ព្រឹកថ្ងៃថ្មី
រាងស្តើងងើបពីព្រឹកដូចរាល់ដង ជួយរៀបចំធ្វើម្ហូបជាមួយនឹងម៉ែដោះ និងធ្វើការងារផ្ទះផ្សេងៗទៀតតាមទំលាប់របស់នាង។ ដំបូងឡើយ ម៉ែដោះមិនចង់ឱ្យនាងមកជួយទេព្រោះរបួសមិនទាន់ជា ចង់ឱ្យនាងនៅសម្រាកតែរាងស្តើងប្រកែកមិនយល់ព្រម។ ស្នាមទះនៅនឹងមុខរបស់រាងស្តើងពេលនេះរាងស្រកបន្តិចហើយ តែនៅបន្សល់ស្នាមជាប់មុខបន្តិចបន្តួចដែលវាមិនទន់បានបាត់ទាំងស្រុង។
បន្ទាប់ពីធ្វើហើយអស់ហើយ នាងនឹងម៉ែដោះក៏យកទៅរៀបចំលើតុ។ មានអ្នកបម្រើម្នាក់ដែលចាំយកអាហារឱ្យលោកប៉ាដូចរាល់ដង ម៉ែដោះក៏រៀបចំដាក់ថាសហើយឱ្យអ្នកបម្រើនោះយកទៅ។ រៀបចំរួចអស់ហើយ រាងស្តើងក៏ឡើងទៅសម្រាកនៅបន្ទប់វិញ ព្រោះម៉ែដោះគាត់ដេញទៅមិនចង់ឱ្យនៅទេខ្លាចខ្ញុំមានបញ្ហាទៀត។
ឡើងមកដល់ក្នុងបន្ទប់ ជូវីក៏ទៅអង្គុយលើកៅអីហើយគិតពីសាច់រឿងបន្តបន្ទាប់ទៀត។ បើតាមចាំមិនខុសទេបន្ទាប់ពីតួប្រុសស៊ើបដឹងពីតួស្រីហើយ គេក៏រៀបចំផែនការដើម្បីបាននៅក្បែរតួស្រី។
« អីចឹងពេលនេះគេប្រហែលជាកំពុងរៀបចំផែនការហើយ...អេ!...ឈប់សិន!...គេរៀបចំផែនការយ៉ាងមិចទៅ??? អីចុម!...ភ្លេចបាត់!...អូហូម៉ាយខួក្បាល ហេតុអីក៏ភ្លេចភ្លាំងច្រើនយ៉ាងនេះ? នេះសាច់រឿងដែលខ្លួនឯងសរសេរសោះក៏មិនចាំដែរ ហឺយ!...ចំជាយ៉ាប់មែន » រាងស្តើង និយាយទាំងទះក្បាលខ្លួនឯងតិចៗ(҂-̀_-́)
« ហឺយ!!! នឹកមិនឃើញទេ ហេតុអីបែរជាមកភ្លេចកន្លែងសំខាន់បែបនេះចឹង?! បើកាលពីនៅណោះទៅ ពេលភ្លេចសាច់រឿងគ្រាន់រាវរកមើលមកវិញ ហើយចុះនៅណេះវិញឱ្យទៅរកស្អីមកមើល ចំជាខួរក្បាលខ្សោយមែន ចឹងតើបានជាត្រូវអ្នកអានគម្រាមដុតផ្ទះតែញយ「(゚ペ) » រាងស្តើងយកដៃ ញីសក់ខ្លួនឯងចុះឡើងៗ ហើយក៏ងើបឈដើរទៅដើរមកពេញតែក្នុងបន្ទប់។
តុក តុក តុក
« ហឺយ! ស្អីទៀតហើយ អាមនុស្សកំពុងតែនឹកសាច់រឿងមិនឃើញផង » បន្ទាប់ពីរអ៊ូរទាំហើយ រាងស្តើងក៏ដើរទៅបើកទ្វា។ ពេលបើកមក ក៏ឃើញអ្នកបម្រើនៅមុខបន្ទប់។
YOU ARE READING
តួឯកស្រី
Romanceខ្ញុំជាអ្នកនិពន្ធម្នាក់ដែលត្រូវបានអ្នកគាំទ្រដាក់នាមថា « មនុស្សគ្មានបេះដូង » ព្រោះតែរឿងដែលខ្ញុំនិពន្ធស្ទើរតែ95%ដែលតួស្រីត្រូវស្លាប់។ ខ្ញុំក៏មិនដឹងដូចគ្នា ថាពេលនោះខ្ញុំគិតអី។( ̄ω ̄;)