនទេ?" អាសីុង នាងក្រមុំ18ឆ្នាំ ត្រូវជាមិត្តភិក្តម្នាក់របស់ ហ្វីហ្វី បានចោទសួរទៅ កញ្ញារូបស្រស់ បន្ទាប់ពីគេបានស្ដាប់លឺការសន្ទនារបស់ អ៉ីប៉ូ នឹង ចាន់ ហើយ។

"ហេតុអីយើងត្រូវឈប់នោះ?" ហ្វីហ្វី សួរទៅ អាសីុង វិញ ហេតុអីគេត្រូវឈប់នោះ ឋានះត្រឹមសង្សារ ហើយជាប្រុសបែបនេះ ហេតុអីគេត្រូវចាញ់? ក្មេងប្រុសសម្រែនេះមិចនឹងអាចប្រៀបជាមួយគេដែលជាក្មេងស្រីរស់នៅលើគំនរលុយតាំងពីកើតង៉ាបានយ៉ាងមិច ( ពួកនាងសុទ្ធតែដឹងថា អ៉ីប៉ូ នឹង ចាន់ ជាសង្សារនឹងគ្នាយូរហើយ)

" តើឯងមិនលឺ អ៉ីប៉ូ និយាយអំបាញ់មិញទេមែនទេថាគាត់ស្រលាញ់តែវាម្នាក់គាត់?" ឈុនលីដែលបានស្ដាប់លឺជាមួយគ្នានោះក៏សួរទៅ ហ្វីហ្វី ដឹងហើយលឺហើយហេតុអីនៅតែចង់បានទៀត

"យើងខ្ជិលបកស្រាយប្រាប់ពួកឯងណាស់ ហេតុអីមិនយល់ការបែបនេះ? ឯងមិនឃើញទេមែនទេ? ថាយើងកាន់តែមានឱកាសច្រើនឡើងនោះ"ហ្វីហ្វី ខ្ជិលនិយាយជាមួយមិត្តភិក្តសែនល្ងង់របស់ខ្លួន តែប៉ុណ្ណឹងគេមានឱកាសច្រើនក្នុងការទទួលយកបាន អ៉ីប៉ូមិនខាន

#Skip

ពេលល្ងាចម៉ោង5ជាពេលដែរសិស្សគ្រប់គ្នាចាកចេញពីសាលាទៅកន្លែងស្នាក់រៀងៗខ្លួន។ មិនខុសពីសិស្សដទៃ ចាន់ ជីមីន នឹងឆឹង ក៏ត្រឡប់មកកន្លែងស្នាក់ដូចគ្នា។ ចំណែក ថេយ៉ុង នឹង អ៉ីប៉ូ ក៏ត្រឡប់ទៅផ្ទះរបស់គេដូចគ្នា។ ក្រុមរបស់ ចាន់ បាននាំគ្នាទៅញ៉ាំមីគាវដែលនៅក្បែរសាលារៀននឹងជាហាងសំណព្វចិត្តពួកគេផងដែរព្រោះហាងនេះឆ្ងាញ់ អនាម័យល្អហើយអ្វីដែលសំខាន់គឺតម្លៃសមរម្យសំរាប់ពួកគេជាសិស្ស(ថោក)មុនទៅកន្លែងស្នាក់វិញ។

បូជាស្នេហ៍❤️️🔗🔐Where stories live. Discover now