EP3 : 2U

336 40 1
                                    

ភាគទី៣: 2U

.

.

Jungkook 's POV(ត្រឡប់ទៅកាន់រឿងអតីតកាល)

.


លោកស្រីJeon : "ម៉ាក់សុំទោស" លោកស្រីJeon និង Jungkook ពេលនេះកំពុងតែអង្គុយនៅលើបង់ក្នុងសួនច្បារតែពីរនាក់ លោកស្រីJeon ចាប់ដៃកូនប្រុសរបស់គាត់ជាប់ ព្រមទាំងអង្អែលខ្នងដៃអ្នកកម្លោះថើរៗ មុននេះលោកស្រី បានប្រាប់ពីរឿងរ៉ាវរបស់Jimin មុនពេលដែលកម្លោះតូចចាកចេញពីញូហ្សែលែន ក៏ដូចជាប្រាប់ពីរឿងរ៉ាវដែលលោកស្រីបាននិយាយជាមួយនឹង Jimin កាលពីយប់មួយនោះ យប់ដែលJungkook ត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យ ហើយក៏ជាយប់ដែលJimin សុំលោកស្រីអោយខ្លួនបាននៅក្បែរJungkook ជាលើកចុងក្រោយ

Jungkook : "គេគ្មានចេតនាធ្វើអោយខ្ញុំក្លាយជាបែបនេះនោះទេ រឿងដែលកើតឡើងគឺជាការគ្រោងទុករបស់មនុស្សអាក្រក់ទាំងអស់នោះតែប៉ុណ្ណោះ" លោកស្រីJeon ងក់ក្បាល យល់ស្របនឹងពាក្យរបស់Jungkook។ ពិតណាស់ ថារឿងដែលបានកើតឡើងគឺJimin គ្មានចំណែកខុស កម្លោះតូចក៏ជាជនរងគ្រោះដូចគ្នា

លោកស្រីJeon : "ម៉ាក់ដឹង ប៉ុន្តែម៉ាក់នៅតែមានអារម្មណ៍ថាខុស ដែលធ្លាប់បាននិយាយពាក្យមួយចំនួនទៅកាន់គេ " Jungkook ជឿរទៅលើលោកស្រីJeon ព្រោះJungkook ដឹងថាអ្នកម៉ាក់របស់ខ្លួនគ្មានថ្ងៃបំបែកអ្វីដែលខ្លួនស្រលាញ់ចេញពីខ្លួននោះទេ ហើយJungkook ក៏ដឹងថាកាលដែលលោកស្រីJeon និយាយអ្វីទៅកាន់Jimin នោះវាគ្រាន់តែជាកំហឹងដែលលោកស្រីមានមួយពេលតែប៉ុណ្ណោះ

Jungkook : "មិនមែនដោយសារតែអ្នកម៉ាក់នោះទេ​ តែគេប្រាកដណាស់គឺមានហេតុផលផ្សេង ដែលធ្វើអោយគេសម្រេចចិត្តចាកចេញបែបនេះ"ពោលពាក្យមួយឃ្លានេះចប់Jungkook ក៏ងាកក្រសែរភ្នែកចេញពីម៉ាក់របស់ខ្លួន ព្រោះថាអ្នកកម្លោះមិនចង់ឃើញក្រសែរភ្នែកគួរអោយអាណិតមួយគូរនោះសម្លឹងមកខ្លួននោះទេ។

អ្វីគ្រប់យ៉ាងច្បាស់ដូចជាពន្លឺថ្ងៃ Jungkook យល់ហើយថាហេតុអ្វីបានជាJimin ចាកចេញពីខ្លួននិងត្រឡប់ទៅញូហ្សែលែនវិញ ដោយគ្មានពាក្យលាមួយម៉ាត់។

Snowflake Where stories live. Discover now