[ ពេលព្រឹក ]
រ៉ឹង៚រ៉ឹង៚
''អាឡូ!អេរីន''យ៉េរីមពោលទៅអ្នកម្ខាងទៀតទាំងសម្លេងផ្អែមល្ហែមតាមខ្សែទូរស័ព្ទ
''មានការអីមែនទេ?''អេរីនដែលជាមិត្តជិតស្និទ្ធរបស់យ៉េរីមក៏តប
''យប់នេះទៅទៀតទេ?''យ៉េរីមបបួលមិត្តទៅកន្លែងដែលគេទាំងពីរចំណាំទៅជាប្រចាំរៀងរាល់ថ្ងៃអាទិត្យ
''យើងមិនប្រាកដទេព្រោះម៉ាក់យើងនឹងបិទកុងធនាគារយើងឆាប់ៗហើយ''អេរីននិយាយទាំងធុញទ្រាន់ ។ មិនយូរទេ ពួកនាងនឹងរៀងចប់ហើយម៉ាក់របស់នាងទៅឲ្យទៅធ្វើការស្អីទៀតហើយ
''យើងក៏ដូចគ្នាប៉ុន្តែទៅមួយថ្ងៃទៀតទៅណា''យ៉េរីមនៅតែទទូចចង់ទៅដោយរំពឹងថានាងនឹងបានទៅជាមួយនឹងមិត្តចិត្តរឹងម្នាក់នោះ
''ហឹម ជួបគ្នាយប់នេះ!''អេរីននិយាយហើយក៏ផ្តាច់ប្រព័ន្ធទូរស័ព្ទបាត់ទៅ
តុក៚តុក៚
''អ្នកនាង!លោកស្រីឲ្យខ្ញុំមកហៅអ្នកនាងទៅខាងក្រោម''ម៉ែដោះដែលតែងតែមើលថែយ៉េរីមតាំងពីតូចក៏ជាអ្នកមើលថែវីឡាទាំងមូលក៏បានគោះទ្វារបន្ទប់យ៉េរីមដើម្បីឲ្យនាងទៅញាំបាយជុំគ្រួសារព្រោះវាជាទម្លាប់គ្រួសារគីមនៅថ្ងៃសម្រាក
''ចាស៎ម៉ែដោះខ្ញុំទៅឥឡូវហើយ''យ៉េរីមតបទៅអ្នកជាម៉ែដោះយ៉ាងទន់ភ្លន់ទាំងខ្លួនកំពុងផ្លុំសក់នៅឡើយ
''តាមសម្រួលចុះអ្នកនាង''ម៉ែដោះនិយាយហើយក៏ចុះទៅក្រោមបាត់ទៅ
@ខាងក្រោម
''យ៉េរីមមិនទាន់ហើយទៀតឬម៉ែដោះ?''លោកស្រីគីមដែលត្រូវជាម៉ាក់របស់រាហងស្តើងក៏ចាប់សួរភ្លាម
''នៅទេ លោកស្រី''ម៉ែដោះ
''មិនអីទេ ម៉ែដោះទៅញាំបាយទៅ!''លោកគីមក៏ឆាប់បញ្ចប់សន្ទនានេះព្រោះយ៉េរីមតែងតែយឺតយ៉ាវរាល់ពេលដែលជុំគ្នាឡើងក្លាយជាទម្លាប់ទៅហើយ
''អរុណសួស្តី!ប៉ាម៉ាក់''យ៉េរីមញញឹមបន្តិចហើយក៏ដាក់បង្គុយទល់មុខអ្នកដែលជាម្តាយឳពុក
''ម៉េចក៏ឯងចេះតែយឺតយ៉ាវបែបនេះ?ធំហើយគួរតែកែទម្លាប់អាក្រក់នេះចេញទៅបើគេមើលមកឃើញបែបនេះតើអ្នកណាព្រមយកឯងទៅ?''លោកស្រីគីមហួសចិត្តនឹងកូនស្រីបណ្តូលចិត្តខ្លួនយ៉ាងខ្លាំងនេះការស្អែកខានស្អែកហើយនៅចូលចិត្តធ្វើខ្លួនយឺតយ៉ាវបែបនេះរាល់លើក
YOU ARE READING
សន្យាស្នេហ៍ប្រល័យបេះដូង💔
Short Storyទំនាក់ទំនងដែលមិនអាចរំពឹងទុកថានឹងរំកិលទៅមុខក៏បានកើតឡើង វាក៏កាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ក្លាយទៅជាក្តីស្រលាញ់ដែលគ្រប់គ្នាច្រណែននិងប្រាថ្នាចង់បាន ។ ប៉ុន្តែមិនយូរទេ អ្វីៗត្រូវបានផ្លាស់ប្តូរដោយសារតែមិនចុះសម្រុងគ្នានិងភាពសង្ស័យ ។ តើស្នេហានេះនឹ...