អ្នកអាននិងទស្សនាគ្រប់គ្នាដឹងហើយថា តួឯកស្រីគឺជាតួស្រីមួយដែលមានសារះសំខាន់ និងតួនាទីយ៉ាងសំខាន់នៅក្នុងសាច់រឿង។ ក្នុងនោះផងដែរ អ្នកនិពន្ធតែងតែតាក់តែងឡើង ឱ្យតួស្រីមានចំណុចពិសេស ឬអ្វីមួយដែលមើលទៅអស្ចារ្យលើសអស់តួស្រីផ្សេងៗទៀតនៅក្នុងសាច់រឿង។ ពួកគាត់តែងតែសរសេរឡើង ដោយឱ្យតួស្រីបានរួចខ្លួនពីគ្រោះធំៗផ្សេងៗ និងអ្វីដែលពិសេសនោះ គឺតួឯកស្រីគឺតែងតែត្រូវជានិច្ចសម្រាប់អ្នកអាន ទោះជាពេលខ្លះតួស្រីសាហាវ ឬ ចង់អាក្រក់ជាងតួឈ្នានីសបន្តិចក៏ដោយ។┐( ̄ヮ ̄)┌
តែសម្រាប់ខ្ញុំវិញ គឺថាខុសពីអ្នកដទៃបន្តិច ខ្ញុំមិនសូវជាកាន់ជើងតួស្រីប៉ុន្មានទេ។ ខ្ញុំឈ្មោះ ផាតឌ័រ ម៉ាឡូរ៉ា ជាអ្នកនិពន្ធមួយរូប ដែលត្រូវបានអ្នកអាន ចាត់ទុកជាមនុស្សគ្មានបេះដូង។ មូលហេតុដោយសារតែ រឿងដែលខ្ញុំនិពន្ធ 95% ដែលតួស្រីត្រូវស្លាប់ ឬ ត្រូវរស់នៅដោយសេចក្តីវេទនាជាទីបំផុត។ ភាគច្រើននៅក្នុងរឿងដែលខ្ញុំនិពន្ធឡើង តួឯកស្រីតែងតែជាមនុស្សស្រីដែលឆ្នាស់ឆ្នើម មិនសូវជាមានហេតុផល ហើយនាងតែងតែត្រូវតួប្រុស ឬ តួឈ្នានីសធ្វើបាបរហូតដល់ស្លាប់ខ្លួន។ ហើយពេលនេះ ខ្ញុំកំពុងតែនិពន្ធសាច់រឿងថ្មីមួយទៀតឡើង ព្រោះតែថ្នាក់លើបានបញ្ជាដោយតាក់តែងរឿងសាជាថ្មី ព្រោះតែសាច់រឿងមុនគេទទួលយកមិនបាន ដោយសារតែតួឯកស្រីត្រូវស្លាប់ ដោយសារឃាតករចាក់សម្លាប់ជាច្រើនកំបិតទាំងដែលខ្លួននាងកំពុងតែមានផ្ទៃពោះ ហើយយកសាកសពទៅដុតចោលទៀត ដោយហេតុដូចនេះហើយទើបគេមិនព្រមឱ្យចេញ ព្រោះខ្លាចអ្នកអានរន្ធត់ចិត្ត។ រាល់ពេលដែលរឿងខ្ញុំត្រូវបង្ហោះឡើង តែងតែត្រូវអ្នកអានសួរថា << ហេតុអ្វីបានជាអ្នកតែងតែឱ្យតួឯកស្រីស្លាប់បែបនេះ? តើអ្នកមានគំនុំអ្វីជាមួយតួឯកស្រីឬ ទើបបានជាអ្នកធ្វើបែបនេះដាក់ពួកគេ? >> ហើយចម្លើយរបស់ខ្ញុំគឺ << ទេ >> មានពេលខ្លះខ្ញុំក៏មិនយល់ដែរ ឱ្យតែចាប់ផ្តើមនិពន្ធរឿងឡើង ខ្ញុំតែងតែមានអារម្មណ៏មួយកើតឡើង ដែលធ្វើឱ្យខ្ញុំពិបាកពណ៌នា។
ហឹម!!!!!
ទឺត ទឺត ទឺត
សម្លេងទូរសព្ទបានបន្លឺឡើង ធ្វើឱ្យខ្ញុំប្រញាប់ភ្ញាក់ពីការភ្លឹកហើយ យកទូរសព្ទមកមើល ក្រោយឃើញឈ្មោះដែលបាននៅនឹងអេក្រង់ទូរសព្ទហើយ ខ្ញុំក៏ប្រញាប់លើកទទួល
YOU ARE READING
តួឯកស្រី
Romanceខ្ញុំជាអ្នកនិពន្ធម្នាក់ដែលត្រូវបានអ្នកគាំទ្រដាក់នាមថា « មនុស្សគ្មានបេះដូង » ព្រោះតែរឿងដែលខ្ញុំនិពន្ធស្ទើរតែ95%ដែលតួស្រីត្រូវស្លាប់។ ខ្ញុំក៏មិនដឹងដូចគ្នា ថាពេលនោះខ្ញុំគិតអី។( ̄ω ̄;)