ភាគទី២ ( តួឯកប្រុស )

91 4 0
                                    

ផ្សារទំនើប

រថយន្តរបស់រាងស្តើងបានធ្វើដំណើរមកចតនៅចំណតក្នុងផ្សារទំនើបមួយដែលធំជាងគេនៅទីក្រុងសេអ៊ូល។ ម៉ែដោះ និង នាងក្រមុំផាតឌ័របានចុះពីលើឡានហើយដើរសម្តៅចូលទៅក្នុងផ្សារទំនើបនោះ។ ម៉ែដោះបាននាំនាងក្រមុំចូលទៅហាងលក់បន្លែមួយដែលនៅក្នុងនោះ។ គ្រាន់តែចូលទៅដល់រាងស្តើងស្រាប់តែមានអារម្មណ៍ចុកពោះចង់ចូលបន្ទប់ទឹក នាងក៏សុំម៉ែដោះទៅបន្ទប់ទឹកមួយភ្លែត។

បន្ទប់ទឹក

បន្ទាប់ពីចេញពីបន្ទប់ទឹកមក រាងស្តើងផាតឌ័រ ក៏មកលាងដៃ ព្រមទាំងគិតពីការជួបគ្នាដំបូងរបស់តួប្រុសស្រី។ តាមនាងចាំបាន ថ្ងៃនេះហើយដែលតួប្រុសបានជួបជាមួយនឹងតួស្រី ហើយអ្វីដែលសំខាន់គឺត្រូវជួបគ្នាក្នុងផ្សារទំនើបនេះទៀត។ កំពុងគិតសុខៗ ក៏មាននារីពីរនាក់ចូលមក ពួកនាងទាំងពីរឈរថែមក្រែមបណ្តើរនិយាយបណ្តើរ

« នែកឯង ថ្ងៃនេះយើងឮថា អ្នកប្រុសគីម មកទីនេះវឺយ » នារីទីមួយ និយាយហើយក៏ងាកទៅថែមម្សៅលើមុខបន្ថែមទៀត។

« អ្នកប្រុសគីម!! នេះកុំប្រាប់ណាថាជាតួឯកប្រុស? នេះគេមកទីនេះឬ? ចប់ហើយខ្ញុំអើយ ( '0' ) » រាងស្តើងផាតឌ័រនិយាយតិចទាំងភ័យខ្លួន។ រាងស្តើងក៏នៅលួចបន្តស្តាប់នារីពីរនាក់នោះនិយាយទៀត។

« មែនឬ? បើមែនយើងនឹងមិនឱ្យគេរួចពីដៃរបស់យើងទេ » នារីទីពីរ និយាយហើយក៏បន្តសម្លឹងទៅកញ្ចក់ព្រមទាំងក្រេមបន្តទៀត ដែលធ្វើឱ្យបបូរមាត់របស់នាងមើលទៅគឺ ក្រហមឆេះតែម្តង ។

« យើងធ្លាប់ឮមកថា អ្នកប្រុសគីម គឺជាសេដ្ធីវ័យក្មេង ព្រមទាំងមានទ្រព្យសម្បត្តិចាយមិនចេះអស់ទៀតផង ហើយបើអ្នកណាបានធ្វើជាប្រពន្ធរបស់គេវិញ ដឹងតែមហាសំណាងតែម្តងហើយ » នារីទីមួយ និយាយបណ្តើរញញឹមញញែមម្នាក់ឯងបណ្តើរ

« អូហូ...លុយច្រើនបែបនេះយើងចូលចិត្ត » នារីទីមួយនិយាយបណ្តើរញញឹមដាក់កញ្ចក់បណ្តើរ

« នែកឯង តែគ្នានៅធ្លាប់ឮរឿងមួយទៀត គឺថាអ្នកប្រុសគីមនឹងណា ជាម៉ាហ្វៀឈាមត្រជាក់ មានចិត្តព្រៃផ្សៃ និង មានអំណាចធំខ្លាំងណាស់ មិនសូវមានអ្នកណាហ៊ានជាមួយគេទេ » នារីទីមួយ និយាយផងធ្វើរឹកពារដូចជាព្រឺៗផង មិនដូចពេលនិយាយពីគេដំបូងឡើយ។

តួឯកស្រីWhere stories live. Discover now