💕ស្នេហា💫

1.1K 47 0
                                    

_V : top
_ Jimin : Bottom

មនុស្សយើងម្នាក់ៗតែងតែចង់បានស្នេហាដែល ចេះយល់ចិត្តគ្នា ផ្តល់ភាពកក់ក្តៅ យកចិត្តទុកដាក់មើលថែ តែក្មេងប្រុសម្នាក់បែរជាអភព្វស្នេហ៍ មិនដែលបានសមបំណងម្តងណាឡើយ Park Jimin ជាកូនមន្ត្រីរាជ្ឋការដែលមានមុខមាត់កេរ្តិ៍ឈ្មោះល្បីល្បាញម្នាក់ រូបរាងជាទីទាក់ទាញនូវចំណាប់អារម្មណ៍ទាំងប្រុសទាំស្រីអោយមកស្រឡាញ់ អោយតែដាក់ចិត្តថាស្រឡាញ់អ្នកណាម្នាក់ហើយមិនយូរជាងមួយខែទេដឹងតែបែកគ្នាហើយ សង្សាររបស់គេក៏ច្រើនដែល ស្រីប្រុសទាំងពីប្រភេទ មិនដែលមានអ្នកស្មោះគេដូចដែលគេស្មោះឡើយ ពួកដែលគេស្រឡាញ់ ប៉ះចំតែមនុស្សប្រុសកាមក្រាសមាត់ផ្សេងចិត្តផ្សេង មនុស្សស្រីមើលឃើញតែទ្រព្យសម្បត្តិ មានរបស់ប្រើប្រាសទំនើបៗ ទាក់ប្រុសមិនរើសមុខអោយតែមានប្រាក់អាចចិញ្ចឹមរស់ ទោះបីជា មានក្បាលពោះកំពីងកំប៉ោងដូចយាយហើមក៏ដោយ ក៏នៅតែយកដែរ

កាពីងកាប៉ោងដូចហុីងផើម ...🤧

  « ហុឹកៗ...ហេតុអីក៏ខ្ញុំស្រឡាញ់ប៉ះតែមនុស្សបែបនេះ ...ហុឹកៗៗ » សម្លេងយំដង្ហើយសូរមិនដាច់ ដែលឮចេញពីបន្ទប់ងងឹតស្លប់វាំងននធំតែម្ចាស់បែរជាបិតជិតឈឹងទៅវិញ
   « ហុឹកៗៗ...ហេតុអី~ហេតុអីក៏ពួកគេក្បត់ខ្ញំ...ហុឹកៗៗ..តើខ្ញុំធ្វើអីខុសទៅទើបបានជា..ហុឹកៗៗ...បានជាត្រូវមកប៉ះតែរឿងបែបនេះ....ហុឹកៗៗ...ខ្ញុំគ្រាន់តែចង់បានក្តីស្រឡាញ់មួយដែល..ហុឹកៗៗ..ដែលស្រឡាញ់ចេញពីចិត្ត...អាយយយ៎....ប្រាវ» Jimin រៀបរាប់រឿងដែលនៅក្នុងចិត្តអោយខ្លួនអែងស្តាប់ និងបោកបំបែកថូរផ្កាដែលដាក់តាំងនៅលើតុជិតនោះទៅនិងជញ្ជាំងម្ខាងទៀតនៃបន្ទប់ដែលធំល្វើងល្វើយ ទាំងមិនស្តាយ

    បោកម៉ាតិចទេ....កុំអោយតែដុតផ្ទះ💆🏾‍♀️..?
   
     « បើគ្មានអ្នកណាត្រូវការខ្ញុំ...ខ្ញុំនិងចាកចេញទៅអោយឆ្ងាយ...ហើយខ្ញុំក៏ឈប់ទៅរំខានពួកអ្នកទៀតដែល...លាហើយពិភពលោកដែលសម្បូរទៅដោយរឿងប្រឌិត...ខ្ញុំលាអ្នកជារៀងរហូតមិនត្រឡប់មកវិញទេ...» Jimin ដើរទៅរើសយកអំបែកថូរដែលបោកបំបែកនោះមកកាន់ក្តាប់វាយ៉ាងណែនដៃ...ឈាមចាប់ផ្តើមជ្រាប់តាមដៃដោយសារតែមុតអំបែង តែម្ចាស់កាយមិនបានប្រតិកម្មនិងវាទេ ... ស្នាមញញឹមនៅលើផ្ទៃមុខតូចច្រមិចក៏បានផុសឡើងតែវាមិនមែនជាស្នាមញញឹមត្រេកអរទេ វាគឺជាស្នាមញញឹមដែលលាអ្វីៗគ្រប់យ៉ាង
     « លាហើយណាពិភពដែលពោពេញទៅដោយការភូតកុហក ...ឆ្វាច់ៗៗៗៗ...» ពាក្យចុងក្រោយរួមជាមួយស្នាមញញឹម ដៃលើកអំបែកមកអា~ករ~ដៃជាច្រើនឆ្នូត ឈាមក៏ចាប់ផ្តើមហូរមកតាមមុខរបួសថ្មី ... តែម្ចាស់នៃរាងកាយនៅតែបន្តញញឹមមិនអោយវារលប់បាត់ទៅណាឡើយ ... ឈាមកាន់តែហូរវាហូរមកដូចជាទឹកជ្រោះដែលហូរមិនដាច់គ្នាលុះត្រាតែពេលវារាំងស្ងួត
   
    ព្រូស~~!!!

Short Novel bl 🍁Where stories live. Discover now