ភាគទី2 : សុភមង្គល
អីុប៉ូ នឹង ចាន់ ទៅញ៉ាំHotpotជាមួយគ្នាហើយបន្តដើរលេងផ្សាររាត្រីយ៉ាងមានក្ដីសុខ។ ពួកគេបានថតរូបជាអនុស្សាវរីយ៍គ្រប់កន្លែង លេងល្បែងកម្សាន្តគ្រប់មុខ អីុប៉ូគេមិនសូវចង់លេងឬថតរូបអ្វីនោះឡើយព្រោះគេជាមនុស្សបែបនេះមិនចេះស្វីតៗស្អីនោះឡើយ តែគេមិនអាចបដិសេដកូនទន្សាយរបស់គេដូចគ្នាមានតែសម្របធ្វើតាមដោយមិនប្រកែក។ ពួកគេបានដើរលេងដល់ម៉ោង9យប់ទើប អីុប៉ូជិះម៉ូតូធំសំណព្វចិត្តរបស់គេជូនចាន់ទៅកន្លែងស្នាក់របស់សាលាដែលផ្ដល់អោយចំពោះនិសិ្សតអាហារូបករណ៍វិញ បន្ទាប់ពីជូនចាន់ដល់មុខអាគារស្នាក់នៅរបស់ចាន់ហើយអីុប៉ូបានត្រឡប់ទៅភូមិគ្រឹះគេវិញ ឯចាន់ក៏ត្រឡប់មកបន្ទប់ស្នាក់របស់គេដែរ។ បន្ទប់ស្នាក់របស់ចាន់ មាននិសិ្សតពីអ្នកទៀតដែលស្នាក់នៅជាមួយគឺ ផាក ជីមីន នឹង ជាង ឆឹង។ ពួកគេទាំងបីស្និតស្នាលនឹងគ្នាខ្លាំងណាស់ព្រោះតែពួកគេមានចរិកតែមួយគឺ ងាយចុះសម្រុងមិនប្រកាន់ច្រើន។
ក្រាក...សំលេងបើកទ្វារបន្លឺឡើងធ្វើអោយអ្នកដែលកំពុងនៅក្នុងបន្ទប់ទាំងពីរនាក់ងាកមកតាមសំលឹងមើលអ្នកដែលកំពុងតែមកដល់ដោយមិនភ្ញាក់ផ្អើលអ្វីនោះឡើយដោយសារជាទំលាប់របស់គេជារឿយៗនោះហើយដែលចូលបន្ទប់ក្រោយគេរាល់លើកបែបនេះ។
"មកវិញហើយ?"ជីមីន សួរយកគួរបែបនេះរាល់លើកព្រោះតាំងពីមានសង្សារមកគឺបែបនេះដើរភ្លេចមិត្តភិក្ត
"អើយហត់ណាស់"ចាន់ និយាយទាំងទម្លាក់ខ្លួនលើពូករបស់ ឆឹង ដែលនៅជាន់ក្រោមរបស់គេ
"ឆាប់ងើបពីពូកយើងភ្លាមវើយ"ឆឹង ដែលមិនទាន់មិននិយាយអ្វីសោះយូរមកហើយក៏ស្រែកជំទាលទៅ ចាន់ ភ្លាមៗពេលឃើញ ចាន់ ឡើងទៅគេងលើគ្រែរបស់គេ មកពីដើរលេងស្អុយខ្លួនអត់ទៅសំអាតខ្លួនមកគេងលើគ្រែរបស់គេគឺមិនបានឡើយ ម្នាក់នេះកំពូលអនាម័យក្នុងលោកហើយ។
"សុំសំរាកបន្តិចមើលយើងហត់ណាស់ណា"ចាន់តបទៅ ឆឹង វិញទាំងប្រែខ្លួនគេងផ្កាប់មុខ បិទភ្នែកយ៉ាងរំភើយទៅវិញ
"ងើបឡើងភ្លាម អ្នកណាប្រើអោយឯងទៅ ងើបអោយលឿនមុនយើងទាត់ឯងអោយធ្លាក់ពីលើគ្រែ"ឆឹង គិតថាម្នាក់នេះព្រមមែនទេ គ្មានផ្លូវឡើយ ហើយឆឹងនិយាយគំរាមទៅ ចាន់ ដែលកំពុងគេងធ្វើមិនដឹង
"ឆឹងៗ ហាកុំកំណាញ់ពេកមើល"ចាន់ និយាយបង្អូសសំលេងវែងលួងលោម ឆឹង អោយគេអាចគេងបន្តិចទៀត
"ចាន់ ក្រោកឡើងទៅណាយប់ជ្រៅហើយទៅងូតទឹកនឹងអាលចូលគេង ស្អែកម៉ោងកីឡាម៉ោងទីមួយផងណា ប្រយ័ត្នខក"ជីមីន តឿន ចាន់ អោយក្រោកឡើង ដោយសារមិនចឹងទេ ប្រាកដជារឿងមិនចប់ឡើយ
"ក៏បានៗ"ចាន់ ក្រោកតាមសម្ដីជីមីននិយាយហើយទាញកន្លែងចូលបន្ទឹកបាត់ធ្វើអោយអ្នកដែលខំនិយាយយ៉ាងយូរហួសចិត្តយ៉ាងខ្លាំង
ចាន់ បានងូតសម្អាតខ្លួន លាបឡេ បិទម៉ាសទំរាំហើយម៉ោង10ល្មមបន្ទាប់មកក៏ឆាតទៅ អីុប៉ូ ចង់ដឹងថាដល់ផ្ទះឬនៅហើយបន្ទាប់ពីរដឹងហើយគេក៏ចូលគេងទៅ។ ឯអីុប៉ូវិញគេមកដល់ភូមិគ្រឹះរបស់គេវិញក៏តបសារ ចាន់ហើយក៏ចូលគេងដូចគ្នា ភូមិគ្រឹះរបស់គេៗរស់នៅជាមួយអ្នកបំរើតែប៉ុណ្ណោះដោយសារប៉ាម៉ាក់របស់គេនឹងប្អូនស្រីបានប្ដូរទៅនៅអាមេរិករយះពេលមួយឆ្នាំជាងហើយ ឯជំនួញរបស់គេនៅប្រទេសចិនម៉ាក់របស់គេបានអោយពូរបស់គេមើលការជំនួសគាត់រហូតដល់ អីុប៉ូរៀនចប់ទើបអោយគេស្នងបន្ត។
#Skip
ព្រឹកថ្ងៃថ្មីជីមីន ចាន់នឹងឆឹងបានមកដល់សាលានៅម៉ោង7តាមទំលាប់ហើយក៏ទៅញ៉ាំបាយជាមួយគ្នានៅរោងអាហារដោយសារតែសាលាគេចាប់ផ្ដើមម៉ោង7:30។ ចាន់នឹងអីុប៉ូមិនបានរៀនជាមួយគ្នាទេ ព្រោះអីុប៉ូរៀនមុនចាន់2ឆ្នាំ។
"ប៉..."ចាន់ស្រែកហៅឈ្មោះរបស់អីុប៉ូពេលគេឃើញ អីុប៉ូកំពុងដើរជាមួយមិត្តរបស់គេនៅរោងអាហារគឺ គីម ថេយ៉ុង អីុប៉ូស្និតតែជាមួយចាន់នឹងថេយ៉ុងទេនៅសាលា ហើយឈ្មោះប៉ជាឈ្មោះដែលគ្រួសាររបស់អីុប៉ូតែងតែហៅ អាចនិយាយបានថាមានតែគ្រួសាររបស់គេឬមនុស្សពិសេសប៉ុណ្ណោះដែលគេអនុញ្ញាតអោយហៅបាន ចឹងមិនចម្លែកទេដែលចាន់ហៅអីុប៉ូបែបនេះ
"នេះអូនមិនទាន់ចូលរៀនទេអី?"អីុប៉ូសួរទៅចាន់វិញពេលដែលចាន់រត់មកដល់កន្លែងដែលគេកំពុងឈរ
"មិនទាន់ដល់ម៉ោងឯណា សួស្ដីថេយ៉ុង"ចាន់ តបទៅអីុប៉ូវិញ ហើយក៏ងាកមុខលើកដៃស្ដាំរបស់គេរាដៃចុះឡើងនិយាយរាក់ទាក់ទៅកាន់ថេយ៉ុង
"បាទសួស្ដី...ឯងកុំមើលមុខយើងបែបនេះអី"ថេយ៉ុងតបទៅចាន់វិញជាមួយស្នាមញញឹមរបស់គេរូបសម្បិត្តថេយ៉ុងក៏មិនអន់ដូចគ្នាគេក៏ល្បីក្នុងសាលានេះមិនអន់ដែរហើយក៏ក្រលាសភ្នែកទៅឃើញមុខអីុប៉ូដែលកំពុងសំលឹងមុខរបស់គេមិនដាក់ភ្នែក អាចមើលដឹងថាពេលនេះខ្លួនអីុប៉ូកំពុងមានចំហាយប្រច័ណ្ឌ ធ្វើអោយថេយ៉ុងហួសចិត្តមិនស្ទើរមិត្តភិក្តក៏មិនលើកលែងដែរផាក ជីមីន ជនជាតិកូរ៉េគេបានដាក់ពាក្យមកសាលានេះដោយសារតែគេចង់ប្ដូរបរិយាកាសរស់នៅ គេជាកូនម្ចាស់ហាងគ្រឿងអលង្ការធំល្មមអាចអ្នកជំនួញគ្រប់គ្នាស្គាល់ច្បាស់ គឺលោកផាក សូយ័ននឹងអ្នកស្រីផាក យូនជី គេជាកូនប្រុសពៅរបស់លោកផាកមានបងស្រីម្នាក់ឈ្មោះផាក ជីសុីង។
ជាង ឆឹង ជនជាតិចិនជាកូនលោកជាង ហេ្វង នឹងអ្នកស្រី ជាង ជីងជាម្ចាស់ក្រុមហ៊ុនលក់រថយន្តដ៏ធំនៅប្រទេសចិន គេមានបងប្រុសម្នាក់តែស្លាប់ដោយសារជំងឺពេលដែលលោកជាងមិនទាន់មានលទ្ធភាពព្យាបាលបាន(ក្រ)។ ដោយសារបែបនេះធ្វើអោយឆឹងក្លាយជាមនុស្សកំពូលអនាម័យនេះឯង។
គីម ថេយ៉ុង ជនជាតិកូរ៉េកាត់ចិនកូនលោកគីម សាយ៉ុននឹងអ្នកស្រីគីម ឈីងមានជំនួញទាំងនៅកូរ៉េនឹងនៅចិន គ្រួសារគេក៏មិនធម្មតាដូចគ្នា គេនៅប្រទេសចិននេះតាំងពីគេនៅតូចម្ល៉េះដោយសារម៉ាក់គេជាជនជាតិចិន ទើបលោកគីមតាមប្រពន្ធមករស់នៅទីនេះហើយត្រូវហោះទៅមកកូរ៉េនឹងចិនជាញឹកញាប់ដើម្បីធ្វើជំនួញ។
To continue...
YOU ARE READING
បូជាស្នេហ៍❤️️🔗🔐
Ficción GeneralBL សង្ខេបរឿង ជាសង្សារនឹងគ្នា គ្រប់គ្នានៅវិទ្យាល័យសុទ្ធតែដឹង គេមើលថែស្រលាញ់គ្នាខ្លាំងណាស់ តួTopជាមនុស្សមាត់រឹងសោះកក្រោះមិនចេះបង្ហាញអារម្មណ៍ខ្លួនចេញមកក្រៅនោះឡើយ ចំណែកតួBottomជាមនុស្សចចេសរឹងក្បាល មាត់ដាចនឹងមានះ ពួកគេទាំងពីរជាគូរស្នេហ៍ដ៏ល្បីនៅសាលាដោយសារ...