.សេអ៊ូល...........
បន្ទប់ការិយាល័យរបស់Jimin គឺធំ ប៉ុន្តែហេតុអ្វីកម្លោះតូចមានអារម្មណ៍ថាដូចជាចង្អៀតខ្លាំងយ៉ាងនេះ ដូចជាខ្យល់អាកាសនៅទីនេះ គឺត្រូវបានអ្នកដទៃស្រូបយកអស់ តឹងតែង ស្ត្រេស និងមានសម្ពាធ។ ហើយJimin ក៏នឹកឃើញថាមូលហេតុដែលខ្លួនមានអារម្មណ៍បែបនេះគឺមកពីអ្វី។
លោកPark អង្គុយគងទាក់ខ្លានៅលើសាឡុង ដៃម្ខាងលើកពែងកាហ្វេរយកមកក្រេប ដូចជាជក់ចិត្តនឹងរស់ជាតិរបស់វាខ្លាំងណាស់ វ័យចំណាស់ដូចជាមិនចាប់អារម្មណ៍នោះទេថាវត្តមានរបស់លោក គឺដូចជាសម្ពាធដែលធ្វើអោយJimin មិនអាចដកដង្ហើមបាន។
លោកPark : "Jiminie ពូសុំទោសដែលមិនបានមកចូលរួមសារសន្និសិទ្ធរបស់ឯង" លោកPark បង្អើលភាពស្ងប់ស្ងាត់ស្របពេលដែលទម្លាក់កែវកាហ្វេរចុះនៅលើតុ Jimin ព្យាយាមរៀបចំខ្លួនអោយត្រឡប់មកជាធម្មតា ហើយក៏គិតថាតបទៅកាន់លោកPark ប៉ុន្តែវ័យចំណាស់ដូចជាមិនទុកឧកាសអោយនោះទេ
"ព្រោះពូគិតថា ការងារនៅជប៉ុនវាសំខាន់ជាង " ពាក្យធម្មតារបស់លោកPark មួយឃ្លានេះ ធ្វើអោយJimin យល់ថា កម្លោះតូចគឺគ្រាន់តែជាចំណែកតូចមួយតែប៉ុណ្ណោះនៅក្នុងបន្ទប់មួយនេះ
Jimin : "មិនអីនោះទេ ខ្ញុំយល់ ព្រោះលោកពូមានការងារច្រើន ហើយវាគ្រាន់តែជាសារសន្និសិទ្ធសាមញ្ញមួយតែប៉ុណ្ណោះ" Jimin ព្យាយាមតបទៅកាន់លោកPark អោយដូចជាធម្មតាបំផុត ព្រោះតែកម្លោះតូចមិនចង់ត្រូវអោយវ័យចំណាស់វាយតម្លៃមកលើខ្លួនថាជាមនុស្សទន់ខ្សោយនោះទេ ទោះបីជាការចងចាំរបស់Jimin នៅតែស្រពិចស្រពិលពីមនុស្សចំណាស់ម្នាក់នេះ ក៏កម្លោះតូចអាចចងចាំបាននូវពាក្យសម្ដីសកគ្រប់ស្នៀតដែលលោកPark ពោលឡើងដើម្បីបំបាក់ទឹកចិត្តអ្នកដទៃនោះបានដែរ។
លោកPark : "Jimin ah ពូគិតថាឯងផ្លាស់ប្ដូរ ច្រើនណាស់" ដៃរឹងមុំា ដាក់លើស្មារបស់Jimin និងច្របាច់វាតិចៗ កម្លោះតូចសម្លឹងទៅកែវភ្នែកប្រហាក់ប្រហែលមួយគូរនោះ ក្នុងចិត្តដូចជាពុះកញ្ជ្រោលឡើង វាគឺដូចជារឿងឈឺចាប់ដែលក្នុងចិត្តរបស់Jimin ព្យាយាមនឹងកប់វាអោយបាត់
YOU ARE READING
Snowflake
Fanfictionព្រោះពួកយើងនឹងជួបគ្នាម្ដងទៀត នៅក្រោមផ្កាព្រិល។ - Jimin - Jungkook . . . រឿងបន្ទាប់ដែលបន្តពីរឿង ill be the winter in your summer heart