[.... ការដាក់សម្ពាធ ....] Episode : 1

947 54 6
                                    

       សួស្តីរអ្នកទាំងអស់គ្នាសម្រាប់រឿងមួយនេះវាអាចថានិងត្រូវទៅលើជីវិតពិតខ្លះនិងការប្រឌិតវាឡើងខ្លះ ខ្ញុំសង្ឃឹមថាពេលដែលអ្នកទាំងអស់គ្នាបានអានរឿងមួយនេះហើយនិងមានការគិតពិចារណាសារជាថ្មីឡើងវិញ មុននិងធ្វើឱ្យមានការស្តាយក្រោយ🙇🏻‍♂️🙇🏻‍♀️

        ហើយខ្ញុំក៏សូមទោសជាមុនចំពោះកំហុសខុសឆ្គងណាមួយនៅក្នុងអត្ថបទនិងការប្រើប្រាសពាក្យសម្តីដែលធ្វើឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍មិនល្អកើតឡើង សូមអធ្យស្រ័យជាមុន🙏🏻🙇🏻‍♀️
      
        [...តោះចូលសាច់រឿង...]

        នៅវេលាព្រឹកព្រលឹមស្រាងៗម៉ោងប្រហែល4ដែលនៅក្នុងបន្ទប់ធំទូលាយនៃភូមិគ្រឹះធំស្កឹមស្កៃមានបើកភ្លើងបំភ្លឺផ្លុងៗ បណ្តាលឱ្យឃើញពីរាងកាយក្មេងប្រុសតូចច្រឡឹងកំពុងតែមើលមេរៀន គេគឺ ផាក ជីមីន ដែលមនុស្សគ្រប់គ្នាស្គាល់ថាជាកូនប្រុសច្បងនៃត្រកូលផាកគ្រួសារលំដាប់ជួរមុខនៃជំនួញក្នុងនិងក្រៅប្រទេស

      « នេះម៉ោងប៉ុន្មានទៅហើយ » សម្លេងស្រួយស្រេសសាកសមនិងរូបរាងបានបន្លឺឡើងតិចៗនិងស្ងាបនៅពេលបញ្ចប់ប្រយោគ

     « មិនបាច់ដេកទេ ពេលនេះព្រលឹមហើយគួរតែទៅរៀបចំការងារផ្ទះវិញ » ដៃតូចស្រឡូនស្រឡៅចាប់ផ្តើមរៀបចំសៀវភៅទុកដាក់ឱ្យបានរៀបរយក្រោយពីទទួលដឹងថាពេលនេះជាពេលព្រលឹមដែលខ្លួនត្រូវតែងើបរៀបចំផ្ទះ

     ជីវិតរបស់គេរស់នៅក្នុងគ្រួសារជាអ្នកមានទ្រព្យសម្បិត្តស្តុកស្តម្ភ មានមុខមាត់ក្នុងសង្គមមានកិត្តិយស ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បានចង់មាន ច្រណែនអន់ចិត្តអំពីជោគវាសស្នាដែលកើតមកជាកូនអ្នកក្ររកព្រឹកខ្វះល្ងាច ជាប់ជំពាក់បំណុលដើម្បីយកមកធ្វើជាដើមទន់រកសុីអ្នកខ្លះទៅក៏ទទួលបានផលល្អអាចមានលទ្ធភាពដើម្បីសងបំណុល អ្នកខ្លះទៀតរកសុីខាតចុងខាតដើមជំពាក់បំណុលលើសដើម  តែពួកគេមិនទាន់ដឹងពីជីវិតរបស់ក្មេងប្រុសម្នាក់នេះនៅឡើយទេ

     ផាក ជីមីនត្រូវរស់នៅប្រៀបដូចជាអ្នកបម្រើជាតុត្តាសម្រាប់មនុស្សគ្រប់គ្នាសើចចម្អក ជាតួកំប្លែងសម្រាប់មនុស្សជុំវិញខ្លួន ដែលធ្វើឱ្យអ្នកដទៃសម្លឹងមើលមកថាជាមនុស្សដែលគ្មានភាពទុកសោក ការខ្វល់ខ្វាយ ឈឺចាប់ និងការទទួលរងនូវសម្ពាធ តែគ្រប់យ៉ាងគឺព្រោះតែគេមិនបញ្ចេញទើបគ្រប់គ្នាគិតបែបនេះមកលើគេ

You've reached the end of published parts.

⏰ Last updated: Mar 23, 2021 ⏰

Add this story to your Library to get notified about new parts!

Short Novel bl 🍁Where stories live. Discover now