The Cold Sky (មេឃដែលត្រជាក់)

526 46 2
                                    

Its cold here, Im all alone.

ផ្ការព្រិលធ្លាក់ចុះមកពីលើអាកាស ប្រៀបបានដូចជារោមសត្វពណ៍សរក្បុសជម្រុះធ្លាក់ចេញពីស្លាបរបស់វា។ Jimin ឈរនៅកណ្ដាលវាលព្រិល ព្រិលពណ៍សរក៏ធ្លាក់ទុំពីលើក្បាលស្ទើរតែបាំងពណ៍នៃមួកចាក់របស់កម្លោះតូចជិត ដៃទាំងពីរមិននៅទំនេរនឹងដាក់វាចូលទៅក្នុងហោប៉ៅ ព្យាយាមក្ដាប់រហូតទាល់តែកណ្ដាប់ដៃប្រែទៅជាក្រហម ប្រមូលកម្ដៅអោយរំសាយភាពត្រជាក់។

ឈររេរាមួយសន្ទុះ កែវភ្នែកពណ៍ទឹកសមុទ្រងាកទៅឆ្វេងទៅស្ដាំ ទៅតាមប្រភពសម្លេងខ្សាវៗដែលលឹចេញពីភាពអ័ព្ទនៃព្រិលដែលធ្លាក់ ព្យាយាមផ្ទៀងត្រចៀកដែលពេលនេះស្ទើរតែហឹងព្រោះតែសម្លេងខ្យល់បកមកប៉ះនឹងរាងកាយ​

«‍Snow» Jimin ឈប់កម្រើកខ្លួន បបូរមាត់ហើបឡើងទាំងភ្ញាក់ផ្អើល កែវភ្នែកគ្រីស្ដាល់ចាប់ផ្ដើមបញ្ចេញពន្លឺព្រោះតែតំណក់ទឹកភ្នែក មុននឹងងាកមុខប្រញាប់ប្រញាល់ទៅសម្លឹងអ្នកដែលឈរនៅពីក្រោយខ្លួន

នៅទីនោះ នៅចំពោះមុខរបស់Jimin គឺជា Jeon Jungkook មនុស្សដែលខ្លួនស្រលាញ់ជាទីបំផុត មនុស្សដែលខ្លួននឹកគ្រប់ពេល កំពុងតែឈរញញឹម ស៊កដៃចូលទៅក្នុងហោប៉ៅ សម្លឹងផ្អែមល្អែមមកកាន់Jimin ទឹកមុខមួយនោះដែលJimin មិនអាចភ្លេចបាន។ គិតថានឹងដើរទៅក្បែរអ្នកខាងនោះ ប៉ុន្តែមើលទៅJimin យឺតពេលបន្តិចហើយ

Jimin : "Jung............." Jimin ឈរភ្លឹកនៅនឹងកន្លែង ពេលដែលចាប់អារម្មណ៍នឹងឈាមដែលហូរចេញពីពោះរបស់Jungkook ក្រោយមកកម្លោះតូចក៏ស្រែកឡើងមួយអស់សម្លេងពេលដែលឃើញច្បាស់នឹងភ្នែកថាJungkook ត្រូវបានគេចាក់។ ចុងកាំបិតមុតស្រួចធ្លាយចេញមកខាងក្រៅ មានប្រឡាក់ជាប់នឹងឈាមហូតចេញមកតាមមុខរបួស ស្រក់ចុះលើស្រទាប់ព្រិលសរក្បុស ប្រែភាពពណ៍សរអោយក្លាយទៅជាពណ៍ក្រហម

"អត់ទេ"

Jimin : "អត់ទេ" Jimin ស្ទុះបើកភ្នែកឡើងទាំងកម្រោល ភ្ជាប់មកជាមួយនឹងសម្លេងដង្ហក់ខ្យល់ចេញពីបបូរមាត់ផ្លាំដែលស្លេកដូចជាផ្កាព្រិល សក់ខ្មៅរលើបសើមនឹងញើសដែលបែកចេញហូរដូចជាទឹក។

Snowflake Donde viven las historias. Descúbrelo ahora