នៅបន្ទប់តូចមួយ ដែលមើលទៅមានរបៀបរាបរយ តែបើមើលឱ្យលំអិតទៅ បន្ទប់នេះប្រៀបដូចជាបន្ទប់ដែលវេទនាបំផុតអញ្ចឹង។ ងាកក្រលេកទៅមើលលើគ្រែវិញ រាងស្តើងម្នាក់កំពុងតែលង់លក់ បើមើលទៅផ្ទៃមុខរបស់នាងពោពេញទៅដោយស្នាមម្រាមដៃដែលដូចជាត្រូវបានគេទះយ៉ាងខ្លាំង ដែលបណ្តាលឱ្យជាំយ៉ាងខ្លាំងនៅជាប់នឹងមុខ។ ដងខ្លួនរបស់នាងពពេញទៅដោយស្នាមដែលត្រូវបានគេវាយធ្វើបាប។ កដៃរបស់នាងក៏មាននៅបង់មួយដែលមើលទៅដូចជាទើបតែរុំហើយថ្មីៗ ។ នាងមើលទៅមានសភាពស្គមស្គាំងខ្លាំងណាស់ តែថារូបភាពទាំងនោះ មិនអាចបិទបាំងនៅទឹកចិត្តដ៏បរិសុទ្ធរបស់ម្ចាស់រាងកាយនេះបានឡើយ។
ហឹម
« អូយ! ហេតុអ្វីមានអារម្មណ៍ថាឈឺខ្លួនយ៉ាងនេះ » រាងតូចផាតឌ័ររងើបបមក ទាំងមានអារម្មណ៍ថាឈឺពេញដងខ្លួនរបស់នាង ដែលដូចជាធ្លាប់ត្រូវបាននណាម្នាក់វាយធ្វើបាបអញ្ចឹង។ ភ្លាមនោះ នាងស្រាប់តែភ្ញាក់ផ្អើលនឹងទិដ្ធភាពដែលមាននៅជុំវិញខ្លួននាង នាងឱនទៅមើលគ្រែដែលនាងដេកក៏ឃើញថា នេះមិនមែនជាគ្រែដែលនៅក្នងបន្ទប់របស់ខ្លួនឡើយ ហើយនេះក៏មិនមែនជាបន្ទប់របស់ខ្លួនឡើយ។
« តើខ្ញុំនៅទីណា? ទីនេះជាកន្លែងណា? ហេតុអ្វីបានជាខ្ញុំមកនៅទីនេះទៅវិញ? » ភ្លាមនោះ នាងស្រាប់តែស្ទុះចុះពីគ្រែយ៉ាងលឿន ហើយងាកមើលទិដ្ធភាពដែលនៅជុំវិញខ្លួននាង ផាតឌ័រនាងមានអារម្មណ៍ថាឈឺក្រហាយពេញខ្លួន នាងក៏ឱនមើលរាងកាយរបស់ខ្លួន ដែលសុទ្ធតែស្នាមជាំ នឹងស្នាមដាច់សាច់តិចៗនៅជាប់នឹងដៃជើងរបស់ខ្លួន រាងស្តើងមើលទៅវាទាំងអារម្មណ៏មិនស្រួលនៅក្នុងខ្លួន នាងមានអារម្មណ៍ថាដូចជាគ្មានកម្លាំងកំហែងអ្វីនៅក្នុងខ្លួនបន្តិចឡើយ។ រាងស្តើង លើកដៃយកមកប៉ះមុខខ្លួនឯង ស្រាប់តែមានអារម្មណ៍ថាឈឺតិចៗ រាងតូចក៏ប្រញាប់យករត់ទៅមើលកញ្ចក់ដែលមាននៅលើតុ។ ភ្លាមនោះនាងតូចផាតឌ័រ មានអាម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងស្លាក់ស្នាមលើខ្លួនរបស់ខ្លួនដែលនៅក្នុងកញ្ចក់នោះ មើលចុះស្នាមគ្រប់កនកលែង មិនលើកលែងសូម្បីតែមុខរបស់នាងដែលមានស្នាមដិតម្រាមដៃប្រាំយ៉ាងច្បាស់ៗ ដែលបង្ហាញថា មុខមួយនេះត្រូវបានគេទះមិនថ្នមដៃប៉ុន្មានទេ។ ផាតឌ័រ លើកដៃយឺតៗទៅស្ទាប់លើមុខរបស់នាង ទាំងសម្លឹងមើលទៅក្នុងកញ្ចក់ដែនៅចំពោះមុខ ព្រមជាមួយនឹងចម្ងល់ជាច្រើនដែលមាននៅក្នុងខួរក្បាលរបស់ខ្លួន។
YOU ARE READING
តួឯកស្រី
عاطفيةខ្ញុំជាអ្នកនិពន្ធម្នាក់ដែលត្រូវបានអ្នកគាំទ្រដាក់នាមថា « មនុស្សគ្មានបេះដូង » ព្រោះតែរឿងដែលខ្ញុំនិពន្ធស្ទើរតែ95%ដែលតួស្រីត្រូវស្លាប់។ ខ្ញុំក៏មិនដឹងដូចគ្នា ថាពេលនោះខ្ញុំគិតអី។( ̄ω ̄;)