Episode 20💔

130 6 0
                                    

«យ៉េ...យ៉េរីម!»ដោយឃើញសភាពមិត្តដូចជាមិនស្រួលអេរីនក៏កេះដៃនាងបន្តិច

«អឹ...មានរឿងអីមែនទេ?»យ៉េរីមក៏ភ្ញាក់ព្រើតដែលកំពុងភ្លឹកមើលដំណើររាងក្រាស់ចាកចេញពីនាង

«ឯង...មិនអីទេហេស៎?»អេរីនឃើញមិត្តដូចមិនសូវស្រួលក៏សួរទាំងក្តីបារម្ភ

«យើងមិនអីទេ គ្រាន់តែហត់នឿយបន្តិច!តែយើងប៉ឹងឯងមួយបានទេ?»យ៉េរីមចាប់ប្រអប់ដៃទាំងពីររបស់មិត្តហើយនិយាយដោយភាពអង្វរ

«មានរឿងអី?យើងនឹងជួយឯងគ្រប់រឿងណា៎»អេរីនតបទាំងលួងលោម ព្រោះតាំងពីដើមនាងមិនដែលឃើញយ៉េរីមក្នុងសភាពហត់នឿយបែបនេះទេ

«កម្មវិធីនៅសល់កន្លះថ្ងៃទៀតប៉ុន្តែយើងគ្មានកម្លាំងទៀតទេ ឯងអាចជួយមើលការខុសត្រូវឲ្យយើងផងបានទេ?»យ៉េរីម

«ល្អៗ!ប៉ុន្មានថ្ងៃនេះឯងហត់ហើយម៉ោះ ចាំយើងជូនទៅសម្រាក»អេរីនមិនចាំយូរក៏គ្រាហ៍យ៉េរីមទៅបន្ទប់ដេក

«បន្តិចទៀតស៊ូមីនិងយ៉ុនណាមកដល់កូរ៉េហើយ ឯងចាំប្រាប់ពួកនាងផងថាយើងសម្រាកហើយឲ្យនាងជួយមើលខុសត្រូវជាមួយឯងទៅ»យ៉េរីមពោលទៅមិត្តទាំងនឿយហត់ ពិតមែនហើយនាងហត់ទាំងកាយណាយទាំងចិត្ត មួយជីវិតនេះនាងធ្លាប់តែសុខស្រួលដល់មកបាត់បង់ប៉ានាងទាំងមូលនៅមានរឿងអាក្រក់កើតឡើងលើនាងទៀត។នាងចង់តែសម្លាប់ខ្លួនឯងចោលទេ

«កុំបារម្ភអី សម្រាកឲ្យបានល្អចុះ»អេរីនយល់ពីក្តីទុក្ខរបស់មិត្តក៏ជួយសម្រាលបន្ទុកឲ្យនាងព្រោះពីរនាក់នាងសឹងតែជាបងប្អូនទៅហើយ អ្នកណាទៅឱបដៃឈរមើលអ្នកម្ខាងរងទុក្ខនោះ

«អរគុណឯងហើយ»យ៉េរីមអរគុណទៅអេរីនហើយអេរីនមិនតបតែក៏ញញឹមក្នុងន័យជារឿងធម្មតា

@ខាងក្រៅ

      អេរីនក៏ដើរទៅក្លោងទ្វារកម្មវិធីតាមសម្តីដែលយ៉េរីមបានប្រាប់ថាស៊ូមីនិងយ៉ុនណានឹងមកដល់តែថាយ៉ុនណាជាអ្នកណាទៅ?ម៉េចក៏នាងមិនដែលដឹងសោះអញ្ចឹង?មួយសន្ទុះក្រោយ នាងក៏ប្រទះឃើញ bangtan និងដែលនាងបានជួបកាលពីមួយរយៈមុន

«សិស្សច្បងជីន!និងអ្នកគ្រប់គ្នា?»អេរីនឧទានតិចៗ មែនហើយម៉េចក៏នាងត្រូវភ្លេចទៅកើយពួកគេក៏ជាអ្នកស្គាល់គ្នាជិតស្និតជាមួយយ៉េរីមដែរ

សន្យាស្នេហ៍ប្រល័យបេះដូង💔Where stories live. Discover now