«ឆាប់សុំទោសអ្នកនាងភ្លាមទៅ»ជីមីនសម្លក់យ៉េរីមព្រមទាំងបែរមកមើលរូប៊ីដោយចិត្តអាណិតអាសូវ ទើបធ្វើឲ្យអ្នកដែលនៅក្នុងរង្វង់ដៃនោះញញឹមចុងមាត់យ៉ាងពេញចិត្តក្នុងចិត្តនាងគិតថានាងគឺជាអ្នកឈ្នះពិតប្រាកដ«ហេតុអីខ្ញុំត្រូវធ្វើវា?»យ៉េរីមអស់យោបល់នឹងជីមីន នេះគេដឹងស្អីខ្លះទៅបានជាមកឲ្យនាងធ្វើបែបនេះ?ពាក្យនេះនាងមិនដែលពោលដាក់អ្នកណាងាយៗទេ មិនមែននាងមិនចេះចាញ់ឬមិនទទួលស្គាល់ទេតែទោះនាងមានក្លាហានឬកម្លាំងមហិមាក៏ដោយក៏នាងមិនដើរទំនើងទៅរករឿងអ្នកណាមួយដោយអត់ហេតុផលឬធ្វើបាបអ្នកទន់ខ្សោយឡើយ
«យ៉េរីម!ឯងតែងតែក្បាលរឹងបែបនេះឬក៏ឯងអាងខ្លួនខ្លាំងធ្វើបាបមនុស្សទន់ខ្សោយបែបនេះ?»ជីមីនចង្អុលមុខយ៉េរីមរួចស្រែកខ្លាំងៗដោយគិតថាយ៉េរីមជាអ្នកបង្កវាឡើងមក
«ជីមីន!បងដឹងស្អីខ្លះទើបហ៊ានថាឲ្យខ្ញុំបែបនេះ?បងស្គាល់វារាប់ខែរាប់ឆ្នាំហើយហេស៎បានជាការពរវាបែបនេះ?»យ៉េរីមក្រោកឈរហើយមើលទៅរូប៊ីដែលនៅក្នុងរង្វង់ដៃរាងក្រាស់ នាងត្រូវរូប៊ីមើលងាយ ត្មិះដៀលពីរឿងឳពុកស្លាប់ហើយនាងជាជនរងគ្រោះហេតុអីអ្នកនៅក្នុងរង្វង់ដៃគេមិនមែននាង?
«ហ៊ឹកហ៊ឹក...យ៉េរីមខ្ញុំតាមរកឯងហេតុអីក៏ឯងហៅខ្ញុំបែបនេះ?»រូប៊ីក៏ធ្វើជាតួកំសត់ភ្លាមក៏ព្តោះតែយ៉េរីមដូចជាចង់និយាយពីអ្វីដែលនាងកំពុងមានទើបត្រូវធ្វើជាកំសត់ដើម្បីកុំឲ្យជីមីនដឹង
«ឃើញទេ?នាងគ្មានដូចឯងនិយាយទេ យ៉េរីម!បងមិនជឿថាឯងក្លាយជាបែបនេះសោះមិនគួរណាបងជឿជាក់មនុស្សដូចឯងទេ»ជីមីនស្រែកដាក់កណ្តាលមុខយ៉េរីមហើយក៏ដើរចេញទាំងមិនភ្លេចសម្លក់យ៉េរីមព្រមទាំងឱបរូប៊ីទៅជាមួយទៀតផង
«អាយ៎...ហ៊ឹកហ៊ឹកហេតុអីទៅ?ហេតុអីក៏បងមិនជឿខ្ញុំ?»យ៉េរីមសម្រូតខ្លួនខ្ទប់មុខយំក្បែរគ្រែរបស់លោកស្រីគីម
«ម៉ាក់!ហេតុអីប៉ាមិនមកការពារខ្ញុំ?ហ៊ឹក..ហេតុអីក៏គាត់បាត់ទៅណាយូរបែបនេះ?»នេះហើយជានាង នៅពេលដែលមានរឿងឈឺចាប់នាងតែងតែលាក់ទុកហើយកុហកខ្លួនឯងដោយបង្កើតទិដ្ឋភាពមួយដែលមានសុភមង្គលបំផុត
YOU ARE READING
សន្យាស្នេហ៍ប្រល័យបេះដូង💔
Short Storyទំនាក់ទំនងដែលមិនអាចរំពឹងទុកថានឹងរំកិលទៅមុខក៏បានកើតឡើង វាក៏កាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ក្លាយទៅជាក្តីស្រលាញ់ដែលគ្រប់គ្នាច្រណែននិងប្រាថ្នាចង់បាន ។ ប៉ុន្តែមិនយូរទេ អ្វីៗត្រូវបានផ្លាស់ប្តូរដោយសារតែមិនចុះសម្រុងគ្នានិងភាពសង្ស័យ ។ តើស្នេហានេះនឹ...